Connect with us

ព័ត៌មានអន្ដរជាតិ

​សិស្សចូលរៀនវិទ្យាសាស្ត្រកុំព្យូទ័រនៅ​​កូរ៉េខាងត្បូង ធ្លាក់ចុះ ដោយ​សារ​​ AI

បានផុស

នៅ

ចំនួននិស្សិតកូរ៉េខាងត្បូងដែលដាក់ពាក្យចូលរៀន​ផ្នែក​វិទ្យាសាស្ត្រកុំព្យូទ័រផ្សេងៗ​បានធ្លាក់ចុះ ​ចំពេលការ​​រីកចម្រើន​នៃបញ្ញាសិប្បនិម្មិត (AI) ដែល​ជំរុញ​ស្វ័យប្រវត្តិកម្មការងារ កាត់បន្ថយតម្រូវការ​វិស្វករផ្នែកបច្ចេកវិទ្យាព័ត៌មាន​ (IT)។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិន្នន័យនៃការចូលរៀននៅសាកលវិទ្យាល័យកូរ៉េខាងត្បូង ​ដែលចេញផ្សាយកាលពីសប្ដាហ៍មុន បាន​បង្ហាញថា​ ​សិស្សថ្មីចំនួន ២៧ ២៦៦ នាក់ ​បានដាក់ពាក្យ​សម្រាប់ការសិក្សា​​ផ្នែក​​វិទ្យាសាស្ត្រកុំព្យូទ័រសម្រាប់ឆ្នាំសិក្សា ២០២៥ ពោលគឺតិចជាងឆ្នាំមុនប្រមាណ ២ ២២៩ នាក់។ ​នេះបើតាម​ការចុះផ្សាយរបស់​កាសែត Chosun Biz ។

កាលពីមុន​មកនៅកូរ៉េខាងត្បូង​​ មុខវិជ្ជា​វិទ្យាសាស្ត្រកុំព្យូទ័រ​ បានទាក់ទាញសិស្សកំពូលៗឱ្យ​ចូលរៀន​ ដោយ​ជួនកាលច្រើនជាងសិស្សចូល​រៀន​មុខវិជ្ជាវេជ្ជសាស្រ្តទៀតផង​។ ជាប្រពៃណី ​សិស្សនៅកូរ៉េខាងត្បូង​និយម​ចង់ចូល​សាលាពេទ្យ​ ព្រោះអាជីពជាវេជ្ជបណ្ឌិតត្រូវបានគេមើលឃើញថាទទួលបានប្រាក់ខែច្រើន​ និងស្ថិរភាព នេះបើយោងតាម​ទស្សនាវដ្ដី Times Higher Education ។

ក្នុងឆ្នាំ ២០២៤ សិស្សកំពូលៗបាន​ជ្រើសរើសការប្រឡងចូល​មហាវិទ្យាល័យ សម្រាប់​មុខវិជ្ជា​វិទ្យាសាស្ត្រកុំព្យូទ័រនៅសាកលវិទ្យាល័យជាតិសេអ៊ូល ជាជាង​សាលា​ពេទ្យ​។ យ៉ាងណាមិញ ការរីកចម្រើនយ៉ាងរហ័ស​​នៃ AI បច្ចុប្បន្ន កំពុង​ជះឥទ្ធិពល​លើ​ការសម្រេចចិត្ត​ចូលរៀន​មុខវិជ្ជានេះ រួមទាំងវិស្វករកម្ម​បច្ចេកវិទ្យាព័ត៌មាន​ (IT)។

កាលពីពេល​ថ្មីនេះ ​នាយកប្រតិបត្តិនៃក្រុមហ៊ុនបញ្ញាសិប្បនិម្មិត Anthropic លោក Dario Amodei បានព្យាករថា AI អាចនឹង​​រួមចំណែក​ ៩០ ភាគរយ​ លើ​ការសរសេរ​កូដ ក្នុងរយៈពេល ៦ ខែខាងមុខ​ និងស្ទើរតែទាំងស្រុង​ក្នុងរយៈពេល ១ ឆ្នាំ។

ការស្ទង់មតិ​ខ្លះ​បានបង្ហាញផងដែរថា​ ក្រុមហ៊ុនផ្សេងៗកាត់បន្ថយការជ្រើសរើសបុគ្គលិកផ្នែក AI ខណៈងាកទៅប្រើប្រាស់ AI ជំនួសវិញ។ យ៉ាងណាមិញ អ្នកជំនាញ​មើលឃើញថា ​អ្នកឯកទេសក្នុងការគ្រប់គ្រង និងបង្កើនប្រសិទ្ធភាព AI នឹងនៅតែមានតម្រូវការ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៨ វិនាទី មុន

​សិស្សចូលរៀនវិទ្យាសាស្ត្រកុំព្យូទ័រនៅ​​កូរ៉េខាងត្បូង ធ្លាក់ចុះ ដោយ​សារ​​ AI

ព័ត៌មានជាតិ១ នាទីute មុន

ពាន​រង្វាន់​ហែល​ទឹក​ព្រឹទ្ធាចារ្យ​ ហែម​ ថុន​៖​ ​ធ្វើ​ឲ្យ​ក្មេងៗ​ទទួល​បាន​បទ​ពិសោធ​ឈាន​ទៅ​រក​កម្រិត​ខ្ពស់​

ព័ត៌មានជាតិ៥ នាទីutes មុន

សារមន្ទីរធម្មជាតិសាកល ជាកន្លែងដែលគេមិនសូវស្គាល់ តែជាកន្លែងមួយគួរតែចូលមើល

ព័ត៌មានជាតិ៦ នាទីutes មុន

មន្ត្រីបច្ចេកទេសក្រសួងធនធានទឹក ចុះពិនិត្យការដ្ឋានសាងសង់ទំនប់ស្ទាក់ទឹក សម្រាប់ផលិតទឹកស្អាតក្នុងភូមិសាស្ត្រស្រុកគិរីសាគរ

ព័ត៌មានជាតិ៩ នាទីutes មុន

មន្រ្តីជាន់ខ្ពស់សុខាភិបាល ចុះពនិត្យ និងជំរុញការកែលម្អសេវាសុខាភិបាលនៅតាមមណ្ឌលសុខភាព ក្នុងខេត្តត្បូងឃ្មុំ

KPT+១៨ ម៉ោង មុន

តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់​ខេត្តកោះកុង

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

​ត្រាំបញ្ជា​បើក​​ការ​វាយប្រហារ​​ទ្រង់ទ្រាយធំ​លើ​ក្រុម​ហ៊ូធី​​នៅយេម៉ែន​​ បង្ក​ស្លាប់និងរបួស​ជាង​​​១៣០​នាក់​

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកនាំពាក្យការពារជាតិច្រានចោលព័ត៌មានដែលថាថៃបំពានដែនអាកាសកម្ពុជា

លៀក លីដា
ជីវិតកម្សាន្ដ១៩ ម៉ោង មុន

លោក លៀក លីដា បង្ហាញបំណងផលិតរឿងបែបប្រវត្តិសាស្រ្ត “អាណាចក្រខ្មែរ និង អាយុធ្យា” ខណៈស្ថិតក្នុងការស្ទង់មតិ

ព័ត៌មានជាតិ២០ ម៉ោង មុន

ព្រះមហាក្សត្ររាជទានគោរមងា ឋានន្តរស័ក្ដិ ផ្កាយមាស ៥ ជូនសម្ដេច ទៀ បាញ់ និងសម្ដេច ម៉ែន សំអន

Sokha Hotels

ព័ត៌មានពេញនិយម