កីឡា
ក្រោយប៉ះគ្នា២ដង អ្នកលេងគុនខ្មែរ ពេជ្រ សឹង្ហៈ សរសើរ មហាម៉ាត់ បែបនេះ…
អ្នកលេងគុនខ្មែរមកពីខេត្តកំពង់ស្ពឺ ពេជ្រ សឹង្ហៈ បន្ទាប់ពីប្រកួតគ្នាបាន២ដងរួចមកជាមួយ មហាម៉ាត់ រូបគេសរសើរកីឡាករបរទេសដែលហ្វឹកហាត់នៅកម្ពុជាម្នាក់នេះពិតជាល្អពិសេសស្នៀតជង្គង់ និងកែង។

ពេជ្រ សង្ហឹៈ (ក្រហម)
ក្រោយបញ្ចប់ការប្រកួតដណ្ដើមខ្សែក្រវាត់ ពេជ្រ សឹង្ហៈ បានឲ្យដឹងថា ជំនួបជាមួយ មហាម៉ាត់ នេះពិតជាស្វិតស្វាញមែនទម្រាំដឹងចាញ់ឈ្នះ។ បើប្រៀបធៀបទៅជំនួបលើកទី១ គឺជំនួបទី១ ពិបាកជាង ព្រោះត្រូវប្រកួត២ដងអស់កម្លាំងជាងស្របពេលលើកនេះដែរម្នាក់ៗត្រៀមសម្រាប់តែជំនួបនេះតែម្ដង។

សឹង្ហៈ ប៉ះ មហាម៉ាត់
កូនសិស្សគ្រូឆ្នើមរូបនេះបន្ថែមទៀតថា ឧបសគ្គសម្រាប់ខ្លួននាជំនួបនេះគឺ កែង និងជង្គង់របស់ មហាម៉ាត់ ល្អ និងធ្វើឲ្យខ្លួនពិបាកចូលវាយ។ យ៉ាងណារូបគេគិតថាជំនួបនេះខ្លួនធ្វើបានល្អហួសពីការរំពឹងទុកទៅទៀត។

សឹង្ហៈ ប៉ះ មហាម៉ាត់
ឆ្លើយតប និងសំណួរ ថាចង់ជួប មហាម៉ាត់ ទៀតទេ សឹង្ហៈ មិនចង់ជួបទេ។ ជួបគ្នាប៉ុណ្ណឹងសិនបានហើយវាយជាមួយអ្នកផ្សេងៗទៀតឲ្យច្រើនសិន ប៉ុន្តែបើគេរៀបចំឲ្យប៉ះគ្នាទៀតក៏ទទួលយក។ អ្នកលេងគុនខ្មែររូបនេះថ្លែងអំណរគុណដល់អ្នកគាំទ្រដែលតែងតែស្រឡាញ់លើកទឹកចិត្ត និងមកទស្សនារហូតមក។

សឹង្ហៈ ប៉ះ មហាម៉ាត់
បញ្ជាក់ដែរថា កាលពីថ្ងៃអាទិត្យ ទី១៥ ខែមីនា ឆ្នាំ២០២៥ កន្លងទៅនេះកីឡាករ ពេជ្រ សឹង្ហៈ និង មហាម៉ាត់ ប្រកួតគ្នាដណ្ដើមខ្សែក្រវាត់ទំនេរ ១ខ្សែ នៅសង្វៀនហង្សមាស។ ក្រោយបញ្ចប់ ៥ទឹកលទ្ធផលគឺ មហាម៉ាត់ ឈ្នះពិន្ទុលើ សង្ហឹៈ បានគ្រងខ្សែក្រវាត់ X TREME ទម្ងន់ ៥១គីឡូក្រាម។ សឹង្ហៈ ចាញ់ កីឡាករប៉ាគីស្ថាន មហាម៉ាត់ ២ដងហើយគិតទាំងលើកនេះដោយលើកទី១ ចាញ់ពិន្ទុក្នុងជុំផ្ដាច់ព្រ័ត្រម៉ារ៉ាតុងនៅសង្វៀនថោន៕


-
KPT+១៩ ម៉ោង ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល