ព័ត៌មានជាតិ
រយៈពេលជាង១០ខែ អ្នកជំនាញបន្តខិតខំជួសជុលស្ពានហាលខាងកើតប្រាសាទបេងមាលា ឱ្យរឹងមាំឡើងវិញ
គិតចាប់ពីពាក់កណ្តាលខែកក្តដា ឆ្នាំ២០២៤ រហូតមកដល់បច្ចុប្បន្ន មានរយៈពេលជាង១០ខែមកហើយដែលអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា បានជួសជុលស្ពានហាលផ្នែកខាងកើតរបស់ប្រាសាទបេងមាលា ហើយក៏កំពុងខិតខំបន្តជួសជុសបន្ថែមទៀតពីស្ថានភាពចាស់ទ្រុឌទ្រោម ឱ្យប្រែជាមានសភាពរឹងមាំឡើងវិញ ដោយគ្រោងនឹងបញ្ចប់នៅខែសីហា ឆ្នាំ២០២៥ ខាងមុខ។ នេះបើតាមព័ត៌មានពីអាជ្ញាធរជាតិអប្សរា។

តាមប្រភពខាងលើបានឱ្យដឹងថា កិច្ចការជួសជុលនេះ គឺប្រើប្រាស់ថវិកានៃមូលនិធិកិច្ចសហប្រតិបត្តិការពិសេសមេគង្គ-ឡានឆាង។ ជាមួយគ្នានេះ អ្នកស្រី បឿត សុប៉ាក វិស្វករនៃអាជ្ញាធរជាតិអប្សរា បានប្រាប់ថា រយៈពេល១០ខែនេះ ក្រុមការងារបានជួសជុល ស្ពានហាល សសរធ្នឹម បង្កាន់ដៃនាគ ក្បាលនាគទាំងសងខាង នៅផ្នែកខាងជើងស្ពានហាលខាងកើតនៃប្រាសាទបេងមាលា រួចរាល់ហើយ ព្រមទាំងបានជួសជុលកម្រាលស្ពានដែលស្រុតមួយផ្នែកធំទៀត។ ចំពោះស្ថានភាពសព្វថ្ងៃ គឺនៅតែបន្តជួសជុលដំឡើងក្បាលនាគផ្នែកខាងត្បូង និងជួសជុលថ្មបាយក្រៀមរបស់តួស្ពាន សសរ ធ្នឹម ជើងទម្រនាគ បង្កាន់ដៃនាគ និងកម្រាលនៅផ្នែកនេះជាបន្តទៀត។

អ្នកស្រី បឿត សុប៉ាក បញ្ជាក់ថា៖ “ស្របតាមអនុសាសន៍អ្នកជំនាញការអាយស៊ីស៊ី-អង្គរ ក្រុមការងារប្រើថ្មបាយក្រៀមជំនួសដីដែលចាស់បុរាណបានបុកបង្ហាប់ក្នុងពេលសាងសង់នៅតាមផ្នែកសងខាងនៃស្លាបស្ពាន ដែលទីតាំងនេះមានស្ថានភាពស្រុតដោយសារទឹកហូរច្រោះ”។ ចំពោះការប្រើថ្មបាយក្រៀមនៅចំណុចនេះ ត្រូវបានអ្នកជំនាយរំពឹងថា នឹងមានភាពរឹងមាំ អាចទប់ស្កាត់ការបែកបាក់នាពេលខាងមុខ ។
បើតាមអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា កិច្ចការជួសជុលស្ពានហាលខាងកើតប្រាសាទបេងមាលា ត្រូវបានបែងចែកក្រុមការងារជា៤ផ្នែក។ ផ្នែកទី១ រៀបចំកម្រាលនិងតម្លើងនាគ ផ្នែកទី២ ជួសជុលថ្មបាយក្រៀមនៃតួស្ពាន ផ្នែកទី៣ជួសជុលថ្មកម្រាល និងផ្នែកទី៤ ជួសជុលប៉ះនិងតថ្ម៕




-
KPT+១៧ ម៉ោង ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល