Connect with us

ព័ត៌មានអន្ដរជាតិ

ទីប្រឹក្សាសេដ្ឋកិច្ច​ ត្រាំ បង្កើនការព្រមានពីភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចដោយសារពន្ធ

បានផុស

នៅ

​ទីប្រឹក្សា​ផ្នែក​សេដ្ឋកិច្ចកំពូលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ​កាលពីថ្ងៃចន្ទ បានព្រមានពីភាពមិនប្រាកដប្រជាសេដ្ឋកិច្ចកាន់តែ​ខ្លាំង ដែលកើតចេញពី​គោលនយោបាយពន្ធគយ​របស់សហរដ្ឋអាមេរិក។ នេះបើតាម​ការចុះផ្សាយរបស់បណ្ដាញទូរទស្សន៍ CNBC។

​លោក Kevin Hassett ​​នាយកក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិនៃរដ្ឋបាល ត្រាំ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ទីប្រឹក្សា ​Kevin Hassett ដែលជា​នាយកក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិនោះ បាននិយាយនៅលើក​ម្មវិធី «Squawk Box» របស់​ទូរទស្សន៍ CNBC ថា​៖ «ពិតណាស់ ចន្លោះពេលនេះ ដល់ថ្ងៃទី ២ ខែមេសា វានឹងមានភាពមិនច្បាស់លាស់មួយចំនួន»។ ថ្ងៃទី ២ មេសា គឺជាថ្ងៃដែល​លោក ត្រាំ គ្រោង​នឹង​ដាក់ពន្ធឆ្លើយតប​ឱ្យស្មើគ្នា លើទំនិញ​ពីគ្រប់ប្រទេសទាំងអស់។ ​

ការ​លើកឡើង​របស់​លោក Hassett គឺជាការ​បន្ទរអំពីកង្វល់ដែលសេដ្ឋវិទូ និងមេដឹកនាំ​អាជីវកម្មអាមេរិក​ផ្សេងៗ បាន​ត្អូញត្អែរ​អស់រយៈពេល​ជាច្រើន​សប្ដាហ៍រួច​មក​ហើយ​ ជាពិសេស​បញ្ហា​សេដ្ឋកិច្ចក្នុងស្រុក​អាមេរិក​ផ្ទាល់​។

ទោះយ៉ាងណាក៏ដោយ​ លោក Hassett បាន​ថ្លែង​ថា​ ក្រោយ​ថ្ងៃទី ២ មេសា នោះអ្វីៗនឹង​មាន​ភាពប្រសើរឡើងវិញ​។ លើស​ពីនេះ លោកក៏បាននិយាយ​ការពារ​វិធានការ​ពន្ធ និងការគំរាមកំហែងដាក់​ពន្ធរបស់លោក ​ត្រាំ ប្រឆាំង​ម៉ិកស៊ិក កាណាដា និងចិន ​ផងដែរ​។

មន្រ្តីអាមេរិកដដែលបន្តថា​ ពន្ធគយរបស់​ ត្រាំ ដើមឡើយមានបំណងដាក់សម្ពាធលើ​ម៉ិកស៊ិក ឱ្យបង្កើនការអនុវត្តច្បាប់អន្តោប្រវេសន៍នៅព្រំដែនសហរដ្ឋអាមេរិក និងដើម្បីបង្ខិតបង្ខំប្រទេសទាំង ៣ ឱ្យ​បង្កើន​សកម្មភាព ​ប្រឆាំង​នឹង​លំហូរ​ខុសច្បាប់​នៃថ្នាំញៀនហ្វេនតានីល ទៅសហរដ្ឋអាមេរិក​។ ​

​គួរ​គូស​បញ្ជាក់ថា លោក ត្រាំ ដែល​ល្បីខាងនយោបាយ​ពន្ធគយ បាន​ធ្វើមិនដឹងឮនឹងការអំពាវនាវឱ្យមានភាពច្បាស់លាស់បន្ថែមទៀត លើគោលនយោបាយរបស់លោក ដោយសារតែវាជះឥទ្ធិពលខ្លាំង​លើ​បម្រែបម្រួលផ្សារភាគហ៊ុន។

ភ្នាក់ងារស្រាវជ្រាវ​សកលរបស់​ធនាគារ Bank of America ​បានកត់សម្គាល់ថា ភាពមិនប្រាកដប្រជាបច្ចុប្បន្ន​កំពុង​ពន្យារពេលការវិនិយោគ និងប៉ះពាល់ដល់ទំនុកចិត្តអ្នកប្រើប្រាស់។ ពួកគេ​បាន​ព្រមាន​ថា ប្រសិនបើ​​នៅតែ​បន្ត វា​អាច​មាន​ឥទ្ធិពល​អវិជ្ជមាន​យូរអង្វែង​ដល់​អាជីវកម្ម និង​អ្នកប្រើប្រាស់​។ យ៉ាងណាក៏ដោយ​ លោក ត្រាំ និងរដ្ឋបាលរបស់​លោក ​តែងតែង​ច្រានចោល​ពីលទ្ធភាពនៃវិបត្តិសេដ្ឋកិច្ចនៅឆ្នាំនេះ​ក្រោមគោលនយោបាយពន្ធគយរបស់លោក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក Kevin Hassett
ព័ត៌មានអន្ដរជាតិ២០ វិនាទី មុន

ទីប្រឹក្សាសេដ្ឋកិច្ច​ ត្រាំ បង្កើនការព្រមានពីភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចដោយសារពន្ធ

ព័ត៌មានជាតិ៦ នាទីutes មុន

ពលរដ្ឋស្នើអាជ្ញាធរជំនាញពន្លឿនជួសជុលផ្លូវលំមួយខ្សែ ព្រោះពិបាកធ្វើដំណើរណាស់ដោយសារខូចខាតច្រើនកន្លែងពេក

ព័ត៌មានជាតិ១៣ នាទីutes មុន

១៨មីនា កាលពី៥៥ឆ្នាំមុន ឯកឧត្តម ហ៊ុន ម៉ានី ថា ជាមេរៀនប្រវត្តិសាស្រ្តដាស់កូនខ្មែរឱ្យស្គាល់ពីភាពផុយស្រួយនៃសន្តិភាព

សេចក្ដីជូនដំណឹង១៧ នាទីutes មុន

Smart Axiata និង Huawei ចុះអនុស្សារណៈ សហការអភិវឌ្ឍដំណោះស្រាយឌីជីថល ដើម្បីគាំទ្រអាជីវកម្ម និងឧស្សាហកម្មក្នុងស្រុក

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

ចំណាប់ខ្មាំង​អ៊ីស្រាអែល៖ ហាម៉ាសបន្ត​​ជីក​រូង​ក្រោម​ដីមិន​លោះ​សូម្បីតែ​មួយ​ថ្ងៃ

ធនាគារឯកជន
សន្តិសុខសង្គម២០ ម៉ោង មុន

ឃាត់ខ្លួនមនុស្ស៥នាក់ពាក់ព័ន្ធករណីលួចលុយពីធនាគារឯកជនមួយក្នុងទំហំទឹកប្រាក់ខ្ទង់លានដុល្លារ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

សមាជិក​សភាបារាំង ទាមទារ​ឲ្យ​អាមេរិក​ប្រគល់​រូប​សំណាក​សេរីភាព​មកវិញ

ក្រុងបាត់ដំបង
សន្តិសុខសង្គម៣ ម៉ោង មុន

នគរបាលស្រុកគាស់ក្រឡ ឃាត់ខ្លួនមន្ត្រីសាលាក្រុងបាត់ដំបងម្នាក់ ពាក់ព័ន្ធករណីចោរកម្ម

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អាមេរិក ឆ្លើយតបចុកៗ ទៅអ្នកនយោបាយបារាំង​ ដែលទាមទារ​ឲ្យ​​ប្រគល់​រូប​សំណាក​សេរីភាព​មកវិញ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អ៊ុយក្រែន ធ្វើតេស្តជោគជ័យ នូវមីស៊ីលដ៏ខ្លាំង ដែលអាចបាញ់ដល់មូស្គូ និងត្រៀមដាក់ប្រយុទ្ធលើសមរភូមិ

Sokha Hotels

ព័ត៌មានពេញនិយម