Connect with us

ចរាចរណ៍

បុរសម្នាក់ ទើបចេញពីកម្មវិធីមិត្តភ័ក្ដិជិះម៉ូតូត្រលប់ទៅផ្ទះ ត្រូវរថយន្តបុកស្លាប់ភ្លាមៗ

បានផុស

នៅ

បុរស​ម្នាក់ ទើប​តែ​ចេញ​ពី​ហូបចុក​ផ្ទះ​មិត្តភ័ក្ដិ ខណៈ​ពេល​ដែល​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​ផ្ទះ​វិញ​មិន​ទាន់​បាន​ពាក់កណ្ដាល​ផ្លូវ​ផង​ត្រូវ​រថយន្ត​បុក​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ​ នៅ​នឹង​កន្លែង​កើតហេតុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ ១១​ យប់​ ថ្ងៃទី​ ១៦​ ខែមីនា ​ឆ្នាំ​ ២០២៥ នៅ​តាម​បណ្តោយ​ផ្លូវ​បេតុង​វត្ត​ភ្នៀ​ត ភូមិ​ចុង​ថ្នល់ ស្ថិត​ក្នុង​សង្កា​ត់ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ។

តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​ជិត​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បាន​ឃើញ​បុរស​ម្នាក់​ ជិះ​ម៉ូតូ ​១ គ្រឿង​ ម៉ាក Honda PCX ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1HB-7162 ធ្វើ​ដំណើរ​តែ​ម្នាក់ឯង ទិសដៅ​ពី​កើត​ទៅ​លិច ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់​តែ​មាន​រថយន្ត ១ គ្រឿង ​ម៉ាក​ TOYOTA Prius ពណ៌​ស ពាក់​ផ្លាកលេខ ភ្នំពេញ 2BW-712 បើក​ចេញពី​បុរី ​១ ​កន្លែង​ នៅ​ក្បែរ​កន្លែង​កើតហេតុ​មក​បុក​ជនរងគ្រោះ​ពេញទំហឹង​បណ្ដាល​ឲ្យ​ផ្លោង​បោក​ក្បាល​នឹង​ផ្លូវ។ ភ្លាមៗ មាន​ប្រជាពលរដ្ឋ​នៅ​ជិត​កន្លែង​កើតហេតុ​បាន​នាំ​គ្នា​ទាក់ទង​ហៅ​រថយន្ត​សង្គ្រោះ​បន្ទាន់​របស់​មន្ទីរពេទ្យ តែ​ជា​អកុសល​ជនរងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ។ ចំណែក​អ្នក​បើកបរ​បាន​ចុះ​ពី​លើ​រថយន្ត​រត់​គេច​ខ្លួន​បាត់ស្រមោល​បន្សល់ទុក​តែ​រថយន្ត​នៅ​កន្លែង​កើតហេតុ។

ដោយឡែក​បើ​តាម​ការ​បញ្ជាក់​ពី​ក្រុម​គ្រួសារ​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​មាន​ឈ្មោះ ប៊ុន សុគន្ធ អាយុ​ជាង ៣០ ឆ្នាំ។

ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវគោក ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ចុះ​មក​ធ្វើការ​វាស់វែង​យក​រថយន្ត និង​ម៉ូតូ​ទៅ​រក្សាទុក​ រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ។ ចំណែក​ឯ​សព​ជនរងគ្រោះ​ប្រគល់​ជូន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

អត្ថបទ ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

KPT+១៧ ម៉ោង មុន

តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់​ខេត្តកោះកុង

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

​ត្រាំបញ្ជា​បើក​​ការ​វាយប្រហារ​​ទ្រង់ទ្រាយធំ​លើ​ក្រុម​ហ៊ូធី​​នៅយេម៉ែន​​ បង្ក​ស្លាប់និងរបួស​ជាង​​​១៣០​នាក់​

លៀក លីដា
ជីវិតកម្សាន្ដ១៨ ម៉ោង មុន

លោក លៀក លីដា បង្ហាញបំណងផលិតរឿងបែបប្រវត្តិសាស្រ្ត “អាណាចក្រខ្មែរ និង អាយុធ្យា” ខណៈស្ថិតក្នុងការស្ទង់មតិ

ព័ត៌មានជាតិ១៩ ម៉ោង មុន

ព្រះមហាក្សត្ររាជទានគោរមងា ឋានន្តរស័ក្ដិ ផ្កាយមាស ៥ ជូនសម្ដេច ទៀ បាញ់ និងសម្ដេច ម៉ែន សំអន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

រុស្ស៊ី ព្រមានកើតសង្គ្រាមធំ បើណាតូ ដាក់កងរក្សាសន្តិភាពនៅ អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម