Connect with us

ព័ត៌មានអន្ដរជាតិ

សមាជិកសភាអង់គ្លេស ព្រមានឲ្យប្រជាជនត្រៀមខ្លួន នឹងការកែនចូលធ្វើទាហាន បើផ្ទុះសង្គ្រាមលោកលើកទី៣

បានផុស

នៅ

ស្របពេលការគំរាមកំហែងនិងភាពតានតឹងជាមួយរុស្ស៊ី កាន់តែក្តៅឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ, សមាជិកសភាអង់គ្លេសមួយរូបនេះ បានចេញការព្រមានឲ្យប្រជាជនអង់គ្លេស ឲ្យត្រៀមខ្លួននឹងការកែនចូលធ្វើទាហាន បើសង្គ្រាមលោកលើកទី៣ ពិតជាផ្ទុះឡើងមែន ព្រោះថាបច្ចុប្បន្ន អង់គ្លេសកំពុងខ្វះកម្លាំងទ័ព។

(រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការព្រមាននេះគឺចេញពីមាត់សមាជិកសភា Mike Martin កាលពីថ្ងៃចន្ទទី១៧ខែមីនាឆ្នាំ២០២៤ ខណៈលោកមើលឃើញថា ការប្រឈមមុខដាក់គ្នាជាមួយរុស្ស៊ី បានឈានដល់កម្រិតខ្ពស់អាចនឹងកើតសង្គ្រាមហើយ។ 

លោកប្រាប់ទៅសារព័ត៌មាន Express ថា៖ «មានលទ្ធភាពខ្ពស់ដែលសង្គ្រាមជាមួយរុស្ស៊ីអាចនឹងកើតឡើង ដូច្នេះយើងត្រូវតែត្រៀមលក្ខណៈជាមុន។ ច្បាស់ណាស់គ្មានអ្វីត្រូវសង្ស័យឡើយ ប្រសិនបើយើងមានសង្គ្រាមទ្រង់ទ្រាយធំជាមួយរុស្ស៊ី យើងនឹងកែនប្រជាជនចូលបម្រើកងទ័ព។ ខ្ញុំគិតថានោះជាសារសំខាន់មួយ ខ្ញុំធ្លាប់ចូលរួមសង្គ្រាម ខ្ញុំមិនមែនជាអ្នកនិយមសង្គ្រាមទេប៉ុន្តែខ្ញុំយល់ថា យើងត្រូវតែស្វែងរកសន្តិភាពតាមរយៈកម្លាំង»។

(រូបថត៖ Youtube)

ការព្រមាននេះកើតឡើងត្រឹមមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីភ្នាក់ងារចារកម្មបរទេសនៃប្រទេសរុស្ស៊ី ហៅកាត់ SVR បានចង្អុលចំមុខអង់គ្លេស ថាជាមេនាំសង្គ្រាមធំជាងគេបំផុត ជាក់ស្តែងសង្គ្រាមលោកលើកទី២ក៏ជាប្រទេសនេះដែរ ដែលជាអ្នកបញ្ឆេះ។

SVR បានចេញសេចក្តីថ្លែងការណ៍កាលពីដើមសប្តាហ៍នេះថា «ដល់ពេលហើយដែលត្រូវបកស្បែកមុខអង់គ្លេស ថាជាអ្នកដើរបង្កសង្គ្រាមធំជាងគេបង្អស់»។ 

(រូបថត៖ Getty)

មិនត្រឹមប៉ុណ្ណឹង SVR ថែមទាំងចោទប្រកាន់ចំៗដែរថា គឺអង់គ្លេសនេះឯង ដែលស្វះស្វែងខ្លាំងជាងគេ ដើម្បីបំផ្លាញដល់កិច្ចខិតខំប្រឹងប្រែងរបស់អាមេរិក ក្នុងការនាំយកសន្តិភាពឲ្យអ៊ុយក្រែន និងព្យាយាមបង្អាក់ដល់ការស្តារទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោនជាមួយមូស្គូ។

បើយោងតាមតួលេខឆ្នាំ២០២៣ បើបូកសរុបបុគ្គលិកក្នុងជួរកងទ័ពជើងគោក ជើងទឹក និងអាកាសអង់គ្លេស មានចំនួន១៨៤ ៨៦៥នាក់ ដែលនេះជាចំនួនទាបបំផុតចាប់តាំងពីចុងបញ្ចប់នៃសង្គ្រាមណាប៉ូឡេអុងមក។ ផ្ទុយទៅវិញ រុស្ស៊ីមានទាហានសកម្មជាង ១.១លាននាក់ ដោយក្នុងនោះមានប្រហែល ៦១៧០០០នាក់ ដែលបច្ចុប្បន្នកំពុងប្រយុទ្ធនៅអ៊ុយក្រែន៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ រុស្ស៊ី ចង្អុលចំមុខអង់គ្លេស ថា ជាមេនាំសង្គ្រាមធំជាងគេបំផុត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

សម្ដេចធិបតីអញ្ជើញដឹកនាំវេទិកាជាលើកទី១រវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ នៅព្រឹកថ្ងៃនេះ

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

សមាជិកសភាអង់គ្លេស ព្រមានឲ្យប្រជាជនត្រៀមខ្លួន នឹងការកែនចូលធ្វើទាហាន បើផ្ទុះសង្គ្រាមលោកលើកទី៣

សេដ្ឋកិច្ច១៨ នាទីutes មុន

រដ្ឋាភិបាលដាក់ទិសដៅ កំណត់ស្ដង់ដាដំឡូងមី ដើម្បីធានាតម្លៃក្នុងការនាំចេញ

ព័ត៌មានជាតិ១៨ នាទីutes មុន

គង់ វិបុល៖ ការបង់ពន្ធ​ឱ្យ​បានត្រឹមត្រូវរបស់វិស័យឯកជន ​ជាការចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

អង់គ្លេស រំពឹង​ថានឹង​មាន​ជាង​៣០ប្រទេសចូលរួម​អ​នុវត្ត​បទ​ឈប់បាញ់​រុស្ស៊ី-អ៊ុយក្រែន

ធនាគារឯកជន
សន្តិសុខសង្គម១៩ ម៉ោង មុន

ឃាត់ខ្លួនមនុស្ស៥នាក់ពាក់ព័ន្ធករណីលួចលុយពីធនាគារឯកជនមួយក្នុងទំហំទឹកប្រាក់ខ្ទង់លានដុល្លារ

ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកនាំពាក្យការពារជាតិច្រានចោលព័ត៌មានដែលថាថៃបំពានដែនអាកាសកម្ពុជា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

សមាជិក​សភាបារាំង ទាមទារ​ឲ្យ​អាមេរិក​ប្រគល់​រូប​សំណាក​សេរីភាព​មកវិញ

ក្រុងបាត់ដំបង
សន្តិសុខសង្គម១ ម៉ោង មុន

នគរបាលស្រុកគាស់ក្រឡ ឃាត់ខ្លួនមន្ត្រីសាលាក្រុងបាត់ដំបងម្នាក់ ពាក់ព័ន្ធករណីចោរកម្ម

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អ៊ុយក្រែន ធ្វើតេស្តជោគជ័យ នូវមីស៊ីលដ៏ខ្លាំង ដែលអាចបាញ់ដល់មូស្គូ និងត្រៀមដាក់ប្រយុទ្ធលើសមរភូមិ

Sokha Hotels

ព័ត៌មានពេញនិយម