Connect with us

ព័ត៌មានអន្ដរជាតិ

​ខណៈតុលាការធម្មនុញ្ញ​​ជិត​ប្រកាស​សាលក្រម​ ប្រជាជន​កូរ៉េខាងត្បូង​ចេញតវ៉ា​​ទាមទារ​

បានផុស

នៅ

​ខណៈពេលដែល​​​តុលាការ​ធម្មនុញ្ញ​នៃ​ប្រទេសកូរ៉េខាងត្បូង​ត្រូវ​គេ​រំពឹងយ៉ាងទូលទូលាយថា នឹង​​​ប្រកាស​សាលក្រម​​​​លើ​​សំណុំ​រឿង​​​​ដក​អំណាច​​​ប្រធានាធិបតី​ Yoon Suk Yeol ​នៅសប្តាហ៍​នេះ ​​​​​ប្រជាជន​​ក្រុងសេអ៊ូល​នៃ​​​កូរ៉េ​ខាងត្បូង​​​ទាំង​គាំទ្រ​និង​ប្រឆាំងបានចាប់​​ចេញប្រមូលផ្តុំ​​បង្ហាញ​ឆន្ទៈ​របស់​ពួកគេ​រៀងៗខ្លួន។

ប្រជាជន​ផ្នែក​ខាង​ប្រឆាំង​​បាន​ចេញ​​​តវ៉ាកាន់តែខ្លាំងឡើងនៅចុងសប្តាហ៍នេះទាមទារ​ឲ្យ​តុលាការ​ធម្មនុញ្ញ​​​តម្កល់​ការ​ចោទ​ប្រកាន់​របស់សភា​ជាតិ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​​សារ​ព័ត៌មាន​​កូរ៉េ​ខាងត្បូងបានរាយការណ៍​​នៅថ្ងៃទី១៦ខែមីនា ថា​​សមាជិកនៃគណបក្សប្រជាធិបតេយ្យប្រឆាំង​​ដ៏​ធំ​​​របស់ប្រទេសកូរ៉េបានចូលរួមជាមួយប្រជាជនដែលប្រមូលផ្តុំគ្នាសម្រាប់ការចោទប្រកាន់​​ទម្លាក់​​អំណាច​​របស់លោក Yoon ដើម្បីដើរ​​ក្នុង​ចម្ងាយផ្លូវ​​ជិត​​៩​គីឡូម៉ែត្រពីរដ្ឋសភាក្នុងទីក្រុង Yeouido ភាគខាងលិចទីក្រុងសេអ៊ូលទៅកាន់ជិត Gwanghwamun ដោយឆ្លងកាត់ទន្លេ Han តាមរយៈស្ពាន Mapo ។

តុលាការធម្មនុញ្ញ​របស់​កូរ៉េ​ខាងត្បូង​​ទំនង​ប្រកាសសាលក្រមរបស់ខ្លួនលើការព្យួរ​អំណាច​​​​ប្រធានាធិបតី Yoon Suk Yeol នៅសប្តាហ៍នេះ បន្ទាប់​ពី​ការ​បញ្ចប់សវនា​​​ចំនួន​១១​លើក និង​សវនាការ​​បញ្ចប់​សេចក្តី​កាល​ថ្ងៃទី​២៥​ខែ​កុម្ភៈ។ នៅ ក្នុងការ​ប្រកាស​សាលក្រម​​​​កាល​ថ្ងៃព្រហស្បត្តិ៍​កន្លងទៅនេះ តុលាការធម្មនុញ្ បាន​ច្រាន​ចោល​​​​​បណ្តឹង​​រដ្ឋសភា​ក្នុង​ការ​បោះឆ្នោត​ដក​ហូត​អំណាច​របស់​មន្ត្រី​រដ្ឋបាល​របស់​លោក Yoon ​ចំនួន​៤រូប​។

​​​អំណាច​ប្រធានាធិបតី Yoon Suk Yeol​ បានស្ថិត​ក្នុង​​​វាសនា​​មិនច្បាស់​លាស់​ ចាប់​តាំងពីសមាជិក​​រដ្ឋសភា​​​​ជាង​២០០​រូប​រួម​មានពី​សមាជិក​របស់​គណបក្ស​កាន់​អំណាច​ផងដែរ ​​ក្នុងចំណោម​សមាជិក​សភា​សរុប​៣០០​ បាន​បោះឆ្នោតទម្លាក់​កាលថ្ងៃទី​១៤ខែ​ធ្នូរ​ឆ្នាំ​២០២៤ បន្ទាប់​ពី​លោក​​ប្រកាសប្រើច្បាប់អាជ្ញាសឹក​មិនជោគជ័យ​កាល​ថ្ងៃទី​៣ខែ​​ធ្នូឆ្នាំ​២០២៤។​

ការ​ប្រកាសប្រើច្បាប់​របស់​របស់​លោក បាន​នាំ​ប្រទេសកូរ៉េ​ធ្លាក់​ចូល​ក្នុងវិបត្តិនយោបាយ​ដ៏ធ្ងន់​ធ្ងរ​​ក្នុង​ប៉ុន្មានខែចុងក្រោយនេះ រហូត​ឈាន​ដល់​ការ​ចាប់ខ្លួន​លោក ទៅឃុំឃាំង​ និង​ការ​ចោទ​ពី​បទ​​បះបោរ និង​ការ​រំលោភអំណាច​ទៀត​ផង ប៉ុន្តែ​តុលាការ​ក្រុង​សេអ៊ូល​បាន​លើក​លែង​ការ​ចោទ​ប្រកាន់​​​និង​ដោះលែងលោក​ឲ្យ​មានសេរីភាព​កាលពីសប្តាហ៍មុន​ ដើម្បី​ត្រៀម​ទទួល​យក​សាលក្រម​របស់​តុលាការធម្មនុញ្ ដែលគេរំពឹង​ថា នឹង​ប្រកាស​នៅ​សប្តាហ៍​​ក្រោយនេះ​​។

ទន្ទឹម​នឹង​មាន​ការ​តវ៉ា​ឲ្យ​បណ្តេញ​លោក​ Yoon ចេញពីអំណាច​ ក៏​មាន​ក្រុម​តវ៉ា​​គាំទ្រ​លោក​ Yoon ក្នុងពេល​ជាមួយគ្នា​៕ ​

ដោយ រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥០ វិនាទី មុន

​ខណៈតុលាការធម្មនុញ្ញ​​ជិត​ប្រកាស​សាលក្រម​ ប្រជាជន​កូរ៉េខាងត្បូង​ចេញតវ៉ា​​ទាមទារ​

KPT+១ ម៉ោង មុន

តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់​ខេត្តកោះកុង

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​​លោក Sunak៖ ទ្រព្យ​​សម្បត្តិរដ្ឋរុស្ស៊ី​​​​ដែល​បង្កក ​​ប្រឈមហានិភ័យ​បានទៅរុស្ស៊ីវិញ​​

លក្ខិណា យ៉ានុត
ជីវិតកម្សាន្ដ២ ម៉ោង មុន

លក្ខិណា យ៉ានុត​ មានអ្នកច្បាស់លាស់ហើយ ខណៈកំពុងរីករាយជុំគ្រួសារក្នុងឱកាសពិធីភ្ជាប់ពាក្យខ្លួនថ្ងៃនេះ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រដ្ឋបាល​ត្រាំ​​​​សន្សំលុយបាន​ជិត​​១ពាន់​លាន​ដុល្លារ​១ឆ្នាំ​ពី​ការបិទ​​​​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា

Sokha Hotels

ព័ត៌មានពេញនិយម