Connect with us

ព័ត៌មានជាតិ

ផ្ទះពលរដ្ឋជាង ១០០ ខ្នងនៅស្រុកចិត្របុរី រងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់

បានផុស

នៅ

នៅថ្ងៃទី១៦ ខែមិនា ឆ្នាំ២០២៥ វេលាម៉ោង ៥:៣០ នាទីល្ងាច មានករណីខ្យល់កន្ត្រាក់យ៉ាងខ្លាំងលាយឡំជាមួយទឹកភ្លៀង បានកើតឡើងស្ទើរគ្រប់ទីកន្លែងនៅតាមបណ្តាស្រុកក្រុងនៅទូទាំងខេត្តក្រចេះ។

ស្រុកចិត្របុរី ក៏ជាស្រុកមួយក្នុងចំណោមស្រុក ៦ ក្រុង ១ នៅខេត្តក្រចេះ ដែលជួបគ្រោះថ្នាក់ខ្យល់កន្ត្រាក់ និងបង្ក​ផល​ប៉ះពាល់ដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក យិន វណ្ណៈ អភិបាលស្រុកចិត្របុរី បានឲ្យកម្ពុជាថ្មីដឹងនៅព្រឹកនេះថា តាម​ព័ត៌មានបឋមដែលលោកទទួលបាន នៅ​ក្នុងស្រុកចិត្របុរី មានឃុំចំនួន ៦ ឃុំ រួមមាន៖ មានឃុំថ្មី, កន្ទួត, ដារ, ថ្មអណ្តើក, បុសលាវ, និងឃុំកោះច្រែង សរុបទាំងអស់មានចំនួន ១២៣ ខ្នងផ្ទះ រងគ្រោះប៉ើងដំបូល និងរលំផ្ទះ។

ក្នុងនោះគឺឃុំបុសលាវ និងឃុំកោះច្រែង រងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ របើកដំបូលចំនួន ៥៩ ខ្នងផ្ទះ ដោយឃុំបុសលាវ មានចំនួន ៣២ ខ្នងផ្ទះ និងឃុំកោះច្រែង មានចំនួន ២៧ខ្នងផ្ទះ។

ចំពោះករណីខ្យល់កន្ត្រាក់ខាងលើពុំបណ្តាលអោយគ្រោះថ្នាក់ដល់មនុស្សទេ៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម