Connect with us

អាជីព

ហេតុអ្វី​ត្រូវ​ប្រុងប្រយ័ត្ន​មុន​ទទួល​បុគ្គលិក​ដែល​ធ្លាប់​បម្រើការ​ឯ​ក្រុមហ៊ុន​ដែល​មាន​វប្បធម៌​មិនល្អ

បានផុស

នៅ

ចំនួន​ឆ្នាំ នៃ​បទពិសោធន៍​ការងារ នឹង​មិនមែន​ជា​វិធានការ​គ្រប់គ្រាន់​ដើម្បី​យល់​ពី​សមត្ថភាព​ពិត​ក្នុង​អាជីព​បុគ្គល​ណា​ម្នាក់​ទៀត​ទេ សម្រាប់​អនាគត​គេ​នឹង​មើល​លើ​កន្លែង​ធ្វើការ​ចាស់ បរិស្ថាន​និង​វប្បធម៌​ក្នុង​បទពិសោធន៍​ពី​មុន​ច្រើន​ជាង។
អ្នកខ្លះ​មាន​សុខភាព​ផ្លូវចិត្ត​និង​ការ​លូតលាស់​អាជីព​មិន​ល្អ​ដោយសារ​នៅ​ត្រាំត្រែង​យូរ​ពេក​ជាមួយ​បរិយាកាស​មិន​ល្អ​ មនុស្ស​មិនល្អ ​ដើរ​តាម​មេដឹកនាំ​មិន​ល្អ ហើយ​ចាក់ឫស នូវ​ជំនឿ ផ្នត់​គំនិត​មិន​ល្អ ​ជ្រៅ​ពេក​ដល់​ថ្នាក់​បាន​ផ្លាស់​មក​នៅក​ន្លែងថ្មីហើយ មិនត្រឹមតែមិនអាច​កែខ្លួន​បានថែមទំាង​នាំ​បញ្ហា​បន្ថែម​ដូច​ពាក្យមួយ​គេនិយាយថា បរិយាកាសល្អមិនងាយកសាង ខណៈការបំពុលលឿនជាង។

ជាការ​ពិតណាស់ មនុស្សគ្រប់រូបមានទស្សនៈផ្ទាល់ខ្លួន និង​តែងតែ​ទទួលបានឱកាស​កែខ្លួនមួយ​ ​ប៉ុន្តែដែលនិយោជកភាគច្រើនមិនហ៊ានទទួលយកមនុស្សមកពីបរិយស្ថានការងារមិនល្អព្រោះ៖

១ ប្រសិន​គេនៅទីនោះ​យូរគេទំនងជាចេះ​បត់បែនសម្របជាមួយមនុស្សមិនល្អ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាទូទៅ កន្លែងមិនល្អ​បុគ្គលិកល្អមិនចេះនៅឡើយ។ នេះជាចម្លើយប្រាប់ជាស្រេចហើយថាហេតុអ្វីគេ​នៅទីនោះបានយូរ ឬមួយ​គេត្រូវរ៉ូវជាវប្បធម៌បែបនោះ ឬគេនៅពីលើវប្បធម៌ទំនាស់បានព្រោះមាន​ល្បិចខ្ពស់ ​ឬមួយគេអាច​នាំទំនាស់មកជាមួយ​នៅទីកន្លែងថ្មីនេះ?

២ មនុស្ស​មិនចេះយើងអាចបង្រៀនបាន តែ​មនុស្ស​មានបញ្ហា​មិនងាយកែប្រែឡើយ

មេដឹកនាំ​ជាច្រើនខ្លាចណាស់បុគ្គលិក​ដែលល្បីខាងនាំបញ្ហា ព្រោះថា តស៊ូជាមួយ​ខាងក្រៅ ជាមួយ​អតិថិជន ជា​មួយគូប្រកួតប្រជែង ​នៅតែពិបាកណាស់ទៅហើយ ​ទម្រាំម​កដោះស្រាយ​ជាមួយ​បញ្ហា​ផ្ទៃក្នុងទៀត?

៣ ពិបាក​ក្នុង​ការ​ទុកចិត្ត

អ្នក​គ្រប់គ្រង​ទាំងអស់​គួរតែ​ចាប់ផ្ដើម​ជាមួយ​និយោជិកទាំងអស់ដោយវិនិយោគ​លើ​ជំហរ​ទុកចិត្ត។ ទីណា​មិន​មាន​ការ​ទុក​ចិត្ត​គ្មាន​ឡើយ​លទ្ធផល ចំណែក​មនុស្ស​ដែលមិនគួរ​ទុកចិត្ត​ ក៏​គួរ​​ណា​យក​មក​ក្បែរ​ដូចគ្នា។

ការ​ត្រួតពិនិត្យ​ជាប្រចាំ គឺ​ជា​រឿង​ហត់នឿយ​ណាស់។ មនុស្ស​សម័យ​ថ្មី​ត្រូវការ​ស្វ័យទិតៀន​ខ្លួនឯង​ហើយ ខំ​បង្វឹក​ការ​កែលំអ​សមត្ថភាព​ខ្លួន​គេ​ប្រសើរ​ជាង​យើង​ចំណាយ​មនុស្ស​ម្នាក់​ទៅ​តាម​ដាន​គេ​និង​គ្រប់គ្រង​តែ​គេ​ម្នាក់​នោះ៕

ប្រែសម្រួល៖ ស្រស់

ចុចអាន៖ការ​ប្ដេជ្ញា​ចិត្តធំ៥ យ៉ាង​ដែល​អាច​ដឹកនាំ​យើង​ដល់​កន្លែង​ដែល​ចង់​ទៅ

ចុចអាន៖សញ្ញា៥យ៉ាងបញ្ជាក់ថា​ យើង​ជា​បុគ្គលិក​សំណព្វ​របស់​មេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៤ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៤ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៥ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម