Connect with us

ព័ត៌មានជាតិ

មន្ត្រីជំនាញជំរុញគាគីពាក់ព័ន្ធចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺអេដស៍ ខណៈអត្រាឆ្លងថ្មីនៅតែមានតួលេខខ្ពស់

បានផុស

នៅ

លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្ដសៀមរាប បានជំរុញដល់គ្រប់អ្នកពាក់ព័ន្ធចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺអេដស៍ ខណៈអត្រាឆ្លងថ្មីនៃមេរោគអេដស៍នៅតែមានតួលេខខ្ពស់។ ការជំរុញនេះ ធ្វើឡើងក្នុងកិច្ចប្រជុំគណៈកម្មាធិការអេដស៍ខេត្ត ជាមួយសមាជិកគណៈកម្មាធិការលេខាធិការដ្ឋានអេដស៍ ដើម្បីធ្វើការពិនិត្យ តាមដាន និងវាយតម្លៃពីស្ថានភាពនៃអ្នកផ្ទុកមេរោគអេដស៍ ដែលដឹកនាំដោយ លោក នាក់ ណេរ៉ុន អភិបាលរងខេត្ដ ដោយមានការអញ្ជើញចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនរូប នៅសាលប្រជុំសាលាខេត្តសៀមរាប កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកប្រធានមន្ទីរ បានបញ្ជាក់ថា ភារកិច្ចរបស់លេខាធិការដ្ឋាន គឺជាសេនាធិការផ្ទាល់របស់គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្ត ដោយមានជំនួយពីក្រុមបច្ចេកទេសអន្តរក្រសួងលេខាធិការដ្ឋាន មានតួនាទីវិភាគលើស្ថានភាពនៃការរីករាលដាលជំងឺអេដស៍ មុខសញ្ញាប្រឈមនៃកត្តាជំរុញឱ្យមានការរីករាលដាល និងដំណោះស្រាយ ធ្វើការបណ្តុះបណ្តាលដល់មន្រ្តីជំនាញរដ្ឋបាលក្រុងស្រុក ឃុំសង្កាត់ សហគមន៍ និងអ្នកស្ម័គ្រចិត្តអំពីការងារដែលពាក់ព័ន្ធនឹងកិច្ចការដែលប្រយុទ្ធ និងជំងឺអេដស៍។

លោកប្រធានមន្ទីរ បានឱ្យដឹងថា បច្ចុប្បន្នអត្រាប្រេវ៉ាឡង់ និងអត្រាឆ្លងថ្មីនៃមេរោគអេដស៍នៅតែមានកម្រិតខ្ពស់ក្នុងចំណោមក្រុមប្រឈមមុខ ដែលអត្រានៃអ្នកដឹងអំពីស្ថានភាពផ្ទុកមេរោគអេដស៍របស់ខ្លួនទើបតែសម្រេចបាន ៨៩% ធៀបនឹងគោលដៅ ៩៥% សម្រាប់គោលដៅទី១ ខណៈខេត្តសៀមរាប មាន ៨៥%។ ដោយឡែក ការទទួលបានសេវាលេបថ្នាំបង្ការជាមុន នៅពេលប្រឈមមុខនឹងការឆ្លងមេរោគអេដស៍ និងសេវាធ្វើតេស្តរកមេរោគអេដស៍ក្នុងចំណោមក្រុមប្រឈមមុខនៅមានកម្រិតទាប ជាមួយនឹងការលេចឡើងនូវឥរិយាបទប្រឈមថ្មីៗ ដូចជា ការប្រើប្រាស់គ្រឿងញៀននៅពេលរួមភេទដោយមិនបានបង្ការការឆ្លងមេរោគអេដស៍ជាដើម។

ក្នុងន័យនេះ លោកសូមឱ្យអ្នកពាក់ព័ន្ធទាំងអស់ ចូលរួមឱ្យបានសកម្មលើគ្រប់រូបភាព និងលទ្ធភាព ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺអេដស៍ ពិសេសលើកកម្ពស់គោលការណ៍ PAC ឱ្យបានទូលំទូលាយ ជំរុញ និងលើកទឹកចិត្តដល់មន្ទីរជំនាញពាក់ព័ន្ធ ខិតខំអនុវត្តគោលនយោបាយយុទ្ធសាស្រ្តរបស់ក្រសួងសុខាភិបាល និងអជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។

ចំណែក លោក នាក់ ណេរ៉ុន មានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះ គឺដើម្បីស្វែងរកធាតុចូល ក៏ដូចជាពិភាក្សាគ្នា និងស្វែងរកយុទ្ធសាស្ដ្រ ធ្វើយ៉ាងណាកុំឱ្យការកើនឡើងនូវជំងឺអេដស៍ មេរោគអេដស៍នៅតាមសហគមន៍ ក៏ដូចជាការកើតឡើងដល់ប្រជាពលរដ្ឋ ពិសេសយុវជន។ ដូច្នេះ លោកសូមឱ្យគ្រប់អ្នកពាក់ព័ន្ធ តាមដានដោយយកចិត្ដទុកដាក់ ចំពោះអ្នកប្រឈមនឹងកើតជំងឺអេដស៍ ធ្វើយ៉ាងណាដើម្បីលុបបំបាត់ការឆ្លងមេរោគអេដស៍ជំងឺអេដស៍ឱ្យបាន៕

ដោយ៖ គឿន វេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៧ វិនាទី មុន

មន្ត្រីជំនាញជំរុញគាគីពាក់ព័ន្ធចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺអេដស៍ ខណៈអត្រាឆ្លងថ្មីនៅតែមានតួលេខខ្ពស់

ព័ត៌មានជាតិ៤ នាទីutes មុន

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រំលេចគោលបំណងបីសំខាន់ៗរៀបចំបុណ្យទន្លេ​​ជា​រៀងរាល់ឆ្នាំ

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

ធនាគារកណ្ដាលអឺរ៉ុប ព្រមាន​ផលប៉ះពាល់ធ្ងន់​ធ្ងរ​​នៃសង្រ្គាមពាណិជ្ជកម្ម ​

តម្លៃ​មាសអន្តរជាតិ
ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

តម្លៃមាសអន្តរជាតិ បំបែកកំណត់ត្រាថ្មី ​ខ្ពស់ជាង ៣ ០០០ ដុល្លារ/អោន ​

ព័ត៌មានជាតិ២៩ នាទីutes មុន

សម្ដេចធិបតីអញ្ជើញដឹកនាំវេទិកាជាលើកទី១រវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ នៅព្រឹកថ្ងៃនេះ

Sokha Hotels

ព័ត៌មានពេញនិយម