Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ និង ពូទីន នឹង​ជជែក​គ្នា​ជា​លើក​ទី​ពីរ ជុំវិញ​បញ្ហា​សង្គ្រាម​នៅ​អ៊ុយក្រែន

បានផុស

នៅ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ​ និងសមភាគី​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន គ្រោងនឹងធ្វើការសន្ទនាតាមទូរសព្ទនៅសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ក្នុងគោលបំណងធ្វើអន្តរការីបទឈប់បាញ់។ នេះ​នឹង​​ក្លាយ​ជា​ការ​ជជែក​គ្នា​​ជា​សាធារណៈ​លើក​ទី​ពីរ​របស់​ពួក​គេ ​ចាប់​តាំង​ពី​លោក ត្រាំ ស្បថ​ចូល​កាន់​តំណែង​កាល​ពី​ខែ​មករា​ឆ្នាំ​២០២៥។

លោក ដូណាល់ ត្រាំ និង​លោក វ៉្លាឌីមៀរ ពូទីន (រូ​បថត៖ AP & Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បេសកជនពិសេសរបស់សហរដ្ឋអាមេរិក លោក Steve Witkoff ដែលថ្មីៗនេះបានជួបជាមួយលោក ពូទីន ក្នុងប្រទេសរុស្ស៊ី បានសម្តែងសុទិដ្ឋិនិយមអំពីការសម្រេច​បាន​នូវ​កិច្ចព្រមព្រៀងបទឈប់បាញ់ក្នុងពេលឆាប់ៗ​ខាង​មុខ។ លោកបានលើកឡើង​កាល​ពី​ថ្ងៃ​ទី​១៦​ខែ​មីនា​ថា ការពិភាក្សាអាចនាំទៅរកសំណើបទឈប់បាញ់រយៈពេល ៣០​ថ្ងៃ ដែលអ៊ុយក្រែនបានយល់ព្រម ហើយប្រធានាធិបតី ពូទីន បានទទួលយកជាបណ្តោះអាសន្ន ដោយរង់ចាំព័ត៌មានលម្អិតមួយចំនួន។

ទាក់ទង​នឹង​ការ​ហៅ​ទូរសព្ទ​រវាង​លោក ត្រាំ និង​លោក ពូទីន លោក Witkoff បាន​និយាយ​ថា៖ «ខ្ញុំ​គិត​ថា ប្រធានាធិបតី​ទាំង​ពីរ​រូប​​នឹង​មាន​ការ​ពិភាក្សា​ដ៏​ល្អ និង​វិជ្ជមាន​នៅ​ក្នុង​សប្ដាហ៍​នេះ»។

ការ​ហៅ​ទូរសព្ទ​លើកដំបូងរបស់លោក ត្រាំ ទៅកាន់លោក ពូទីន ធ្វើ​ឡើងបន្ទាប់ពីលោក Witkoff បានធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី ដើម្បីនាំយកលោក Marc Fogel ដែលជាគ្រូបង្រៀនប្រវត្តិសាស្ត្រជនជាតិអាមេរិក ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ ក្រោយ​ការ​ដោះលែង​ពី​រុស្ស៊ី កាល​ពី​ថ្ងៃ​ទី​១១​ខែ​កុម្ភៈ។

មួយ​ថ្ងៃ​បន្ទាប់​ លោក ត្រាំ បានប្រកាសថា លោកបាននិយាយជាមួយលោក ពូទីន ហើយ​ប្រាប់​ថា ការហៅ​ទូរសព្ទ​របស់ពួកគេ​មាន​រយៈពេល​«យូរ និងមាន​​ផ្លែផ្កា​ល្អ​ណាស់»។

លោក Steve Witkoff (រូបថត៖ Reuters)

ទោះបីជាមានការវិវឌ្ឍទាំងនេះក៏ដោយ ប្រធានាធិបតីបារាំង​ លោក Emmanuel Macron បានសម្តែងការសង្ស័យទាក់ទងនឹងចេតនារបស់រុស្ស៊ី ដោយជំរុញឲ្យមានការប្រុងប្រយ័ត្នក្នុងកិច្ច​ចរចា។ ប៉ុន្តែ​​លោក Witkoff បាន​ច្រានចោល​ការ​លើក​ឡើង​របស់​លោក Macron ហើយ​​បញ្ជាក់​ថា លោក​នៅតែមានសង្ឃឹម ដោយលើកឡើងពីបទពិសោធន៍ផ្ទាល់របស់​លោក អំឡុងពេលជួបជាមួយ​​មេ​ដឹក​នាំ​រុស្ស៊ី៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

KPT+១៧ ម៉ោង មុន

តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់​ខេត្តកោះកុង

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​ត្រាំបញ្ជា​បើក​​ការ​វាយប្រហារ​​ទ្រង់ទ្រាយធំ​លើ​ក្រុម​ហ៊ូធី​​នៅយេម៉ែន​​ បង្ក​ស្លាប់និងរបួស​ជាង​​​១៣០​នាក់​

លៀក លីដា
ជីវិតកម្សាន្ដ១៩ ម៉ោង មុន

លោក លៀក លីដា បង្ហាញបំណងផលិតរឿងបែបប្រវត្តិសាស្រ្ត “អាណាចក្រខ្មែរ និង អាយុធ្យា” ខណៈស្ថិតក្នុងការស្ទង់មតិ

ព័ត៌មានជាតិ១៩ ម៉ោង មុន

ព្រះមហាក្សត្ររាជទានគោរមងា ឋានន្តរស័ក្ដិ ផ្កាយមាស ៥ ជូនសម្ដេច ទៀ បាញ់ និងសម្ដេច ម៉ែន សំអន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

រុស្ស៊ី ព្រមានកើតសង្គ្រាមធំ បើណាតូ ដាក់កងរក្សាសន្តិភាពនៅ អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម