ជីវិតកម្សាន្ដ
១២ឆ្នាំមុន តួឯកស្រីរឿង «សង្សារខ្ញុំជាមនុស្សភពផ្កាយ» ឈប់និយាយរក Kim Soo Hyun ព្រោះជម្លោះ
នៅពេលដែលរឿងអាស្រូវរបស់ Kim Soo Hyun ផ្ទុះឡើង ប្រព័ន្ធផ្សព្វផ្សាយសង្គមបានផ្សព្វផ្សាយពាក្យចចាមអារ៉ាមថាតារាស្រី Jun Ji Hyun មានជម្លោះជាមួយតួឯកប្រុសនៅពេល សម្តែងរួមគ្នាក្នុងរឿង «My Love from the Star ឬចំណងជើងជាភាសាខ្មែរ សង្សារខ្ញុំជាមនុស្សភពផ្កាយ» តើនោះជាការពិតយ៉ាងណា?
ថ្វីដ្បិតតែ Kim Soo Hyun បានទទួលជោគជ័យជាច្រើនរឿងភាគទូរទស្សន៍ដែលមានការវាយតម្លៃខ្ពស់ដូចជា «Moon Embracing the Sun, My Love from the Star, Queen of Tears ប៉ុន្តែទស្សនិកជននៅតែជឿថា My Love From the Star គឺជារឿងភាគដែលជួយឲ្យតួឯកប្រុសកូរ៉េ ក្លាយជាតារាល្បីល្បាញមានគេស្គាល់ច្រើនមកទល់សព្វថ្ងៃនេះ។
ទោះជាយ៉ាងណាក៏ដោយ កាលពីថ្មីៗនេះ នៅពេលដែលរឿងអាស្រូវស្នេហារបស់ Kim Soo Hyun រីករាលដាលយ៉ាងសុះសាយ អ្នកលេងអ៊ីនធឺណិតក៏បានផ្សព្វផ្សាយពាក្យចចាមអារ៉ាមថា តួឯកប្រុស-ស្រី ក្នុងរឿង«សង្សារខ្ញុំជាមនុស្សភពផ្កាយ» លេចមុខស្និទ្ធស្នាលនឹងគ្នាលើឆាកមែនពិត ប៉ុន្តែការពិតទៅ អ្នកទាំងពីរមានជម្លោះតានតឹងពីបាកដោះស្រាយ។
ពិសេសជាងនេះទៅទៀតតារាស្រីជួរមុខ Jun Ji Hyun មិនសូវជាចាប់អារម្មណ៍ឬមានភាពស្និតស្នាលចំពោះមិត្តរួមការងាររបស់នាងទេ ហើយជារឿយៗហាក់ដូចជាមិនសប្បាយចិត្ត នៅពេលផ្សព្វផ្សាយជាមួយក្រុមការងាររបស់នាង។
មិនតែប៉ុណ្ណោះ ក្រុមការងារភាពយន្តក៏បាននិយាយដែរថា អំឡុងពេលថត Poster តារាប្រុសវ័យ៣៧ឆ្នាំ មិនមានទំនុកចិត្តលើរាងកាយរបស់គាត់ទេ។ ទោះបីជាតារាសម្តែងមានកម្ពស់ ១ម៉ែត្រនិង៨០សង់ទីម៉ែត្រ ប៉ុន្តែ Jun Ji Hyun ក៏មានកម្ពស់៧៣សង់ទីម៉ែត្រ ហើយនៅពេលដែលនាងពាក់ស្បែកជើងកែងខ្ពស់ ១០សង់ទីម៉ែត្រ នាងខ្ពស់ជាង Kim Soo Hyun ។ ដូច្នេះហើយ តារាប្រុស ស្នើឲ្យនាងពាក់ស្បែកជើងរាបស្មើ ដើម្បីឲ្យពួកគេមើលទៅល្អជាមួយគ្នាពេលថតរូប ប៉ុន្តែនាងបែរជាបដិសេធយ៉ាងដាច់អហង្ការ។
នៅទីបំផុត Kim Soo Hyun ត្រូវឈរនៅលើក្ដារឈើមួយជ្រុងតូច ដើម្បីបង្កើតភាពខុសគ្នារវាងកម្ពស់ជាមួយនឹងតារាស្រីរៀមច្បងរបស់គាត់។ បន្ទាប់មកនៅក្នុងផ្ទាំងរូបភាពដែលថតជាមួយនឹងតួសម្តែងទាំងអស់គ្នា លោកក៏ត្រូវអង្គុយតែម្នាក់ឯងនៅលើតុឈើ ដើម្បីលាក់គុណវិបត្តិរាងកាយរបស់ខ្លួន បើប្រៀបធៀបទៅនឹងអ្នកផ្សេងទៀត។

លើសពីនេះទៀត ក៏មានពាក្យចចាមអារ៉ាមធ្លាយចេញមកថា បន្ទាប់ពីការថត Poster នេះរួច Jun Ji Hyun មិនអាចទ្រាំទ្រនឹងចរិត Kim Soo Hyun បានទេ ទើបនាងសម្រេចចិត្តមិនធ្វើការរួមគ្នាម្ដងទៀត។
យ៉ាងណាក៏ដោយ ទស្សនិកជនក៏ជឿថាពាក្យចចាមអារ៉ាមទាំងនេះគ្មានមូលដ្ឋានច្បាស់លាស់នោះទេ។ ដោយសារតែក្នុងអំឡុងពេលវគ្គផ្សព្វផ្សាយភាពយន្ត Jun Ji Hyun នៅតែរីករាយក្នុងការជជែក និងប្រាស្រ័យទាក់ទងជាមួយនឹងតារាប្អូនៗស្រករក្រោយទាំងទឹកមុខញញឹមពព្រាយ។ ដូច្នេះហើយគ្មានរឿងណាដែលថាតួឯកទាំងពីរមានជម្លោះនឹងគ្នាឡើយ។ ជាពិសេស បន្ទាប់ពី My Love From The Star ទទួលបានជោគជ័យខ្លាំង អ្នកទាំងពីរថែមទាំងបានថតស្ប៉តពាណិជ្ជកម្មជាមួយគ្នាទៀតផង។
នៅពាក់កណ្តាលឆ្នាំ ២០១៤ នៅពេលដែល Jun Ji Hyun បានទទួលរង្វាន់ធំ Daesang នៅ Baeksang នាងនៅតែអរគុណដល់តារាសម្ដែង Kim Soo Hyun សម្រាប់ការគាំទ្រដ៏អស្ចារ្យរបស់គាត់ពេលកំពុងថតភាពយន្ត ហើយអ្នកទាំងពីរនៅតែថតរូបជិតស្និទ្ធជាមួយគ្នាមករហូតដែរ៕



អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្នកកាសែតម្នាក់ បារម្ភ Kim Soo Hyun ខ្លាចដូចករណី Lee Sun Gyun សម្លាប់ខ្លួនព្រោះតែសំពាធ

-
KPT+១៧ ម៉ោង ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល