Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន ធ្វើតេស្តជោគជ័យ នូវមីស៊ីលដ៏ខ្លាំង ដែលអាចបាញ់ដល់មូស្គូ និងត្រៀមដាក់ប្រយុទ្ធលើសមរភូមិ

បានផុស

នៅ

លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ប្រកាសថា ពេលនេះ អ៊ុយក្រែន បានទទួលជោគជ័យក្នុងការធ្វើតេស្តមីស៊ីលរយៈចម្ងាយឆ្ងាយមួយប្រភេទ ដែលមានសមត្ថភាពបាញ់ដល់ទីក្រុងមូស្គូ នៃប្រទេសរុស្ស៊ី។

លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយពី Daily Mail កាលពីថ្ងៃអាទិត្យទី១៦ខែមីនាឆ្នាំ២០២៥, មីស៊ីលនេះមានឈ្មោះ Long Neptune «ឡង ណិបទូន» ផលិតក្នុងស្រុក អាចហោះបានចម្ងាយប្រហែល ១ ០០០គីឡូម៉ែត្រ ដូច្នេះមានន័យថា គោលដៅវាយប្រហារក្នុងទីក្រុងមូស្គូ គឺស្ថិតក្នុងរយៈចម្ងាយរបស់មីស៊ីលនេះហើយ។

លោកហ្សេលេនស្គី លើកឡើងថា មីស៊ីលប្រភេទថ្មីនេះ អាចវាយប្រហារចំគោលដៅច្បាស់ៗ ហើយវាត្រៀមរួចជាស្រេចដើម្បីធ្វើប្រតិបត្តិការក្នុងសមរភូមិ និងធានាសន្តិសុខអ៊ុយក្រែន។

មីស៊ីល Long Neptune (រូបថតE2W)

សូមជម្រាបថា មីស៊ីលប្រភេទ ណិបទូន Version ចាស់ ដែលអភិវឌ្ឍដោយក្រុមហ៊ុនការពារជាតិអ៊ុយក្រែន Luch Design Bureau បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលម្តងរួចមកហើយកាលពីឆ្នាំ២០២២ នៅវាបាញ់ពន្លិចនាវានាវាចម្បាំងសមុទ្រខ្មៅរបស់រុស្ស៊ី។

យ៉ាងណា ទាក់ទិនមីស៊ីលថ្មីនេះ លោកហ្សេលេនស្គី មិនបកស្រាយលម្អិតខ្លាំងពេកទេ ប៉ុន្តែមានការសង្ស័យថា អ៊ុយក្រែន ប្រហែលប្រើវារួចទៅហើយ ក្នុងការវាយប្រហាររោងចក្រប្រេងនៅទីក្រុង Tuapse នៃប្រទេសរុស្ស៊ី កាលពីថ្ងៃទី១៤ខែមីនា៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អាមេរិក៖ អ៊ុយក្រែន ត្រូវតែព្រមបាត់ដី ដើម្បីសន្តិភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

គ្រោះមហន្តរាយផ្ទួនៗក្នុងរដ្ឋជាច្រើននៅអាមេរិកសម្លាប់មនុស្ស៣៩នាក់

ព័ត៌មានជាតិ១២ នាទីutes មុន

អ្នកនាំពាក្យ ថា កម្ពុជានៅតែសកម្មក្នុងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន

ព័ត៌មានជាតិ១២ នាទីutes មុន

​​ទំនាក់​ទំនង​ចិន​-​អឺរ៉ុប​ឈាន​ដល់​​​​​៥០ឆ្នាំ​នៅ​ខែ​ឧសភា ខណៈប្រធាធិបតីចិន​​មិនចូលរួម​​​ផ្ទាល់​

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

អ៊ុយក្រែន ធ្វើតេស្តជោគជ័យ នូវមីស៊ីលដ៏ខ្លាំង ដែលអាចបាញ់ដល់មូស្គូ និងត្រៀមដាក់ប្រយុទ្ធលើសមរភូមិ

ព័ត៌មានជាតិ១៣ នាទីutes មុន

អភិបាលខេត្តតាកែវ៖ តម្លៃនៃសន្តិភាពផ្ដល់ឱកាសឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកាន់តែរីកចម្រើនខ្លាំងឡើង

Sokha Hotels

ព័ត៌មានពេញនិយម