ព័ត៌មានជាតិ
មន្ត្រីបច្ចេកទេសក្រសួងធនធានទឹក ចុះពិនិត្យការដ្ឋានសាងសង់ទំនប់ស្ទាក់ទឹក សម្រាប់ផលិតទឹកស្អាតក្នុងភូមិសាស្ត្រស្រុកគិរីសាគរ
លោក អ៊ុក វុទ្ធី អនុរដ្ឋលេខាធិការ តំណាង លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២៥ បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង និង មន្ទីរធនធានទឹក និងឧតុនិយមខេត្តកោះកុង អញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ទំនប់ស្ទាក់ទឹក សម្រាប់ផលិតទឹកស្អាតរបស់ក្រុមហ៊ុនលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ស្ថិតក្នុងភូមិព្រែកខ្សាច់ ឃុំព្រែកខ្សាច់ ស្រុកគីរីសាគរ ខេត្តកោះកុង ដោយមានការចូលរួមពី លោកអភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងតំណាងក្រុមហ៊ុនលោកអ្នកឧកញ៉ា លី យ៉ុងផាត់។

លោកអនុរដ្ឋលេខាធិការ បានបញ្ជាក់ឱ្យដឹងថា ក្រុមការងារក្រសួង បានលើកឡើងអំពីទិដ្ឋភាពច្បាប់ស្ដីពីការគ្រប់គ្រងធនធានទឹកនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលតម្រូវឱ្យបុគ្គលដែលរៀបចំសំណង់ការងារទឹក និងការយកទឹកមកប្រើប្រាស់សម្រាប់អាជីវកម្ម ត្រូវសុំការអនុញ្ញាតពីក្រសួងធនធានទឹក និងឧតុនិយម។ ទន្ទឹមនឹងនេះ ក្រុមការងារក្រសួង ក៏បានស្នើឱ្យភាគីក្រុមហ៊ុនរៀបចំបែបបទស្នើសុំការអនុញ្ញាតតាមនីតិវិធីច្បាប់ជាធរមាន មកក្រសួងធនធានទឹក និងឧតុនិយម ដោយមានភ្ជាប់មកជាមួយនូវឯកសារបច្ចេកទេសទំនប់ពាក់ព័ន្ធផងដែរ។

គម្រោងសំណង់ស្ទាក់ទឹកសម្រាប់ផលិតទឹកស្អាតនេះមានសមត្ថភាពស្តុកទឹកបានប្រមាណ ៧,២ លានម៉ែត្រគូប និងមានផ្ទៃអាងរក្សាទឹកប្រមាណ ៤២,៣០ ហិតា។ ទំនប់មានកម្ពស់ ៣៥ ម៉ែត្រ ប្រវែង ២៧០ ម៉ែត្រ ជម្រៅទឹកអតិបរមា ៣៣,៣ ម៉ែត្រ។ ទំនប់ស្ទាក់ទឹកសម្រាប់ផលិតទឹកស្អាតនេះ នឹងបម្រើដល់តំបន់សេដ្ឋកិច្ចពិសេស តំបន់លំនៅឋាន និងភូមិឋានប្រជាពលរដ្ឋនៅផ្នែកខាងក្រោម៕
អត្ថបទ ៖ សិរីវឌ្ឍនៈ







-
KPT+១៨ ម៉ោង ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល