Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តតាកែវ៖ តម្លៃនៃសន្តិភាពផ្ដល់ឱកាសឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកាន់តែរីកចម្រើនខ្លាំងឡើង

បានផុស

នៅ

អភិបាលខេត្តតាកែវលោក វ៉ី សំណាង លើកឡើងថា តម្លៃនៃសុខសន្តិភាពបាន ផ្តល់ឱកាសឱ្យកម្ពុជា ទទួលបានការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ឱ្យមានការរីកចម្រើនជាលំដាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អភិបាលខេត្ត ថ្លែងដូច្នេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីនៅក្នុងពិធីជួបសំណេះសំណាល និងពិធីបញ្ចុះត្បូងនៅត្រង់ចំណុចឧណ្ណាលោមថ្វាយព្រះពុទ្ធទ្រង់ព្រះមេត្តា និងឆ្លងសមិទ្ធផលនានា នៅក្នុងវត្តអង្គជុំហៅវត្តកំហែង ដែលស្ថិតនៅឃុំព្រៃផ្ដៅ ស្រុកអង្គរបុរី នៅរសៀលថ្ងៃអាទិត្យទី ១៦ ខែមីនាឆ្នាំ ឆ្នាំ២០២៥។

លោកអភិបាលខេត្តតាកែវបានថ្លៃបន្តថា    សន្តិភាពបានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋអាចរស់នៅដោយគ្មានការភ័យខ្លាច មានអាហារទទួលទានគ្រប់គ្រាន់ មានជម្រកស្នាក់នៅសមរម្យ មានឱកាសទទួលបាន ការអប់រំ មានសិទ្ធិប្រតិបត្តិជំនឿសាសនាមានលទ្ធភាពចូលរួមសកម្មភាពសង្គមផ្សេងៗ និងអាច ធ្វើដំណើរកម្សាន្ត ក្នុងឱកាសពិធីបុណ្យនានា ទាំងក្នុងនិងក្រៅប្រទេស។

លោក វ៉ី សំណាង បានបញ្ជាក់ថា បើប្រទេសជាតិគ្មានសុខសន្តិភាពទេនោះ ក៏គ្មានដៃគូអភិវឌ្ឍ បរទេសជាច្រើន បានមកបណ្ដាក់ទុនវិនិយោគនៅប្រទេសយើងឡើង ដោយឡែកខេត្តតាកែវយើង ក៏ទើបនឹងទទួលបានការបណ្ដាក់ទុន រកស៊ីជាច្រើន មកពីបណ្ដាប្រទេសអភិវឌ្ឍន៍ ដើម្បីចូលរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជាយើង។ ដូច្នេះសុខសន្តិភាពនេះ បានផ្តល់ ឱកាសឱ្យកម្ពុជាទទួលបានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យទាំងអស់ រួមទាំងហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន្តសំខាន់ៗដូចជា៖ ទឹក ភ្លើង ផ្លូវ-ស្ពានសាលារៀន មន្ទីរពេទ្យ វត្តអារាមជាដើម ដែលត្រូវបានស្ថាបនាឡើង យ៉ាងល្អប្រសើរ ដើម្បីបម្រើឱ្យបងប្អូនប្រជាពលរដ្ឋ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣១ វិនាទី មុន

អ៊ុយក្រែន ធ្វើតេស្តជោគជ័យ នូវមីស៊ីលដ៏ខ្លាំង ដែលអាចបាញ់ដល់មូស្គូ និងត្រៀមដាក់ប្រយុទ្ធលើសមរភូមិ

ព័ត៌មានជាតិ៣៦ វិនាទី មុន

អភិបាលខេត្តតាកែវ៖ តម្លៃនៃសន្តិភាពផ្ដល់ឱកាសឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកាន់តែរីកចម្រើនខ្លាំងឡើង

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

អ្នកជំនាញថៃ បង្ហាញពីទុទ្ទិដ្ឋិនិយមនៃទស្សនវិស័យការងារ​

ព័ត៌មានជាតិ១៥ នាទីutes មុន

គណៈកម្មការទី៧រដ្ឋសភា នឹងអញ្ជើញក្រសួងអប់រំ ដើម្បីបង្ហាញនូវវឌ្ឍនភាពការងារក្នុងវិស័យអប់រំ

ធនាគារឯកជន
សន្តិសុខសង្គម១៧ នាទីutes មុន

ឃាត់ខ្លួនមនុស្ស៥នាក់ពាក់ព័ន្ធករណីលួចលុយពីធនាគារឯកជនមួយក្នុងទំហំទឹកប្រាក់ខ្ទង់លានដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម