Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីមហាផ្ទៃណែនាំឱ្យបញ្ជូនមន្ត្រីល្មើសវិន័យទៅធ្វើការនៅព្រំដែន

បានផុស

នៅ

អ្នកនាំពាក្យរដ្ឋមន្ត្រីមហាផ្ទៃលោក រ៉េន រតនៈ បានឱ្យដឹងថាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីមហាផ្ទៃលោក ស សុខា បានផ្ដល់ការណែនាំឱ្យបញ្ជូនមន្ត្រីនគរបាលរូបណាដែលប្រព្រឹត្តិល្មើសវិន័យទៅធ្វើការនៅព្រំដែន ចាប់ពី៣ទៅ៦ខែ ដើម្បីកែខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក រ៉េន រតនៈ បានសរសេរលើហ្វេសបុកផេករបស់លោកនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥នេះថា ការណែនាំនេះគឺបន្ទាប់ពីឃើញមន្ត្រីនគរបាលមួយចំនួនបង្ករឿងល្មើសវិន័យ ហើយការបញ្ជូនទៅព្រំដែននេះអាចត្រូវបន្ថែមលើការបន្ថយស័ក្កិរបស់មន្ត្រីល្មើសទាំងនោះផងដែរ។

លោកបានដកស្រង់ប្រសាសន៍របស់រដ្ឋមន្ត្រីមហាផ្ទៃថា៖ «អង្គភាពជំនាញ នឹងសម្រេចបញ្ជូនជំនួសឱ្យការបន្ថយស័ក្ដិ…ករណីខ្លះបន្ថយទាំងស័ក្ដិ និងថែមទាំងបញ្ជូនទៅព្រំដែន។ បានធ្វើការស្រួលនៅតាមអង្គភាព មិនខិតខំធ្វើឱ្យល្អទេ បែរជាទៅបង្ករឿងល្មើសវិន័យ! ដូច្នេះមានតែឱ្យទៅព្រំដែន ដើម្បីដឹងថាកងកម្លាំងនៅទីនោះគាត់លំបាកកម្រិតណា មកវិញកែប្រែខ្លួន ហើយខិតខំធ្វើការឱ្យបានល្អ»។

ក្នុងរដ្ឋាភិបាលអាណ្តិតទី៧បានចាត់វិធានាការជាបន្តបន្ទាប់លើមន្ត្រីដែលល្មើសវិន័យក្នុងនោះមានដកបញ្ឈរជើង ដកចេញពីតំណែង និងបន្ថយស័ក្កិជាដើម។ កាលពីដើមខែមីនានេះក្រសួងមហាផ្ទៃទើបសម្រេចដកដំណែងអធិការស្រុកស្វាយទាប ខេត្តស្វាយរៀងម្នាក់លោក សោម សារ៉ន ​ចេញពីតួនាទីព្រមទាំងបន្ថយឋានន្តរស័ក្កិចំនួន ២ថ្នាក់ ពាក់ព័ន្ធនឹងការប្រព្រឹត្តិអំពើរពុករលួយ ខណៈមន្ត្រីពាក់ព័ន្ធ៣នាក់ផ្សេងទៀតត្រូវបានដាក់ទណ្ឌកម្មវិន័យកម្រិត១ និងព្រមានតាមរូបភាពជាលាយលក្ខណ៍អក្សរជាលើកទី១៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម