Connect with us

សេដ្ឋកិច្ច

ក្រុមហ៊ុនចិនចុះកិច្ចព្រមព្រៀងទិញដំឡូងមីស្ងួតកម្ពុជា ២០ ម៉ឺនតោន

បានផុស

នៅ

ក្រុមហ៊ុន COFCO BIO-ENERGY CO., LTD ដែលជាក្រុមហ៊ុនរដ្ឋចិន បានចុះកិច្ចព្រម​ព្រៀង​ទិញ​​​ដំឡូងមីស្ងួតកម្ពុជា ២០ ម៉ឺនតោន សម្រាប់ឆ្នាំ ២០២៥-២០២៦ និងបានសម្រេចនាំចេញ​ដំឡូង​មីស្ងួតពីកម្ពុជាទៅទីផ្សារចិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីទទួលដំឡូងមីស្ងួតពីកម្ពុជាលើកដំបូង ចំនួន ៥,០០០ តោន និងពិធីចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នាចំនួន ២០០,០០០ តោន សម្រាប់ឆ្នាំ២០២៥-២០២៦ និងកិច្ចព្រមព្រៀងទិញ-លក់ដំឡូងមីស្ងួត រវាងក្រុមហ៊ុន HANG HARVEST AGRICULTURE CO., LTD និង ក្រុមហ៊ុន COFCO BIO-ENERGY CO., LTD ជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ជនជាតិជាំងក្វាងស៊ី នៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៥។

កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។

លោក អិល ឈិញ ប្រធានសមាគមដំឡូងមីខ្មែរ ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ១៧ ខែមីនានេះថា ការ​ចុះហត្ថលេខា ទិញ-លក់ដំឡូងមីស្ងួតកម្ពុជា របស់ក្រុមហ៊ុនចិន ជាពន្លឺល្អ ហើយបើដំណើរ​ការនាំ​ចេញល្អ អាចនឹងមានក្រុមហ៊ុនផ្សេងទៀតនឹងចុះកិច្ចព្រមពៀងបន្តបន្ទាប់សម្រាប់ឆ្នាំខាងមុខ។

លោក អិល ឈិញ បញ្ជាក់ថា៖ «បើយើងនាំបាន ២០ ម៉ឺនតោន នៅតិចណាស់ បើបាន១​លាន​តោន បានកសិករមានសង្ឃឹម បើ ២០ ម៉ឺនតោន ឬ៤០ ម៉ឺនតោន យកបានតែប៉ុន្មាន​ខេត្ត​ហ្នឹង​កំពង់ស្ពឺ កំពង់ឆ្នាំងអស់ ហើយ វាមិនបានដល់ខេត្តផ្សេងៗ បើសិនបានដល់១លានតោន ឬ ២ លានតោនអី អាហ្នឹងបានផ្ដល់ក្ដីសង្ឃឹមធំសម្រាប់កសិករ»។

តម្លៃដំឡូងមីស្រស់បច្ចុប្បន្ននៅចន្លោះពី ១២០ រៀល ដល់ ១៨០ រៀល ក្នុងមួយគីឡូក្រាម ខណៈ​ស្ងួត​លក់បាន ៤៨០ ដល់ ៥២០ រៀល ក្នុងមួយគីឡូក្រាម។

យោងតាមក្រសួងកសិកម្ម​ នៅក្នុងឆ្នាំ២០២៤ កម្ពុជានាំចេញចំណិតដំឡូងមីក្រៀមចំនួន ជិត ១ លានតោន (៩៦៤ ៦៨១), ដំឡូងមីស្រស់ចំនួនជាង ៣ លានតោន ( ៣ ៤៤៣ ៧៦០)​ ម្សៅដំ​ឡូង​មីចំនួន ៦០ ៥២៤ តោន។

យោងតាមសហព័ន្ធដំឡូងមីកម្ពុជា កម្ពុជានាំចេញដំឡូងមីស្រស់ ៩៥% ហើយកែច្នៃក្នុង​ស្រុក ៥% ដែលបានរួម​ចំណែក​ប្រមាណ ៧២៨ លានដុល្លារ ដល់សេដ្ឋកិច្ចជាតិ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

គ្រោះមហន្តរាយផ្ទួនៗក្នុងរដ្ឋជាច្រើននៅអាមេរិកសម្លាប់មនុស្ស៣៩នាក់

ព័ត៌មានជាតិ១៣ នាទីutes មុន

អ្នកនាំពាក្យ ថា កម្ពុជានៅតែសកម្មក្នុងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន

ព័ត៌មានជាតិ១៤ នាទីutes មុន

​​ទំនាក់​ទំនង​ចិន​-​អឺរ៉ុប​ឈាន​ដល់​​​​​៥០ឆ្នាំ​នៅ​ខែ​ឧសភា ខណៈប្រធាធិបតីចិន​​មិនចូលរួម​​​ផ្ទាល់​

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

អ៊ុយក្រែន ធ្វើតេស្តជោគជ័យ នូវមីស៊ីលដ៏ខ្លាំង ដែលអាចបាញ់ដល់មូស្គូ និងត្រៀមដាក់ប្រយុទ្ធលើសមរភូមិ

ព័ត៌មានជាតិ១៥ នាទីutes មុន

អភិបាលខេត្តតាកែវ៖ តម្លៃនៃសន្តិភាពផ្ដល់ឱកាសឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកាន់តែរីកចម្រើនខ្លាំងឡើង

Sokha Hotels

ព័ត៌មានពេញនិយម