Connect with us

សន្តិសុខសង្គម

បាតុ​ភូត​​ខ្យល់កន្ត្រាក់​បណ្ដាល​ឲ្យ​រលំ​ផ្ទះច្រើន​ខ្នង ​និង​របួស​មនុស្ស​​នៅ​ខេត្ត​សៀមរាប​

បានផុស

នៅ

នៅ​វេលា​ម៉ោង​ប្រមាណ​ជា​១៦​ និង​៣០នាទី​ល្ងាច ថ្ងៃទី១៦ ខែ​មីនា ឆ្នាំ២០២៥ មាន​ភ្លៀង​លាយឡំ​និង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឲ្យ​បាក់​ដើម​ឈើ ​រលំ​ផ្ទះ​អស់​ជា​ច្រើន​ខ្នង និង​របួស​ពលរដ្ឋ​​​មួយ​​ចំនួន នៅ​ក្នុង​ភូមិសាស្ត្រ​នៃ​ខេត្តសៀមរាបសៀមរាប ។

លោក លី វណ្ណៈ នាយករដ្ឋបាល​ខេត្តសៀមរាប​ បាន​ថ្លែង​ប្រាប់​អ្នកព័ត៌មាន​នៅ​ល្ងាច​ថ្ងៃ​ទី​១៦ ​ខែ​មីនា​ឆ្នាំ២០២៥​នេះ​ថា ​បាតុ​ភូតធម្មជាតិ​នេះ ​ពិត​ជា​បាន​ធ្វើ​​​ឱ្យ​ប៉ះពាល់​ដោយ​បាន​ធ្វើ​​ឱ្យ​ដួល​រលំ​ដើម​ឈើ ​ធ្វើ​ខូច​ខាត​សម្ភារៈ​ប្រជាពលរដ្ឋ​ជាច្រើន​ជាមួយ​គ្នា​នេះ​ ក៏​បាន​បណ្តាល​​ឱ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន​រង​​របួស​ផងដែរ។​ លោក​បាន​បញ្ជាក់ថា សម្រាប់​ព័ត៌​មានលំល្អិត​នៃ​ផល​ប៉ះពាល់ និង​ការខូច​ខាត​ មន្រ្តី​កំពុង​ប្រមូល​ព័ត៌មាន​ពី​តាម​បណ្តាក្រុង ស្រុក ដើម្បី​សរុប​នៃ​ផល​ប៉ះពាល់​ដោយ​សារ​ខ្យល់​កន្ត្រាក់​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បាតុភូតធម្មជាតិនេះ អាច​នៅ​បន្ត ​ខណៈ​មា​នពពកខ្មៅ​ដេរដាស​ ដែល​អាច​បង្ក​ជា​ផ្គរ​រន្ទះ​ និង​ភ្លៀង​ខ្លាំង​។ ​ហេតុដូច្នេះ សូម​ប្រជាពលរដ្ឋ​មាន​ការ​ប្រុងប្រយ័ត្ន៕

ដោយ៖៖ជុន កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៧ វិនាទី មុន

បាតុ​ភូត​​ខ្យល់កន្ត្រាក់​បណ្ដាល​ឲ្យ​រលំ​ផ្ទះច្រើន​ខ្នង ​និង​របួស​មនុស្ស​​នៅ​ខេត្ត​សៀមរាប​

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ឯកឧត្តម ឃួង ស្រេង និងលោកជំទាវ សូមអបអរសាទរ និងជូនពរចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលត្រូវព្រះមហាក្សត្រ ដំឡើងឋានន្តរស័ក្តិថ្នាក់ «នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥»

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ឯកឧត្តម ឃួង ស្រេង និងលោកជំទាវ សូមអបអរសាទរ និងជូនពរចំពោះ សម្តេចពិជ័យសេនា ទៀ បាញ់ ដែលត្រូវព្រះមហាក្សត្រ ដំឡើងឋានន្តរស័ក្តិថ្នាក់ «នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥»

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​ខណៈតុលាការធម្មនុញ្ញ​​ជិត​ប្រកាស​សាលក្រម​ ប្រជាជន​កូរ៉េខាងត្បូង​ចេញតវ៉ា​​ទាមទារ​

KPT+៤ ម៉ោង មុន

តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់​ខេត្តកោះកុង

Sokha Hotels

ព័ត៌មានពេញនិយម