ព័ត៌មានជាតិ
កុមារឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍២០កុម្ភៈ បានកើនឡើងដល់៤១នាក់
គិតត្រឹមព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ កុមារដែលមានអាយុពីចាប់ពី២ខែរហូតដល់អាយុ១៦ឆ្នាំចំនួន៤១នាក់ បានឆ្លងជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ។
យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលបានឲ្យដឹងថា ក្នុងចំណោមកុមារដែលឆ្លងជំងឺកូវីដ១៩ចំនួន៤១នាក់នោះ មានកុមារីចំនួន២២នាក់ និងកុមារាចំនួន១៩នាក់ ដែលមាននៅរាជធានីភ្នំពេញចំនួន៣៤នាក់ ក្នុងនោះមានកុមារីជនជាតិវៀតណាម១នាក់ ខេត្តកណ្តាល២នាក់ ខេត្តកំពង់ធំ១នាក់ ខេត្តព្រៃវែងចំនួន៣នាក់និងខេត្តសៀមរាបចំនួន១នាក់។ កុមារដែលឆ្លងជំងឺកូវីដ១៩នេះ ត្រូវបានមហាជនមានការអាណិតអាសូរជាទីបំផុត។ ជាក់ស្តែងកុមារាអាយុ៦ឆ្នាំនៅខណ្ឌឬស្សីកែវ ត្រូវបានបណ្តាញសង្គមហ្វេសប៊ុកបង្ហោះតៗគ្នាពីសកម្មភាព ជាមួយនឹងការពាក់ម៉ាស ស្ពាយកាតាបនិងយួរថង់មួយតែម្នាក់ឯង ចូលទៅក្នុងរថយន្តសង្គ្រោះបន្ទាន់យ៉ាងអាណោចអាធ័មជាទីបំផុត។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈចំនួន១២៦៦នាក់នៃអ្នកឆ្លងសរុបទូទាំងប្រទេស១៧៨៨នាក់និងអ្នកជាសះស្បើយចំនួន៩៩០នាក់និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន៧៨៣នាក់៕
អត្ថបទ៖ សំអឿន
សូមចុចអាន៖ ២នាក់ប្ដីប្រពន្ធ តេស្ដមានវិជ្ជមានកូវីដ១៩ ពេលទៅមើលកសិដ្ឋានចិញ្ចឹមមាន់ នៅខេត្តកំពង់ឆ្នាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ចរាចរណ៍២៤ ម៉ោង ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម១៨ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ