ចរាចរណ៍
ក្រឡាប់រថយន្ដទេសចរនៅគីរីរម្យ រងរបួស២២នាក់
មនុស្សប្រុសស្រី ចំនួន២២នាក់ ក្នុងចំណោមអ្នកដំណើរសរុប២៨នាក់ បានរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍ក្រឡាប់រថយន្ដទេសចរណ៍មួយគ្រឿងនៅផ្លូវចំណោតតំបន់ទេសចរណ៍ក្រុមហ៊ុនវីរៈប៊ុនថាំ “ឧទ្យានបោះតង់” ខណៈមន្ត្រីសមត្ថិកិច្ចអះអាងថា ករណីនេះអាចមកពីកត្ដារថយន្ដដាក់លេខមិនចូល។

ហេតុការណ៍គ្រោះថ្នាក់ក្រឡាប់រថយន្ដនេះ បានកើតឡើងកាលពីវេលាម៉ោង ៣និង១៥នាទីរសៀល ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ នៅលេីឧទ្យានជាតិព្រះសុរាម្រិតកុសុមៈ គីរីរម្យ ចំណុចចំណោទផ្លូវបេតុងឡើងទៅតំបន់ទេសចរណ៍ក្រុមហ៊ុនវីរៈប៊ុនថាំ “ឧទ្យានបោះតង់”ស្ថិតនៅក្នុងភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

តាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថា មុនកើតហេតុរថយន្តបើកចុះមកពីតំបន់លេងកម្សាន្ដក្រុមហ៊ុនវីរៈប៊ុនថាំ មកតាមផ្លូវបេតុង នៅក្នុងរថយន្ដមានអ្នកដំណើរសរុប ២៨នាក់ ស្រី២០នាក់ មកពីខេត្ដស្វាយរៀងទាំងអស់ ជាប្រភេទរថយន្តទេសចរណ៍ម៉ាក MITSUBISHI ស្លាកលេខ ស្វាយរៀង 3A-2400 ពណ៍ស។ តាមការអោយពីសមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកភ្នំស្រួច បានឲ្យដឹងថា ករណីគ្រប់យ៉ាងអាចមកពីកត្ដារថយន្ដដាក់លេខមិនចូល ក្រោយដោះលេខចុះចំណោទខ្លាំង អ្នកបើកបរដាក់ទប់ល្បឿនរថយន្ត រួចបាត់ម្ចាស់ការទើបអ្នកបើកបរទាញចង្កូតរថយន្ដចេញពីគន្លងផ្លូវកោងចំណោទ បុកដើមឈើស្រស់ក្រឡាប់តែម្ដង។

ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ មានមនុស្ស១៥នាក់ រងរបួសធ្ងន់ និង៧នាក់រងរបួសស្រាល។ ចំពោះអ្នករបួសក្នុងហេតុការណ៍ទាំង២២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចជួយសង្រ្គោះបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ៕
អត្ថបទ៖ សុខុម






-
KPT+១៧ ម៉ោង ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល