ព័ត៌មានជាតិ
ខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ ១០៧ខ្នងក្នុងខេត្តបាត់ដំបង និងសម្លាប់មនុស្សម្នាក់
យ៉ាងហោចណាស់ក៏មានជនរងគ្រោះចំនួនពីរនាក់បានរងរបួស និងស្លាប់ ដោយសាររន្ទះបាញ់ស្របពេលមានភ្លៀងធ្លាក់មួយមេយ៉ាងខ្លាំង ហើយក៏មានខ្យល់កន្ត្រាក់បោកបំផ្លាញលើស្រុកចំនួន៧ បណ្ដាលឲ្យខូចខាតលំនៅឋានប្រជាពលរដ្ឋអស់ចំនួន ១០៧ខ្នង។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ គឺមានភ្លៀងធ្លាក់គ្របដណ្ដប់លើទូទាំងខេត្តបាត់ដំបង ដែលក្នុងនោះក៏មានខ្យល់កន្ត្រាក់ព្រមទាំងរន្ទះ បានបោកបក់ចូលទៅលើស្រុកចំនួន៧ ក្នុងនោះគឺមាន ១.ស្រុកបាណន់ នៅភូមិស្លាបប៉ាង ឃុំតាគ្រាម មានករណីរន្ទះបាញ់ប្រជាពលរដ្ឋឈ្មោះ ថ្លាន់ សុខាន ភេទប្រុស អាយុ២៨ឆ្នាំ បណ្ដាលឱ្យស្លាប់ នៅចំណុចដីថ្មី។ ២.ស្រុកសំឡូត នៅចំណុចក្រុមទី១ ភូមិដូនត្រឹត ឃុំតាសាញ មានករណីរន្ទះបាញ់ប្រជាពលរដ្ឋឈ្មោះ ហៀន ហាំ ភេទស្រី អាយុ៤១ឆ្នាំ បណ្ដាលឲ្យរងរបួស និងបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ៣.ស្រុកសំពៅលូន មានករណីខ្យល់កន្ត្រាក់ បណ្ដាលឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋនៅឃុំជ្រៃសីមា និងឃុំសិរីមានជ័យ អស់ចំនួន២៥ខ្នងផ្ទះ។ ៤.ស្រុកសង្កែ មានករណីខ្យល់កន្រ្តាក់ បណ្ដាលឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋនៅឃុំកំពង់ព្រៀង ចំនួន៣ខ្នងផ្ទះ។ ៥.ស្រុកគាស់ក្រឡ មានករណីខ្យល់កន្រ្តាក់ បណ្ដាលឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋនៅភូមិព្រៃទទឹង ឃុំឆ្នាល់មាន់ ចំនួន០១ខ្នង។ ៦.ស្រុកបវេល មានករណីខ្យល់កន្ត្រាក់ បណ្ដាលឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋនៅភូមិបឹងអារក្ស ឃុំអំពិលប្រាំដើម ចំនួន ២៤ខ្នង។ និង ៧. មានភ្លៀងធ្លាក់ និងខ្យល់កន្រ្កាក់ បណ្ដាលអោយខូចខាតផ្ទះប្រជាពលរដ្ឋ នៅក្នុងឃុំពាមឯកសរុប៥៤ខ្នង ក្នុងនោះភូមិចុងឆ្ដោ ខូចខាតចំនួន ៥១ខ្នង ភូមិករហា ខូចខាតចំនួន ២ខ្នង ភូមិគោកដូងខូចខាតចំនួន១ខ្នង។ ទាំងនេះគឺជាបាតុភូតធម្មជាតិ ដែលបានកើតឡើងព្រមៗគ្នានៅក្នុងខេត្តបាត់ដំបង៕
អត្ថបទ៖ សោ និយមរ័ត្ន






-
KPT+២២ ម៉ោង ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល