ព័ត៌មានអន្ដរជាតិ
រដ្ឋបាលត្រាំសន្សំលុយបានជិត១ពាន់លានដុល្លារ១ឆ្នាំពីការបិទប្រព័ន្ធផ្សព្វផ្សាយនានា
បណ្តាញផ្សព្វផ្សាយសំខាន់ក្នុងពិភពលោកដែលស្ថាប័នខ្លះមានអាយុកាលជិត១សតវត្សរ៍ទៅហើយនោះ ដែលធ្លាប់ទទួលបានមូលនិធិពីរដ្ឋាភិបាលសហព័ន្ធរបស់សហរដ្ឋអាមេរិក បានរងផលប៉ះពាល់ឈានទៅបិទការផ្សាយ និងប៉ះពាល់ដល់បុគ្គលិករាប់ពាន់នាក់ បន្ទាប់ពីលោកដូណាល់ត្រាំបានចេញនូវបទបញ្ជាប្រតិបត្តិមួយឈប់ផ្តល់មូលនិធិបន្តទៀត។

រដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) កាលពីថ្ងៃសៅរ៍បានចាប់ផ្តើមកាត់បន្ថយដ៏ច្រើនមិនធ្លាប់មាន ចំពោះបុគ្គលិកនៃបណ្តាញផ្សព្វផ្សាយសកលដែលផ្តល់មូលនិធិដោយរដ្ឋាភិបាលសហព័ន្ធរបស់អាមេរិក មានវិទ្យុសំឡេងសហរដ្ឋអាមេរិក (Voice of America) នៅទូទាំងពិភពលោក និងកម្មវិធីគាំទ្រលទ្ធិប្រជាធិបតេយ្យដែលគ្រប់គ្រងដោយរដ្ឋាភិបាលផ្សេងទៀត។
តាមការផ្សាយរបស់សារព័ត៌មាន AP កម្មវិធីផ្សាយអន្តរជាតិដែលរងផលប៉ះពាល់នោះ រួមមាន កម្មវិធីវិទ្យុសំឡេងសហរដ្ឋអាមេរិក (Voice of America), កម្មវិធីវិទ្យុអឺរ៉ុបសេរី (Radio Free Europe) វិទ្យុអាស៊ីសេរី (Radio Free Asia)និងវិទ្យុម៉ាទី (Radio Marti) ដែលផ្សាយព័ត៌មានជាភាសាអេស្បាញចូលទៅក្នុងប្រទេសគុយបា។
ក្នុងចំណែកនៃការកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់រដ្ឋបាល ដូណាល់ ត្រាំ សហរដ្ឋបានដាក់គោលដៅកាត់បន្ថយការចំណាយពីរដ្ឋសហព័ន្ធ ដោយក្នុងនោះ រួមមានការបិទទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិរបស់សហរដ្ឋអាមេរិក (USAID) និងភ្នាក់ងារអប់រំសហព័ន្ធជាដើម ដោយមានក្រសួងប្រសិទ្ធភាពរដ្ឋាភិបាល (DOGE)។

សារព័ត៌មាន AP បានរាយការណ៍ថា នៅយប់ថ្ងៃសុក្រ មិនយូរប៉ុន្មានបន្ទាប់ពីសភាបានអនុម័តច្បាប់ថវិកាផ្តល់មូលនិធិចុងក្រោយបំផុតសម្រាប់ដំណើរការរដ្ឋាភិបាល លោក ដូណាល់ ត្រាំ បានដឹកនាំរដ្ឋបាលរបស់លោកឱ្យកាត់បន្ថយមុខងាររបស់ទីភ្នាក់ងារជាច្រើនដល់កម្រិតអប្បបរមាដែលច្បាប់តម្រូវ។
សេចក្តីរាយការណ៍ដដែល វិទ្យុសំឡេងសហរដ្ឋអាមេរិកនឹងបាត់សំឡេងរបស់ខ្លួនជាលើកដំបូងក្នុងរយៈពេល៨៣ឆ្នាំ ហើយនៅក្នុងនោះបុគ្គលិកប្រមាណ១៣០០នាក់ត្រូវបានជូនដំណឹងឲ្យឈប់សម្រាក។
ការផ្សាយនោះបានស្រង់សេចក្តីថ្លែងការណ៍របស់ លោក Michael Abramowitz នាយកស្ថាប័ន Freedom House បាននិយាយថា «VOA លើកកម្ពស់សេរីភាព និងលទ្ធិប្រជាធិបតេយ្យនៅជុំវិញពិភពលោក ដោយប្រាប់ពីរឿងរ៉ាវរបស់អាមេរិក និងតាមរយៈការផ្តល់នូវព័ត៌មាន និងព័ត៌មានប្រកបដោយគោលបំណង និងតុល្យភាព ជាពិសេសសម្រាប់អ្នកដែលរស់នៅក្រោមរបបផ្តាច់ការ»។
មានសេចក្តីរាយការណ៍មួយចំនួន បង្ហាញថា ប្រសិនបើលោកប្រធានាធិបតីដូណាល់ ត្រាំ ត្រូវបិទវិទ្យុសំឡេងអាមេរិក (VOA) នោះ រដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងសន្សំប្រាក់ប្រមាណ ២៦៧,៥ លានដុល្លារក្នុងមួយឆ្នាំ ដែលជាថវិកាបច្ចុប្បន្នរបស់ VOA។ VOA ប្រតិបត្តិការក្រោមទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសកល (USAGM) ដែលមានថវិកាសរុបជាង ៨៨៦លានដុល្លារក្នុងឆ្នាំ ២០២៤។ ដូច្នេះ ការបិទ VOA នឹងធ្វើឱ្យមានការសន្សំប្រហែល៣០% នៃថវិកាសរុបរបស់ USAGM.
វិទ្យុអាស៊ីសេរី RFA ក៏ដំណើរការក្រោមមូលនិធិចាត់ចែកដោយ USAGM ដែលចំណាយលុយប្រចាំឆ្នាំប្រមាណ៦៣លានដុល្លារ និងមានបុគ្គលិកសរុប២៥៣នាក់៕
ដោយ រ៉ាន់ រើយ


-
សន្តិសុខសង្គម២ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២០ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលរាជធានី ចាប់ខ្លួនបុរសម្នាក់ដែលប្រៀបធៀបការចាប់ខ្លួនប្រធានាធិបតីហ្វីលីពីនជាមួយសម្ដេចតេជោ ហ៊ុន សែន