Connect with us

ព័ត៌មានជាតិ

អាជ្ញាធរសង្កាត់ដង្កោ ចុះធ្វើកិច្ចសន្យាលើទីតាំងអេតចាយ ២ កន្លែង រំលោភផ្លូវសាធារណៈ

បានផុស

នៅ

ប្រជាពលរដ្ឋ​មួយ​ចំនួន​តូច នៅតែ​មិន​ស្តាប់​ការ​ណែនាំ​របស់​អាជ្ញាធរ បាន​រំលោភ​យក​ចំណី​ផ្លូវ​សាធារណៈ​ដាក់​តាំង​សម្ភារៈ​ធ្វើ​ឲ្យ​ប៉ះពាល់​សណ្ដាប់ធ្នាប់ និង​បរិស្ថាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែង​នៅ​ព្រឹក​ថ្ងៃ​ទី ១៧ ខែ​មីនា ឆ្នាំ ២០២៥ លោក ប៉ែន ហាន សមាជិក​ក្រុម​ប្រឹក្សា​សង្កាត់ តំណាង​លោកស្រី សឿង សេរី ចៅសង្កាត់​ដង្កោ បាន​ដឹកនាំ​កម្លាំង​ប្រជា​ការពារ​សង្កាត់​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់ និង​ធ្វើ​កិច្ចសន្យា​ទៅ​លើ​ម្ចាស់​ទីតាំង​អេតចាយ​ចំនួន ២ កន្លែង ក្នុង​ភូមិ​បា​គូ ដែល​មិន​អនុវត្ត​តាម​ការ​ជូនដំណឹង​របស់​រដ្ឋបាល​សង្កាត់​ស្ដីពី​ការ​រៀបចំ​សណ្ដាប់ធ្នាប់​តាម​ផ្លូវ​សាធារណៈ។

អាជ្ញាធរ​បាន​ឲ្យ​ដឹង​ថា កន្លងមក​កម្លាំង​សណ្ដាប់ធ្នាប់​តែងតែ​ចុះ​រៀបចំ និង​ណែនាំ​ម្ចាស់​ទីតាំង​អេត​ចាយ និង​តាម​ផ្ទះ ទុក​ដាក់​សម្ភារៈ​ឲ្យ​បាន​ត្រឹមត្រូវ ជៀសវាង​ដាក់​ហួស​ចូល​ចំណី​ផ្លូវ​សាធារណៈ​ប៉ះពាល់​សណ្ដាប់ធ្នាប់ បរិស្ថាន បង្ក​ការ​កកស្ទះ​ចរាចរណ៍ ឬ គ្រោះថ្នាក់​ជាយថាហេតុ។

អាជ្ញាធរ​បាន​ឲ្យ​ដឹង​បន្ត​ថា ដោយ​ឃើញ​ថា ទីតាំង​ចំនួន ២ ខាងលើ មិន​អនុវត្ត​តាម​ការ​ណែនាំ ទើប លោកស្រី​ចៅសង្កាត់ បាន​ចាត់តាំង​ឲ្យ​កម្លាំង​ចុះ​ធ្វើ​កិច្ច​សន្យា​បញ្ឈប់​សកម្មភាព​បែបនេះ​តទៅ​ទៀត៕

អត្ថបទ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម