ព័ត៌មានអន្ដរជាតិ
ធនាគារកណ្ដាលអឺរ៉ុប ព្រមានផលប៉ះពាល់ធ្ងន់ធ្ងរនៃសង្រ្គាមពាណិជ្ជកម្ម
ប្រធានធនាគារកណ្តាលអ៊ឺរ៉ុប (ECB) លោកស្រី Christine Lagarde បាននិយាយក្នុងបទសម្ភាសន៍ចេញផ្សាយកាលពីពេលថ្មីៗនេះជាមួយបណ្ដាញទូរទស្សន៍ BBC ថា សង្រ្គាមពាណិជ្ជកម្មពេញទីដែលបង្កឡើងដោយគោលនយោបាយពន្ធគយរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នឹងផ្តល់ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កំណើនសេដ្ឋកិច្ច និងអតិផរណាពិភពលោក។

លោកស្រី Lagarde បានព្រមានថា ការកើនឡើងនៃភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអឺរ៉ុប អាចមាន «ផលវិបាកធ្ងន់ធ្ងរ» ជាពិសេសចំពោះតម្លៃទំនិញ និងស្ថិរភាពសេដ្ឋកិច្ច។
ថ្មីៗនេះ លោក ត្រាំ បានគំរាមយកពន្ធ ២ ០០ ភាគរយ លើស្រាបារាំង និងការនាំចេញផ្សេងៗទៀតរបស់ EU ក្រោមវិធានការ «ពន្ធឆ្លើយតបឱ្យស្មើគ្នា» ដែលគ្រោងនឹងចាប់ផ្តើមនៅដើមខែមេសា។ លោក Lagarde បានបញ្ជាក់យ៉ាងច្បាស់ថា វិធានការការពារនិយមនេះ នឹងធ្វើឱ្យប៉ះពាល់ដល់ភាគីពាក់ព័ន្ធទាំងអស់។
សហរដ្ឋអាមេរិក គឺជាទីផ្សារដ៏សំខាន់មួយសម្រាប់ក្រុមហ៊ុនផលិតគ្រឿងស្រវឹងនៅអឺរ៉ុប ដោយរួមចំណែកលើ ១/៥ នៃផលិតផលភេសជ្ជៈ ស្រា និងគ្រឿងស្រវឹងផ្សេងៗ ដែលសហភាពអឺរ៉ុបនាំចេញទាំងអស់ក្នុងឆ្នាំ ២០២៤។ នេះបើយោងតាមទិន្នន័យរបស់មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ។

លោកស្រី Lagarde បាននិយាយថា៖ «ប្រសិនបើយើងធ្វើសង្រ្គាមពាណិជ្ជកម្ម ដែលអាចធ្វើឱ្យពាណិជ្ជកម្មធ្លាក់ចុះយ៉ាងខ្លាំងពិតប្រាកដមែននោះ នោះនឹងមានផលវិបាកធ្ងន់ធ្ងរ ទាំងសម្រាប់កំណើនសេដ្ឋកិច្ចនិងតម្លៃ(ទំនិញ)នៅជុំវិញពិភពលោក ជាពិសេសនៅសហរដ្ឋអាមេរិក»។
គួរគូសបញ្ជាក់ថា ចាប់តាំងពីឡើងចូលកាន់តំណែងក្នុងខែមករា លោក ត្រាំ បានជំរុញឡើងវិញនូវរបៀបវារៈពន្ធដ៏គឃ្លើនរបស់លោក ដោយធ្វើឱ្យភាពតានតឹងពាណិជ្ជកម្មពិភពលោកកើនឡើងបន្តិចម្តងៗ។ លោកស្រី Lagarde ថា វិធានការបែបនេះ កំពុងធ្វើឱ្យសកម្មភាពអាជីវកម្មកាន់តែយ៉ាប់យ៉ឺន តាមរយៈការបង្កើនភាពមិនច្បាស់លាស់សម្រាប់ក្រុមហ៊ុន អ្នកប្រើប្រាស់ និងអ្នកវិនិយោគ៕

-
KPT+២ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល