ព័ត៌មានជាតិ
មកដល់ម៉ោងនេះ មានពលរដ្ឋមួយចំនួនគិតថា វិរុសកូវីដជាឆាកល្ខោនគេរៀបចំប្រឌិតឡើង
លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យឲ្យក្រសួងសុខាភិបាល បានសម្ដែងការសោកស្ដាយនៅពេលមានពលរដ្ឋខ្មែរមួយចំនួនគិតថា វិរុសកូវីដ១៩ ជាវិរុសឆាកល្ខោនត្រូវបានគេរៀបចំប្រឌិតឡើង។
លោកជំទាវមានប្រសាសន៍ថា ករណីជំងឺកូវីដមិនមែនកើតតែនៅក្នុងប្រទេសកម្ពុជានោះទេ វាបានឆ្លងរាតត្បាតពេញសកលលោក។ គ្មាននរណាយកអាយុជីវិតមនុស្សមកលេងសើចរៀបចំជាឆាកល្ខោននោះឡើយ។ បងប្អូនកុំមើលស្រាល និងជឿតាមការឃោសនាអកុសលទាំងនោះឲ្យសោះ ធ្វើឲ្យភ្លេចភ្លាំង អនុវត្តវិធានការការពារខ្លួន។

លោកជំទាវបានសម្តែងការព្រួយបារម្ភពីស្ថានភាពវាយលុកវិរុសកូវីដ ១៩ កាន់តែសាហាវ រហូតមកដល់ពេលនេះបានសម្លាប់អាយុជីវិតពលរដ្ឋខ្មែរអស់ជាច្រើននាក់។
លោកជំទាវបន្តថា លទ្ធភាពវាយលុកកាន់តែសាហាវនៃមេរោគនេះ មិនអាចមើលស្រាលបានទេ។ និយាយម្តងហើយម្តងទៀត គ្រប់គ្នាត្រូវតែជ្រួតជ្រាប ត្រូវគិតពីអាយុជីវិតខ្លួនឯង និងក្រុមគ្រួសារ បើមានការបាត់បង់អាយុជីវិត នឹងមានការសោកស្តាយបែបណាខ្លះ។
លោកជំទាវបានលើកឡើងដូច្នេះថា “បើបងប្អូនមិនគិតពីអាយុជីវិតខ្លួនឯង ក៏ត្រូវគិតពីអាយុជីវិតក្រុមគ្រួសារ កូន ប្រពន្ធឪពុកម្តាយ និងអ្នករស់នៅជាមួយនោះដែរ”។
ក្នុងរយៈពេលមិនដល់មួយខែក្នុខែមីនា វិរុសកូវីដ ១៩ បានសម្លាប់ជីវិតពលរដ្ឋខ្មែរអស់ចំនួន ០៥ នាក់។ លោកជំទាវ ឱម វណ្ណឌីន ទទូចពលរដ្ឋត្រូវអនុវត្តវិធានការសុខាភិបាលដោយហ្មត់ចត់បំផុត ៣ កុំ ៣ ការពារ។ មុនចេញពីផ្ទះដូចមានកណ្តឹងរោទិ៍ដាស់តឿនត្រូវតែការពារ និងប្រុងប្រយ័ត្នជាប់ជានិច្ច។
គួរបញ្ជាក់ថា ក្រសួងសុខាភិបាលបានដាក់វិធានការ ៣ កុំ និង ៣ ការពារ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ ១៩។
៣ កុំ មាន៖
១/ កុំចូលទៅកន្លែងបិទជិត គ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក រកកន្លែងមានខ្យល់ចេញចូល
២/ កុំទៅកន្លែងមនុស្សច្រើនកុះករ
៣/ កុំប៉ះពាល់គ្នា ចាប់ដៃគ្នា កៀកស្មាគ្នា និងអោបគ្នាជាដើម
៣ ការពារមាន៖
១/ ពាក់ម៉ាស
២/ លាងដៃ
៣/ រក្សាគម្លាតសង្គម និងគម្លាតសុវត្ថិភាពបុគ្គល (ចាប់ពី ១ម៉ែត្រកន្លះឡើងទៅ)៕
អត្ថបទ៖ ប៊ុណ្ណារ៉ា

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត