ព័ត៌មានជាតិ
ទីតាំងចំនួន ២ ក្នុងខេត្តក្រចេះ ត្រៀមរៀបចំសង្រ្កាន្តឆ្នាំថ្មី ២០២៥
អាជ្ញាធរខេត្តក្រចេះ បានសម្រេចជ្រើសរើសយកទីតាំងធំៗចំនួន ២ កន្លែង សម្រាប់រៀបចំអបអរសាទរសង្រ្កាន្តឆ្នាំថ្មីឆ្នាំ ២០២៥។


ទីតាំងធំៗទាំងពីរកន្លែងទី ១ នៅវិមានរណសិរ្សសង្រ្គោះជាតិ ២ធ្នូ ក្នុងស្រុកស្នួល និងបរិវេណវិមានឯករាជ្យក្នុងទីរួមខេត្តក្រចេះតែម្តង។ នេះជាការបញ្ជាក់ពីលោក វ៉ា ថន អភិបាលខេត្តក្រចេះ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តក្នុងកិច្ចប្រជុំត្រៀមរៀបចំសង្រ្កាន្តឆ្នាំថ្មី ដើម្បីអបអរសាទទទួលទេវតាឆ្នាំថ្មីឆ្នាំម្សាញ់ ដែលនឹងឈានចូលមកដល់ក្នុងខែមេសា ខាងមុខនេះ។

លោក វ៉ា ថន បានណែនាំដល់គ្រប់អាជ្ញាធរក្រុងស្រុក ពិសេសក្រុមយុវជននៃសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត (ស.ស.យ.ក) ត្រូវពិនិត្យមើលបណ្តាលទីវត្តអារាមធំៗ ដែលនិយមរៀបចំសង្រ្កាន្តឆ្នាំថ្មី និងត្រូវសហការផ្សារភ្ជាប់ជាមួយព្រះសង្ឃ ក្នុងការសម្របសម្រួលរៀបចំ ដើម្បីឲ្យកម្មវិធីប្រព្រឹត្តទៅមានភាពអធឹកអធមសប្បាយរីករាយ និងសម្បូរបែប។
បន្ថែមពីនេះ លោកអភិបាលខេត្តក៏ណែនាំដល់កងកម្លាំងសមត្ថកិច្ច ត្រូវចូលរួមរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់ នៅតាមទីតាំងពិធី និងតាមទីសាធារណៈ រួមនិងការហាមប្រាណមិនឲ្យមានការលេងជះទឹកនៅតាមដងផ្លូវ ជៀសវាងការបង្កគ្រោះថ្នាក់ និងខូចខាតទ្រព្យសម្បតិ្តជាយថាហេតុ៕
អត្ថបទ៖ ប្រុញ វិធិន

-
KPT+១៨ ម៉ោង ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល