Connect with us

ព័ត៌មានជាតិ

អូស្ត្រាលី ស្នើសហការជាមួយសាកលវិទ្យាល័យនៅកម្ពុជាដើម្បីផ្តល់ឱកាសដល់និស្សិតទៅសិក្សាទីនោះ

បានផុស

នៅ

នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានជួបពិភាក្សាជាមួយ ប្រតិភូនៃមហាវិទ្យាល័យ Monash នៃប្រទេសអូស្ត្រាលី ដឹកនាំដោយលោក Fabian MARRONE Interim CEO, Monash College ក្នុងនោះ ភាគី Monash College មានបំណងចង់បង្កើតកិច្ចសហការជាមួយសាកលវិទ្យាល័យកម្ពុជា ដើម្បីអាចផ្តល់ឱកាសដល់និស្សិតកម្ពុជាបានរៀនសូត្រពីអ្វីដែលថ្មីៗនៅប្រទេសអូស្ត្រាលី។ នេះបើតាមហ្វេសប៊ុករបស់រដ្ឋមន្ត្រីក្រសួងអប់រំ នៅរសៀលថ្ងៃទី១៧ ខែមីនា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងជំនួបខាងលើ ធ្វើឡើង ដើម្បីពិនិត្យពិភាក្សាឈានទៅចាប់ផ្តើមកិច្ចសហប្រតិបត្តិការនានា ក្នុងភាពជាដៃគូលើវិស័យអប់រំរវាង Monash College និងសាកលវិទ្យាល័យជាច្រើនរបស់កម្ពុជា តាមរយៈការសម្របសម្រួលរបស់ក្រសួងអប់រំ យុវជន និងកីឡា។ ជាមួយគ្នានេះដែរ ភាគីអូស្ត្រាលី បានធ្វើបទបង្ហាញពីទិដ្ឋភាពទូទៅនៃសាកលវិទ្យាល័យ Monash ដែលជាសាកលវិទ្យាល័យដ៏ល្បីឈ្មោះមួយកម្រិតអន្តរជាតិ មានអាយុកាលជាង៦០ឆ្នាំ និងត្រូវបានទទួលស្គាល់លើគុណភាពនៃការសិក្សាស្រាវជ្រាវ ការអប់រំ និងសហគ្រិនភាពប្រកបដោយភាពច្នៃប្រឌិត។ ភាគី Monash ក៏បានស្នើគម្រោងកិច្ចសហប្រតិបត្តិការ (Partnership Possibility) ជាមួយសាកលវិទ្យាល័យនៅកម្ពុជា ក្នុងភាពជាដៃគូផ្តល់កម្មវិធីសិក្សារយៈពេលវែង និងខ្លី ដំណើរទស្សនកិច្ចសិក្សា Exchange program សិក្ខាសាលា ឬវគ្គបណ្ដុះបណ្ដាលគ្រូបង្រៀនរួមគ្នា និងជំនាញចាំបាច់ជាច្រើនទៀតឆ្លើយតបនឹងយុទ្ធសាស្ត្រលើកកម្ពស់វិស័យអប់រំរបស់ក្រសួងអប់រំ យុវជន និងកីឡា។

ជាការឆ្លើយតប រដ្ឋមន្ត្រីក្រសួងអប់រំ បណ្ឌិត ហង់ជួន ណារ៉ុន ស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូសាកលវិទ្យាល័យដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជាជាលើកដំបូង និងបានចែករំលែកពីវឌ្ឍនភាពនៃប្រព័ន្ធអប់រំ និងសេដ្ឋកិច្ចនៅកម្ពុជា ដោយបានគូសបញ្ជាក់ពីការវិវឌ្ឍយ៉ាងឆាប់រហ័សនៃបញ្ញាសិប្បនិមិ្មត ដែលកំពុងធ្វើឱ្យមានបម្រែបម្រួលខ្លាំងទៅលើការអប់រំ និងទីផ្សារការងារជាសាកល ដែលក្នុងនោះកម្ពុជាក៏ត្រូវត្រៀមខ្លួនឱ្យបានរួចរាល់សម្រាប់ការប្រែប្រួលនេះ។ បន្ថែមពីនេះ លោករដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍ដល់ភាគី Monash College ឱ្យពិនិត្យលទ្ធភាពដើម្បីបង្កើតកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យរដ្ឋនៅកម្ពុជា ផងដែរ។

រដ្ឋមន្ត្រីក្រសួងអប់រំ បញ្ជាក់ថា៖ “ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តផ្សារភ្ជាប់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរបស់ភាគី Monash College ជាមួយសាកលវិទ្យាល័យកម្ពុជា ដើម្បីផ្តល់ឱកាសកាន់តែច្រើន និងសម្បូរបែបដល់និស្សិតកម្ពុជា ក៏ដូចជាការសម្របសម្រួលដល់និស្សិតកម្ពុជាឱ្យមានឱកាសទៅបន្តការសិក្សានៅប្រទេសអូស្ត្រាលី ឆ្លើយតបនឹងយុទ្ធសាស្ត្រ អភិវឌ្ឍធនធានមនុស្សរបស់រាជរដ្ឋាភិបាលកម្ពុជា ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០”៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៣ វិនាទី មុន

អូស្ត្រាលី ស្នើសហការជាមួយសាកលវិទ្យាល័យនៅកម្ពុជាដើម្បីផ្តល់ឱកាសដល់និស្សិតទៅសិក្សាទីនោះ

ព័ត៌មានជាតិ១៥ នាទីutes មុន

រដ្ឋមន្ត្រីកសិកម្ម ស្នើឱ្យអៀរឡង់ផ្តល់កម្ចី ការប្រាក់ទាប សម្រាប់សហគមន៍កសិកម្មទំនើប

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

ឥណ្ឌូណេស៊ី មាន​ករណី​វាយ​ប្រហារ​ដោយ​សត្វ​ក្រពើ​ច្រើន​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក

ព័ត៌មានជាតិ៣១ នាទីutes មុន

រដូវប្រាំង៖ ក្រសួងឱ្យម្ចាស់សហគ្រាស គ្រឹះស្ថានបន្ថែមកង្ហារ បាញ់ទឹកលើដំបូលអគារធ្វើការ និងផ្គត់ផ្គង់ទឹកស្អាតឱ្យគ្រប់គ្រាន់

ព័ត៌មានជាតិ៣៩ នាទីutes មុន

លោក នេត្រ ភក្រ្តា ៖ កម្មវិធី “គូព្រេងព្រឹទ្ធ” បណ្តុះស្មារតីទទួលខុសត្រូវក្នុងគ្រួសារ និងភាពជាគំរូ

Sokha Hotels

ព័ត៌មានពេញនិយម