ព័ត៌មានជាតិ
ប.ស.ស ប្រកាសដាក់ដំណើរការការស្នើសុំទូទាត់តាវកាលិកផ្នែកថែទាំសុខភាព តាមប្រព័ន្ធអនឡាញ
បេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសម្រេចប្រកាសដាក់ដំណើរការ នៃការស្នើសុំទូទាត់តាវកាលិកផ្នែកថែទាំសុខភាពតាមប្រព័ន្ធអនឡាញចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ នេះតទៅ។

ការប្រកាសដាក់ដំណើរការនេះបានធ្វើឡើងក្នុងឱកាសដែលលោក ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងប្រចាំខែ ដើម្បីត្រួតពិនិត្យ និងដោះស្រាយលើបញ្ហាប្រឈមរបស់នាយកដ្ឋានជំនាញ និងគ្រប់សាខា ប.ស.ស. ទូទាំងប្រទេស កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ដោយមានការចូលរួមពីថ្នាក់ដឹកនាំស្នាក់ការកណ្ដាល និងតាមបណ្ដាសាខាខេត្ត-ខណ្ឌ ដោយផ្ទាល់ និងតាមរយៈ Zoom meeting សរុបប្រមាណជា ៤០០រូប នៅស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ។

លោក ម៉េង ហុង បានមានប្រសាសន៍ថា ចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ នេះតទៅ សមាជិក ប.ស.ស. គ្រប់រូប អាចស្នើសុំទាមទារប្រាក់ឧបត្ថម្ភរបស់ខ្លួនលើផ្នែកថែទាំសុខភាពដែលរួមមាន ៖ ប្រាក់បំណាច់ប្រចាំថ្ងៃ៧០% ក្នុងអំឡុងពេលសម្រាកមាតុភាព សម្រាកព្យាបាលជំងឺ និងសង្គ្រោះបន្ទាន់ បានតាមរយៈកម្មវិធីទូរស័ព្ទដៃ NSSF member app។

ជាមួយគ្នានេះដែរ លោកប្រតិភូរាជរដ្ឋាភិបាល បានជំរុញដល់សមាជិក ប.ស.ស. ទាំងអស់ព្យាយាមប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យាថ្មីដែលបានដាក់ចេញ និងគ្រប់អង្គភាពក្រោមឱវាទ ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវបង្កើន និងពង្រីកបន្ថែមចំពោះការប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យា ដើម្បីអាចសម្រួលដល់កម្លាំងនៃធនធានមនុស្ស និងបង្កជាលក្ខណៈងាយស្រួល ឆាប់រហ័សដល់សមាជិក ប.ស.ស. ក៏ដូចជាប្រតិបត្តិការប្រចាំថ្ងៃរបស់ខ្លួនផ្ទាល់ផងដែរ។

លោកប្រតិភូរាជរដ្ឋាភិបាល ក៏បានលើកទឹកចិត្ត និងណែនាំដល់ថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិក ក្រោមឱវាទទាំងអស់ ត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុង និងអនុវត្តការងារឱ្យកាន់តែឆាប់រហ័សទាន់ពេលវេលា ប្រកបដោយទំនួលខុសត្រូវ និងយកចិត្តទុកដាក់ខ្ពស់ ជាមួយនឹងភាពទន់ភ្លន់ ម៉ឺងមាត់ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ លើការផ្ដល់សេវាដល់សមាជិក ប.ស.ស. គ្រប់ៗ រូប៕
អត្ថបទ ៖ សំអឿន


-
KPT+២ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល