កីឡា
ស៊ុតបាន២គ្រាប់ យ៉ុន យ៉ើន ក្លាយជាកីឡាការិនីល្អប្រចាំការប្រកួតម្សិលមិញ
កីឡាការិនីបាល់ទាត់ជម្រើសជាតិកម្ពុជា យ៉ុន យ៉ើន បានជួយក្រុមនារី Bangkork Women FC ទទួលបានជ័យជម្នះដោយលទ្ធផលយ៉ាងធំធេង ៧-១ លើក្រុមនារី Hinkhon United ក្នុងសប្តាហ៍ទី៦ នៃលីគបាល់ទាត់នារីថៃ កាលពីថ្ងៃអាទិត្យ ទី១៦ ខែមីនា ឆ្នាំ២០២៥។

ក្នុងចំណោមគ្រាប់បាល់ជ័យជម្នះទាំង៧គ្រាប់ កីឡាការិនីកម្ពុជា យ៉ុន យ៉ើន រកបាន២គ្រាប់ និងបានក្លាយជាកីឡាការិនីល្អប្រចាំការប្រកួតថែមទៀតផង។ ជាពិសេសសារព័ត៌មានបានសម្ភាសពីចំណាប់អារម្មណ៍ដោយបានសួរលើ៣ចំណុច។ ចម្លើយរបស់កីឡាការិនីកម្ពុជាគឺទី១ ការចូលរួមជាមួយក្រុម Bangkork Women FC ទាំងមិត្តរួមក្រុម និងថ្នាក់ដឹកនាំគ្រូបង្វឹកបានដាក់ គោលដៅយកអ្វីដែលក្រុមបានកំណត់ក្នុងរដូវកាលនេះ។
យ៉ុន យ៉ើន បានបន្តទៀតថា ទី២ ការទំនាក់ទំនងជាមួយមិត្តរួមក្រុម និងក្រុមការងារគ្រូបង្វឹក ពេលខ្លះប្រើប្រាស់ភាសាអង់គ្លេស ហើយពេលខ្លះក៏ប្រើប្រាស់ភាសាថៃផង និងទី៣ អ្នកគាំទ្រ ក្រុមគ្រួសារនៅប្រទេសកម្ពុជាតែងតែគាំទ្រ លើកទឹកចិត្តដល់នាងរហូតក្នុងការលេងបាល់ទាត់នៅប្រទេសថៃ។

កីឡាការិនី យ៉ុន ត្រូវបានគ្រូបង្វឹកដាក់ឲ្យលេងកាន់តែច្រើននាប៉ុន្មានប្រកួតចុងក្រោយ។ ជាពិសេសបានជាប់ជម្រើស១១នាក់ដំបូងក្នុងពីរប្រកួតចុងក្រោយ ហើយរកបាន៤គ្រាប់ហើយឲ្យក្រុមនារីថៃ Bangkork Women FC គិតត្រឹមថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥។
សូមបញ្ជាក់ថា កីឡាការិនី យ៉ុន យ៉ើន បានទៅដល់ទឹកដីថៃនៅសប្តាហ៍ទី២នៃលីគបាល់ទាត់នារីថៃចាប់ផ្តើម ដូច្នេះសម្រាប់ការប្រកួតសប្តាហ៍ទី១មិនបានបង្ហាញខ្លួនទេដោយស្ថិតនៅកម្ពុជានៅឡើយ។
ឆ្លងកាត់៦សប្តាហ៍កន្លងទៅ ក្រុម Bangkork Women FC ស្ថិតនៅចំណាត់ថ្នាក់លេខ៣នៃតារាងពិន្ទុក្នុងចំណោមក្រុមទាំងអស់ចំនួន៨ បន្ទាប់ពីឈ្នះ៣ ស្មើ១ និងចាញ់២ ដោយមាន១០ពិន្ទុ។

កីឡាការិនីកម្ពុជាម្នាក់ទៀតគឺ ហុក សៅឌី ក៏បានទៅចូលរួមក្លិប Bangkork Women FC ជាមួយ យ៉ុន យ៉ើន ដែរ ប៉ុន្តែហាក់មិនសូវបានបង្ហាញខ្លួននៅលើទីលានឡើយ៕


អត្ថបទ៖ វីរបុត្រ

-
KPT+១៧ ម៉ោង ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល