កីឡា
ពេជ្រ សឹង្ហៈ ថា បឺត សង្ឃឹម ប្រហែសបន្តិច ថយក្រោយអត់លើកដៃការពារ
ជើងខ្លាំងវ័យក្មេងមកពីខេត្តកំពង់ស្ពឺ ពេជ្រ សឹង្ហៈ បានមើលឃើញថ្ងៃរៀមច្បង បឺត សង្ឃឹម សន្លប់នោះដោយសារប្រហែសបន្តិចនៅពេលដកខ្លួនថយគេចពីកណ្ដាប់ដៃរបស់កីឡាកររុស្ស៊ី អាស្លាន់ប្លេក ហ្សុីលរីវ រួចភ្លេចលើកដៃបាំងជាមួយនាំឲ្យចូលមួយដៃឆ្វេងពេញ។

ពេជ្រ សឹង្ហៈ (ក្រហម)
សឹង្ហៈ បាននិយាយថា អាវុធរបស់កីឡាករ រុស្ស៊ី អាស្លាន់ប្លេក ហ្សុីលរីវ មិនសូវល្អខ្លាំងណាស់ណាទេ ប៉ុន្តែរៀមច្បង បឺត សង្ឃឹម ប្រហែសខ្លួនឯងពេលនោះ។ ពេល សង្ឃឹម ដកខ្លួនថយគេចនោះប្រហែសមិនបានលើកដៃមកបាំងជាមួយទើបចូលដៃរបស់ រុស្ស៊ី តែម្ដង។
កូនសិស្សគ្រូឆ្នើមរូបនេះបន្ថែមទៀតថា មិនអីទេត្រឹមកីឡាករ រុស្ស៊ី ម្នាក់នេះនៅកម្ពុជាមានគីឡូ ៥៩-៦០ ច្រើននាក់ទៀតដែលអាចប្រកួតជាមួយបាន។ ឆ្លើយតបនឹងសំណួររបស់កម្ពុជាថ្មី តើកីឡាកររុស្ស៊ី គួរប៉ះកីឡាករខ្មែររូបណា? សឹង្ហៈ បានឆ្លើយដោយចុចយកកូនសិស្សលោក ធន់ សុភា ដែលទើបឡើងជើងគឺ ធន់ ម៉េងហុង ដែលខ្លួនសង្កេតឃើញកំពុងឡើង និងជាកីឡាករល្អដៃ ចូលចិត្តវាយដៃដូចគ្នា។
បញ្ជាក់ដែរថា អ្នកលេងចិត្តសាស្ត្រ បឺត សង្ឃឹម បានសន្លប់ក្នុងទឹកទី៣ ក្រោយកណ្ដាប់ដៃកីឡាកររុស្ស៊ី អាស្លាន់ប្លេក ហ្សុីលរីវ ក្នុងជំនួបការពារខ្សែក្រវាត់ X TREME ។ រូបគេជាកីឡាករល្បីឈ្មោះមួយរូបនៅកម្ពុជា និងមហាជនចាត់ទុកជាកំពូលអ្នកវាយក្បាច់ រួមទាំងកម្រចាញ់ ឬសន្លប់ណាស់អំឡុង ៤-៥ឆ្នាំមកនេះ៕
អត្ថបទ៖ នួន ស៊ីណា

-
KPT+២ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ១ ម៉ោង ago
ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)