ព័ត៌មានជាតិ
គង់ វិបុល៖ ការបង់ពន្ធឱ្យបានត្រឹមត្រូវរបស់វិស័យឯកជន ជាការចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ
លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ (GDT0 បានថ្លែងថា អគ្គនាយកដ្ឋានពន្ធដារ បានធ្វើការកែទម្រង់ដាក់ឱ្យប្រមូលពន្ធតាមរយៈប្រព័ន្ធអនឡាញទាំងអស់ក្នុងការចុះបញ្ជី ដើម្បីងាយស្រួលដល់អ្នកជាប់ពន្ធ មិនបាច់មកកាន់សាខាពន្ធដារទេ គ្រាន់តែរៀបចំឯកសារគ្រប់គ្រាន់ស្របតាមច្បាប់ រួចបើក APP GDT ដើម្បីបំពេញបែបបទឱ្យបានត្រឹមត្រូវ ច្បាស់លាស់ ក្នុងការរួមចំណែកបំពេញកាតព្វកិច្ចរបស់ខ្លួនបង់ពន្ធជូនរដ្ឋ និងសេដ្ឋកិច្ចជាតិ។

ការលើកឡើងរបស់លោក គង់ វិបុលធ្វើឡើងនៅក្នុង សិក្ខាសាលាផ្សព្វផ្សាយស្តីពី “កាតព្វកិច្ចពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ និងបច្ចុប្បន្នភាពច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារ” ដែលជាការសហការរៀបចំរវាងអគ្គនាយកដ្ឋានពន្ធដារ និងសភាពាណិជ្ជកម្មកម្ពុជាកាលពីថ្ងៃទី១៧ ខែមីនា។
លោកគង់ វិបុល បានស្នើឱ្យម្ចាស់ក្រុមហ៊ុន-សហគ្រាស អ្នកជាប់ពន្ធទាំងអស់ត្រូវបំពេញកាតព្វកិច្ចរបស់ខ្លួន និងសហការចូលរួមបង់ពន្ធឱ្យបានគ្រប់ៗគ្នា។ លោកថា៖«ដូច្នេះការបង់ពន្ធគឺជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍមូលដ្ឋានសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនានាផ្សេងៗ»។
លោកថា ការដាក់លិខិតប្រកាសពន្ធតាមអនឡាញ (e-flling) និងពន្ធលើប្រាក់ចំណេញ គឺជាកិច្ចការថ្មីមួយនៅក្នុងការកែទម្រង់ហិរញ្ញវត្ថុសាធារណៈពាក់ព័ន្ធការងារពន្ធដារ ដើម្បីពង្រឹងវប្បធម៌បង់ពន្ធឱ្យមានប្រសិទ្ធភាព ប្រកបដោយតម្លាភាព គុណភាព ឆ្ពោះរកទៅការអភិវឌ្ឍលើគ្រប់វិស័យ។

លោកបានគូសបញ្ជាក់ទៀតថា,៖« កាលពីមុន អគ្គនាយកពន្ធដារ បានទទួលបានប្រាក់បង់ពន្ធតែនៅតាមសាខាពន្ធដារ និងរដ្ឋបាលសារពើពន្ធតែប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះយើងទទួលបង់ប្រាក់ពន្ធតាមប្រព័ន្ធធនាគារ ដែលនៅក្នុងចំណោមធនាគារទាំងអស់នោះ គឺមានធនាគារវីងរបស់អ្នកឧកញ៉ា គិត ម៉េង មួយផងដែរ ដែលបានចុះកិច្ចសហប្រតិបត្តិការជួយប្រមូលចំណូលឲ្យរដ្ឋ គឺមានតម្លាភាព សក្តិសិទ្ធភាព និងភាពច្បាស់លាស់»។
បើតាមលោកគង់ វិបុល អគ្គនាយកដ្ឋានពន្ធដារ បានផ្តល់សិទ្ធិអនុញ្ញាតដល់ធនាគារវីង ដើម្បីទទួលការទូទាត់បង់ពន្ធពីសាធារណជន ដើម្បីផ្តល់នូវភាពងាយស្រួលទៅដល់អ្នកជាប់ពន្ធជារូបវន្តបុគ្គល និងស្ថាប័ននានា ក្នុងការបំពេញកាត្វកិច្ចបង់ពន្ធនៅទូទាំងប្រទេសកម្ពុជា តាមរយៈធនាគារវីង ដោយមិនមានការយកកម្រៃសេវាបន្ថែមនោះឡើយ។
អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ថា សភាពាណិជ្ជកម្មកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការតំណាងឱ្យវិស័យឯកជនក្នុងការពិភាក្សាគោលនយោបាយជាមួយរាជរដ្ឋាភិបាលចាប់តាំងពីថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ១៩៩៩ នៅពេលដែលវាត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រគល់ភារកិច្ចឱ្យគ្រប់គ្រងក្រុមការងារវិស័យឯកជនទាំងអស់ ក្រោមយន្តការនៃវេទិការរដ្ឋាភិបាល-វិស័យឯកជន (G-PSF)។

អ្នកឧកញ៉ា បានកោតសរសើរចំពោះការផ្លាស់ប្តូរឌីជីថលរបស់ GDT ក្នុងការប្រមូលពន្ធដោយកត់សម្គាល់ថា អគ្គនាយកដ្ឋានពន្ធដារដើរតួនាទីជាគំរូសម្រាប់កិច្ចសហការរវាងរាជរដ្ឋាភិបាល និងឯកជន។
អ្នកឧកញ៉ាបានជំរុញឱ្យអង្គភាពអាជីវកម្មចូលរួមយ៉ាងសកម្មជាមួយនឹងគោលនយោ បាយ និងបទប្បញ្ញត្តិពន្ធ ដើម្បីធានាបាននូវប្រព័ន្ធពន្ធដារប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ដែលគាំទ្រដល់ការអភិវឌ្ឍជាតិ។

អ្នកឧកញ៉ាថ្លែងថា៖ «ទំនាក់ទំនងរវាងរាជរដ្ឋាភិបាល និងវិស័យឯកជនមានសារៈសំខាន់ជាងពេលណាៗទាំងអស់។ យើងសូមស្នើរាជរដ្ឋាភិបាលឱ្យបន្តប្រើប្រាស់ GDT ជាគំរូដ៏ល្អមួយអំពីរបៀបគាំទ្រ និងសហការជាមួយក្រុមការងារក្រោមយន្តការ G-PSF»៕

-
KPT+២ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល