ព័ត៌មានជាតិ
ខេត្តរតនគិរី នឹងរៀបចំសង្ក្រាន្តឆ្នាំថ្មី ៣ថ្ងៃ នៅបរិវេណមន្ទីរវប្បធម៌ខេត្ត ក្នុងក្រុងបានលុង
រដ្ឋបាលខេត្តរតនគិរី បានចេញសេចក្តីប្រកាសថា ខេត្តរតនគិរី នឹងរៀបចំព្រឹត្តិការណ៍សង្ក្រាន្តរតនគិរីឆ្នាំ២០២៥ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ នៅបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ក្នុងក្រុងបានលុង ដើម្បីអបអរពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខ។

សង្ក្រាន្ត រតនគិរី ឆ្នាំ២០២៥ នេះនៅក្នុងបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ស្ថិតក្នុងភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។ ចំពោះការរៀបចំព្រឹត្តិការណ៍ សង្ក្រាន្តរតនគិរីឆ្នាំ២០២៥នេះ គឺជាទំនៀមទំលាប់ប្រពៃណីជាតិខ្មែរដ៏ល្អឯក តាំងពីបុរាណកាលមកដែលប្រជាពលរដ្ឋខ្មែរគ្រប់ៗរូបប្រារព្ធធ្វើឡើង ក្នុងគោលបំណងអបអរពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ។ បើតាមរដ្ឋបាលខេត្តរតនគិរី បញ្ជាក់ថា ព្រឹត្តិការណ៍សង្ក្រាន្តរតនគិរី ឆ្នាំ២០២៥នេះ នឹងមានការប្រគំតន្រ្តីសម័យ បុរាណ ការរាំលេងកម្សាន្ត ការតាំងពិព័រណ៍ផលិតផល សម្ភារប្រើប្រាស់ក្នុងស្រុក ការបង្ហោះគោម បាញ់កាំជ្រួចជាដើម។ បន្ថែមពីនេះ ក៏មានជាការលេងល្បែងប្រជាប្រិយដូចជា ចោលឈូង បោះអង្គុញ ទាញព្រ័ត លាក់កន្សែង ផងដែរ។
ឆ្លៀតក្នុងឱកាសនេះ រដ្ឋបាលខេត្តបានអំពាវនាវឱ្យពលរដ្ឋចូលរួមឱ្យបានច្រើនកុះករ ដើម្បីរួមចំណែកជួយលើកកម្ពស់វប្បធម៌ ប្រពៃណីជាតិខ្មែរ កិត្យានុភាព និងសក្តានុពលនៅក្នុងខេត្តរតនគិរី។
សូមជម្រាបថា គិតចាប់ពីថ្ងៃ១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ កន្លងទៅ ខេត្តរតនគិរី ទទួលបានភ្ញៀវទេសចរទៅលេងកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរសរុបចំនួន១៣៤,២៩១នាក់ កើនឡើង ១៧.៥៥% បើធៀបនឹងឆ្នាំ២០២៣ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទៅកម្សាន្តក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរចំនួន ១១៤,២៤៥ នាក់។

យ៉ាងណា នៅមុនពេលពិធីបុណ្យចូលឆ្នាំមកដល់ ប្រជាជនកម្ពុជា តែងសំអាតផ្ទះសម្បែង រៀបចំគ្រឿងរណ្តាប់ទទួលទេវតាឆ្នាំថ្មីរួមមានដូចជា ស្បៀងអាហារ, រែកទឹកដាក់ពាង, រកអុសទុក, និង កាត់សំលៀកបំពាក់ថ្មីៗជាដើម ។ ថ្ងៃចូលឆ្នាំមកដល់ គេរៀបគ្រឿងសក្ការៈបូជា សំរាប់ទទួលទេវតាថ្មីមាន៖ បាយសី១គូ, ស្លាធម៌១គូ, ធូប៥, ទៀន៥, ទឹកអប់១គូ, ផ្កាភ្ញី, លាជ, ទឹក១ផ្តិល និង ភេសជ្ជៈ, នំនែក, ផ្លែឈើគ្រប់មុខ ។គ្រឿងរណ្ដាប់មានដូចជា៖ ទឹកផ្ដិលអប់ដោយផ្កា, ទៀន៥, ធូប៥, ផ្កាភ្ញី, ភេសជ្ជៈ, និងនំចំណី, ផ្លែឈើជាច្រើន។ បន្ទាប់មក ពួកគេនឹងធ្វើការសែនព្រេន ដោយមានអុជធូប និង ទៀន តាមគេហដ្ឋានរបស់ខ្លួន។
តាមទំនៀមពិធីចូលឆ្នាំប្រព្រឹត្តទៅចំនួន៣ថ្ងៃ។ ថ្ងៃដំបូងជាថ្ងៃមហាសង្ក្រាន្ត, ថ្ងៃទី២ ជាថ្ងៃ វនបត, ថ្ងៃទី៣ ជាថ្ងៃឡើងស័ក ។ រីឯការកំណត់ខែ ថ្ងៃទី១៤ ខែ មេសា ឆ្នាំ ២០២៥ ម៉ោង ០៤ៈ៤៨ នាទី ព្រឹក ជាមហាសង្គ្រាន្ត ដែលឆ្នាំចាស់ត្រូវផុតកំណត់នៅថ្ងៃទី១៦ ខែ មេសា ឆ្នាំ ២០២៥ ជាវិរៈឡើងស័ក ហើយទេព្តាឆ្នាំថ្មីត្រូវចុះមកទទួលតំណែងពីទេព្តាឆ្នាំចាស់នោះ គេអាចដឹងបានដោយប្រើក្បួនហោរាសាស្ត្របុរាណ គឺក្បួនមហាសសង្ក្រាន្តត ។ សម្រាប់ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៨ ទេពធីតាព្រះនាម «គោរាគទេវី» សៀតផ្កាអង្គារបុស្ស គ្រឿងប្រដាប់កែវបុក្តា (គជខ្យង) ភក្សាហារប្រេង អាវុធស្តាំព្រះខ័ន ឆ្វេងឈើច្រត់ ពាហនៈសត្វខ្លា៕
អត្ថបទ៖ ចាប ខៀវ



-
KPT+១៨ ម៉ោង ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល