ព័ត៌មានអន្ដរជាតិ
អង់គ្លេស រំពឹងថានឹងមានជាង៣០ប្រទេសចូលរួមអនុវត្តបទឈប់បាញ់រុស្ស៊ី-អ៊ុយក្រែន
ចក្រភពអង់គ្លេស រំពឹងថា ប្រទេសជាង៣០នឹងចូលរួមជាមួយ «ក្រុមសម្ព័ន្ធនៃឆន្ទៈ» ដើម្បីអនុវត្តបទឈប់បាញ់ដែលមានសក្តានុពលនៅក្នុងប្រទេសអ៊ុយក្រែន។ នេះបើយោងតាមការលើកឡើងរបស់អ្នកនាំពាក្យលោកនាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer កាលពីថ្ងៃទី១៧ខែមីនា។

គំនិតផ្តួចផ្តើមនេះ ត្រូវបានដឹកនាំដោយចក្រភពអង់គ្លេស និងបារាំង។ ប្រទេសទាំងពីរបានបង្ហាញពីការត្រៀមខ្លួនក្នុងការដាក់ពង្រាយកងទ័ព ដោយពឹងផ្អែកលើការគាំទ្រផ្នែកយោធារបស់សហរដ្ឋអាមេរិក។ ប្រទេសដាណឺម៉ាក និងស៊ុយអែត ក៏បានបង្ហាញពីឆន្ទៈក្នុងការរួមចំណែកដល់ការដាក់ពង្រាយកងកម្លាំងផងដែរ។
ក្រុមចម្រុះនៃសម្ព័ន្ធនេះ អាចមានទាហានរហូតដល់ ៣០ ០០០នាក់។ អ្នកនាំពាក្យរបស់លោក Starmer បាននិយាយថា៖ «សមត្ថភាពរួមចំណែកនឹងខុសៗគ្នា ប៉ុន្តែនេះនឹងក្លាយជាកម្លាំងដ៏សំខាន់ ដោយមានប្រទេសជាច្រើនផ្តល់ទ័ព»។
ទោះបីជាប្រទេសជាច្រើនបានបដិសេធពីការប្តេជ្ញាចិត្តជាសាធារណៈក្នុងការផ្តល់ការគាំទ្រក៏ដោយ ក៏ប្រទេសមួយចំនួនរួមទាំងអៀរឡង់ កាណាដា និងអូស្ត្រាលី បានស្នើថា ពួកគេនឹងចូលរួមក្នុងក្រុមនេះ។ ប្រទេសផ្សេងទៀតដូចជា ប៉ូឡូញ និង ហ្វាំងឡង់ បានសម្តែងថា ពួកគេនឹងរក្សាកងទ័ពនៅលើទឹកដីរបស់ពួកគេដើម្បីកម្លាការឈ្លានពានរបស់រុស្ស៊ី។
នៅពេលសួរអំពីការអត្ថាធិប្បាយរបស់រុស្ស៊ីដែលថាទីក្រុងមូស្គូនឹងមិនទទួលយកកងរក្សាសន្តិភាពអឺរ៉ុបនៅអ៊ុយក្រែន អ្នកនាំពាក្យរបស់លោក Starmer បានតបថា៖ «ត្រូវចងចាំថា រុស្ស៊ីមិនបានសួរអ៊ុយក្រែននៅពេលដែលខ្លួនដាក់ពង្រាយទាហានកូរ៉េខាងជើងទៅកាន់ជួរមុខកាលពីឆ្នាំមុនទេ»។
ការដាក់ពង្រាយកងកម្លាំងរក្សាសន្តិភាព គឺជាគម្រោងដ៏ប្រទាំងប្រទើសគ្នាដើម្បីឈានដល់កិច្ចព្រមព្រៀងសន្តិភាពរវាងអ៊ុយក្រែន និងរុស្ស៊ី។ អ្នករៀបចំផែនការយោធាគ្រោងនឹងកោះប្រជុំនៅអង់គ្លេស ដើម្បីពិភាក្សាអំពីភាពជាក់លាក់នៃបេសកកម្ម រួមទាំងច្បាប់នៃការចូលរួមផងដែរ។ ថ្វីត្បិតតែរុស្ស៊ីប្រឆាំងទៅនឹងកងរក្សាសន្តិភាពអឺរ៉ុបក៏ដោយ ក៏ចក្រភពអង់គ្លេសនៅតែបន្តស្វែងរកការធានាសន្តិសុខពីសហរដ្ឋអាមេរិក ដើម្បីទប់ស្កាត់ការឈ្លានពានរបស់រុស្ស៊ីនាពេលអនាគត៕
ដោយ៖ ឈាង

-
KPT+២ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល