Connect with us

ជីវិតកម្សាន្ដ

វិលមកអាជីពវិញ តួចិន Yang Yang នៅតែសង្ហានិងកាន់តែក្មេងជាងមុន

បានផុស

នៅ

កាលពីពេលថ្មីៗនេះ Bottega Veneta បានបន្តបើកហាងថ្មីមួយនៅសៀងហៃ នេះមិនត្រឹមតែជាព្រឹត្តិការណ៍បើកហាងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសសម្រាប់ម៉ាកយីហោអ៊ីតាលី ក្នុងការនាំយកបទពិសោធន៍ពិសេសៗ រួមជាមួយនឹងឱកាសក្នុងការធ្វើជាម្ចាស់ស្ទីគ័រដែលមានកំណត់សម្រាប់អ្នកចូលចិត្តម៉ូដ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រឹត្តិការណ៍នេះបានប្រមូលផ្តុំតារាល្បីៗជាច្រើនដែលក្នុងនោះការបង្ហាញខ្លួនរបស់ Yang Yang, Sunny Sun, Manh Meng Ziyi និង Jiang Xin បានក្លាយជាចំណុចកណ្តាលនៃការចាប់អារម្មណ៍។ ភ្ញៀវទាំងអស់បានជ្រើសរើសសំលៀកបំពាក់ពីបណ្តុំ Spring Summer 2025 របស់ Bottega Veneta ដែលនីមួយៗមានស្ទីលផ្ទាល់ខ្លួនរបស់ពួកគេ ប៉ុន្តែទាំងអស់បង្ហាញពីស្មារតីម៉ូដបែបសាមញ្ញ ប្រណិត និងអាចអនុវត្តបានខ្ពស់។

Ynag Yang​ បានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍បង្ហាញម៉ូដជាមួយនឹងសម្លៀកបំពាក់នៅក្នុងបណ្តុំ Spring Summer 2025 របស់ Bottega Veneta ។ ជំនួស​ឲ្យការ​ស្លៀក​អាវយឺត​ដៃ​វែង​ដូច​តារា​បង្ហាញ​ម៉ូដ​លើ​វិថី​សិល្បៈ របស់តារាចិនបាន​ជ្រើសរើស​អាវ​ឆ្នូត​ពណ៌​ខៀវ និង​ស ដែល​មាន​ដៃ​អាវ​រមូរ​បន្តិច​អមដោយក្រវ៉ាត់កពណ៌ខ្មៅ ខណៈពេលដែលនៅតែរក្សាបាននូវអារម្មណ៍ទំនើប។ គាត់បានបញ្ចូលវាជាមួយនឹងខោខ្មៅ និងអាវកាក់រោមចៀមពីក្រៅ។

ស្ទីល​ម៉ូដ​ដ៏​ឡូយ​បែប​នេះ​ធ្វើ​ឲ្យ​នឹក​ឃើញ​រូប​រាងរបស់លោក​ពេល​សម្ដែង​ក្នុង​រឿង Love O2O នៅពេលនោះ តួអង្គប្រុសសម្ដែងដោយ Yang Yang គឺជាតួប្រុសសំណព្វចិត្តបំផុតរបស់យុវវ័យនៅលើអេក្រង់តូចរបស់ចិន។​ យ៉ាងណា នាពេលនេះលោកត្រៀម​វិល​ចូល​អេក្រង់​តូច​វិញ​ជាមួយ​រឿង​ភាគ​ទូរទស្សន៍ Mortal Cultivation។ នៅក្នុងរូបភាព Teaser ដែលទើបនឹងចេញថ្មីនេះ តារាប្រុសបានចាប់អារម្មណ៍ម្តងទៀត ជាមួយនឹងភាពសង្ហានិងកាន់តែក្មេងជាងមុន៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ធ្លាយពាក្យចចាមអារ៉ាមថា Liu Yifei លួចទាក់ទងជាមួយអ្នកជំនួញចាស់ជាងនាង១៨ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម