កីឡា
ខ្សែប្រយុទ្ធឆ្នើម Liverpool ម្នាក់ បានយល់ព្រមផ្លាស់ទៅ Barcelona
ខ្សែប្រយុទ្ធរបស់ Liverpool កីឡាករ Luis Diaz បានយល់ព្រមរួចរាល់ក្នុងការផ្លាស់ទៅចូលរួមជាមួយក្រុមអ្នកមានបុណ្យ FC Barcelona។

កាលពីរដូវក្តៅមុន Barcelona ធ្លាប់មានពាក្យចចាអារ៉ាមជាមួយខ្សែប្រយុទ្ធសញ្ជាតិ កូឡុំប៊ី វ័យ ២៨ ឆ្នាំរូបនេះម្តងហើយ ហើយមិនត្រឹមតែប៉ុណ្ណោះក៏មានពាក្យចចាមអារ៉ាមអំពីការផ្ទេរជាមួយខ្សែប្រយុទ្ធស្លាបឆ្នើមៗមួយចំនួនទៀតដែរ ដូចជា Nico Williams របស់ Athletic Club និង Rafael Leao របស់ AC Milan ជាដើម ប៉ុន្តែចុងក្រោយក៏បានស្ងាត់ទៅវិញ បន្ទាប់ពីពួកគេមានបញ្ហាហិរញ្ញវត្ថុ ដែលពុំទាន់អាចដោះស្រាយចេញ។
យ៉ាងណា ពេលថ្មីៗនេះ Barcelona កំពុងតែមានទំនាក់ទំនងផ្ទេរជាមួយ Diaz ម្តងទៀត។ បើតាមការចុះផ្សាយដោយអ្នកកាសែត អ៉ីតាលី លោក Fabrizio Romano ដែលដកស្រង់បន្តចេញពីកាសែត Sport បានឱ្យដឹងថា ខ្សែប្រយុទ្ធស្លាបឆ្វេងរបស់ Liverpool រូបនេះ បានយល់ព្រមរួចរាល់ ក្នុងការផ្លាស់មកចូលរួមជាមួយក្រុមអ្នកមានបុណ្យ FC Barcelona៕

ប្រែសម្រួលអត្ថបទ៖ សេម កុសល
ប្រភព Fabrizio Romano

-
KPT+២ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល