ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌកំបូល ចាប់ផ្ដើមជួសជុលផ្លូវបេតុងសំបុកមាន់ក្នុងមូលដ្ឋាន នាដើមឆ្នាំ ២០២៥
កាលពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៥ ថ្មីៗ នេះ លោក ទ្រី ណារ៉េត អភិបាលរង នៃគណៈអភិបាលខណ្ឌកំបូល បានដឹកនាំការិយាល័យសាធារណការដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈ និងក្រុមការងារសង្កាត់កំបូល ចុះធ្វើការជួសជុលផ្លូវបេតុងសំបុកមាន់ផ្លូវលេខ ៤២ ស្ថិតនៅភូមិអំពិល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

លោក ទ្រី ណារ៉េត អភិបាលរងខណ្ឌ បញ្ជាក់ថា ការជួសជុលបេតុងសំបុកមាន់ដែលរងការខូចខាតយូរមកហើយនេះ គឺជាគម្រោងអភិវឌ្ឍន៍របស់ខណ្ឌក្នុងឆ្នាំនេះ និងបន្ទាប់ពីទទួលបានការផ្ដល់ការណែនាំពីលោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល អញ្ជើញចុះពិនិត្យជាក់ស្ដែងនាពេលកន្លងមក ឃើញថាមានការខូចខាតខ្លាំង តម្រូវឱ្យជួសជុលជាប្រញាប់ ដើម្បីសម្រួលចរាចរណ៍ធ្វើដំណើរជូនប្រជាពលរដ្ឋ។

លោក ជា យឿន ប្រធានការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និង សណ្ដាប់ធ្នាប់សាធារណៈ ក៏បានឱ្យដឹងដែរថា កាលពីចុងឆ្នាំ ២០២៤ លោកបានដឹកនាំមន្ត្រីការិយាល័យចុះវាស់ផ្លូវបេតុងជង្ហុកសំបុកមាន់ដែលគ្រោងនឹងជួសជុល និងលើកជាផែនការចុះជួសជុលជាបន្តបន្ទាប់។

ជាមួយគ្នានោះ អាជ្ញាធរ ក៏សូមអធ្យាស្រ័យ និងយោគយល់ចំពោះការរំខានដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ខណៈកំពុងជួសជុល និងសូមបង្កើនការប្រុងប្រយ័ត្នពេលបើកបរ៕
អត្ថបទ ៖ សំណាង







-
KPT+១៧ ម៉ោង ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល