ព័ត៌មានអន្ដរជាតិ
វិបត្តិអចលនទ្រព្យចិន៖ តម្លៃផ្ទះថ្មីនៅចិន ធ្លាក់ចុះនៅខែកុម្ភៈ
តម្លៃផ្ទះថ្មីនៅក្នុងប្រទេសចិនបានធ្លាក់ចុះជាថ្មីកាលពីខែកុម្ភៈ ខណៈគោលនយោបាយជំរុញតម្រូវការរបស់រដ្ឋាភិបាលមិនទាន់មានប្រសិទ្ធិភាពខ្លាំងនៅក្នុងវិបត្តិអចលនទ្រព្យដែលបន្តអូសបន្លាយរបស់ប្រទេសនេះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃផ្ទះថ្មីខែកុម្ភៈ បានធ្លាក់ចុះ ០,១ ភាគរយ ធៀបនឹងខែមករា ក្រោយតម្លៃវានៅថេរប្រមាណរយៈពេល ២ ខែមុននោះ។ នេះបើតាមការគណនារបស់រ៉យទ័រ ដោយផ្អែកលើទិន្នន័យដែលចេញដោយការិយាល័យស្ថិតិជាតិចិន (NBS)។
ក្នុងអត្រាប្រចាំឆ្នាំ តម្លៃផ្ទះនៅខែកុម្ភៈ បានធ្លាក់ចុះ ៤,៨ ភាគរយ ធៀបនឹងការធ្លាក់ចុះ ៥ ភាគរយ នៅខែមករា។ ទិន្នន័យរបស់ NBS ក៏បានបង្ហាញផងដែរពីការធ្លាក់ចុះនៃតម្លៃផ្ទះលក់បន្តនៅក្នុងទីក្រុងលំដាប់ទី ១ លំដាប់ទី ២ និងលំដាប់ទី ៣ ទាំងប្រចាំខែ និងប្រចាំឆ្នាំ។

កន្លងមក រដ្ឋាភិបាលក្នុងតំបន់តាមទីក្រុងជាច្រើន ផ្តល់ការណែនាំក្រៅផ្លូវការដល់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យលើការកែតម្រូវតម្លៃផ្ទះថ្មី ដោយធ្វើឱ្យតម្លៃទាំងនេះក្លាយជារង្វាស់ដែលមិនអាចជឿទុកចិត្តបានសម្រាប់តម្រូវការទីផ្សារ។
គួរគូសបញ្ជាក់ថា ការធ្លាក់ចុះនៃតម្លៃផ្ទះថ្មីនៅចិន គឺឆ្លុះបញ្ចាំងអំពីការជាប់គាំងនៃវិបត្តិអចលនទ្រព្យ ដែលមានឥទ្ធិពលខ្លាំងលើកំណើនសេដ្ឋកិច្ចរបស់ប្រទេសទាំងមូល។ ដើម្បីដោះស្រាយវិបត្តិនេះ រដ្ឋាភិបាលចិនបានអនុវត្តវិធានការផ្សេងៗ ដូចជាកាត់បន្ថយអត្រាប្រាក់កម្ចីទិញផ្ទះ កាត់បន្ថយអត្រាបង់រំលោះជាអប្បបរមា និងការផ្តល់ជំនួយហិរញ្ញវត្ថុសម្រាប់សហគ្រាសរដ្ឋក្នុងការទិញអចលនទ្រព្យដែលលក់មិនចេញ ក្នុងគោលបំណងជំរុញតម្រូវការ និងស្ថិរភាពទីផ្សារអចលនទ្រព្យ៕

-
KPT+១៧ ម៉ោង ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល