ព័ត៌មានជាតិ
បញ្ហាប្រឈមធំៗមួយចំនួននៃវិស័យហិរញ្ញវត្ថុនឹងត្រូវបានដាក់ស្នើទៅកាន់រដ្ឋាភិបាល
ក្រុមការងារផ្នែកឯកជន ក្រុម «ង» ផ្នែកសេវាធនាគារ និងហិរញ្ញវត្ថុ នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនបានលើកឡើងនូវបញ្ហាប្រឈមសំខាន់ៗមួយចំនួនរួមមានបញ្ហាកម្ចីមិនស្របច្បាប់ ,បញ្ហានៃការឆបោកតាមប្រព័ន្ធអនឡាញក្នុងវិស័យធនាគារ, នីតិវិធីក្នុងការវាយតម្លៃអចលនវត្ថុពីសំណាក់ធនាគារ និងបញ្ហាមួយចំនួនទៀតដើម្បីឱ្យរដ្ឋាភិបាលចាត់វិធានការដោះស្រាយ។

បញ្ហាប្រឈមនៅក្នុងវិស័យហិរញ្ញវត្ថុនេះត្រូវធ្វើឡើងក្នុងកិច្ចប្រជុំក្រុម «ង»កាលពីចុងសប្តាហ៍មុន ដែលដឹកនាំដោយ លោកលឹម សុជាតិ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា (CCC) ។ កិច្ចប្រជុំនោះក៏មានការចូលរួមពីអគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា, តំណាងសមាគមធនាគារនៅកម្ពុជា, តំណាងសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា, តំណាងសមាគមអ្នកវាយតម្លៃអចលនវត្ថុនៅកម្ពុជា, តំណាងធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្នែកឯកជន និងសមាជិក សមាជិកានៃក្រុមការងារ “ង” ផ្នែកឯកជនជាច្រើនទៀតផងដែរ។

បើយោងតាម CCC កិច្ចប្រជុំបានលើកនូវបញ្ហាប្រឈមធំៗដែលវិស័យនេះកំពុងជួបប្រទះរួមមាន បញ្ហាកម្ចីមិនស្របច្បាប់, បញ្ហានៃការឆបោកតាមប្រព័ន្ធអនឡាញក្នុងវិស័យធនាគារ, ការការពារទិន្នន័យ , ករណីអនុវត្តថ្លៃសេវារដ្ឋបាលលើការផ្ទៀងផ្ទាត់ទិន្នន័យអត្តសញ្ញាណបុគ្គល, ការបើកគណនីធនាគារជាប្រាក់រៀល, នីតិវិធីក្នុងការវាយតម្លៃអចលនវត្ថុពីសំណាក់ធនាគារ រួមនិងបញ្ហាប្រឈមមួយចំនួនផ្សេងទៀតផងដែរ។

«កិច្ចប្រជុំនេះមានគោលបំណងដើម្បីបន្តពិគ្រោះ ពិនិត្យ ពិភាក្សា នូវបញ្ហាប្រឈមដែលមានស្រាប់ និងជាកង្វល់របស់ផ្នែកឯកជន និងបន្តលើកឡើងនូវបញ្ហាប្រឈមថ្មីបន្ថែមទៀត ពាក់ព័ន្ធនឹងវិស័យធនាគារ និងហិរញ្ញវត្ថុ ដើម្បីដាក់ស្នើសុំដំណោះស្រាយពីសំណាក់ដៃគូ គឺធនាគារជាតិនៃកម្ពុជា នាពេលឆាប់ៗខាងមុខនេះ»៕

-
KPT+១៧ ម៉ោង ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល