Connect with us

ព័ត៌មានជាតិ

១៨មីនា កាលពី៥៥ឆ្នាំមុន ឯកឧត្តម ហ៊ុន ម៉ានី ថា ជាមេរៀនប្រវត្តិសាស្រ្តដាស់កូនខ្មែរឱ្យស្គាល់ពីភាពផុយស្រួយនៃសន្តិភាព

បានផុស

នៅ

យកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ដែលកម្ពុជាកំពុងស្ថិតនៅក្នុងសុខសន្តិភាព និងការអភិវឌ្ឍ ឯកឧត្តម ហ៊ុន ម៉ានី បានរម្លឹកពីព្រឹត្តិការណ៍កាលពី៥៥ឆ្នាំមុននៃរដ្ឋប្រហារ ១៨ មីនា ១៩៧០ ដោយឯកឧត្តម ចាត់ទុកព្រឹត្តិការណ៍នេះ ថា ជាមេរៀនប្រវត្តិសាស្រ្តដាស់កូនខ្មែរឱ្យស្គាល់ពីភាពផុយស្រួយនៃសន្តិភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅព្រឹកថ្ងៃទី១៨ ខែមីនានេះ គឺបានរម្លឹកអំពីព្រឹត្តិការណ៍កាលពី៥៥ឆ្នាំ នៃរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ ព្រះប្រមុខរដ្ឋ ដោយក្រុមសេនាប្រមុខ លន់ ណុល និងទ្រង់ សិរីមតៈ ហើយក៏ជាពេលវេលា ដែលបានទាញអូសកម្ពុជាឈានជើងមកដល់មាត់ជ្រោះមរណៈដ៏សែនអាក្រក់បំផុតក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន ដោយភ្លើងសង្គ្រាមរ៉ាំរ៉ៃ និងអំពើប្រល័យពូជសាសន៍។

សំណេរលើទំព័រហ្វេសប៊ុក ឯកឧត្តម ហ៊ុន ម៉ានី បានរៀបរាប់ថា «ថ្ងៃនេះ កាលពី៥៥ឆ្នាំមុន កម្ពុជាដ៏កំសត់របស់យើងបានឈានជើងមកដល់មាត់ជ្រោះមរណៈដ៏សែនអាក្រក់បំផុតក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន។ សង្រ្គាម ការទម្លាក់គ្រាប់បែក អំពើហិង្សា អសន្តិសុខ បានមកញាំញីប្រជាពលរដ្ឋគ្មានស្រាកស្រាន្ត។ ក្រោយថ្ងៃរដ្ឋប្រហារ ១៨ មីនា កង់ប្រវត្តិសាស្រ្តបានខិតជិតទៅរកមហាសោកនាដកម្មដ៏គួរឱ្យសោកសង្រែងជាទីបំផុត ដែលយើងមិនធ្លាប់ស្គាល់ គឺជាអំពើប្រល័យពូជសាសន៍ ការសម្លាប់រង្គាល ទារុណកម្ម និងការងារដោយបង្ខំ បានសម្លាប់ប្រជាជនអស់ជិត៣លាននាក់ ត្រឹមរយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ»

ឯកឧត្តម ហ៊ុន ម៉ានី ក៏បានលើកឡើងពីពេលវេលាជាច្រើន ក្រោយថ្ងៃរំដោះ ៧ មករា ដែលទម្រាំកម្ពុជាអាចកសាងជាតិ ឱ្យរស់រានមានជីវិតឡើងវិញ ស្របពេលដែលមានសម្ពាធពីគ្រប់មជ្ឈដ្ឋាន រាប់បញ្ចូលទាំងហានិភ័យនៃការវិលត្រលប់មក វិញនៃរបបប្រល័យពូជសាសន៍។ ឯកឧត្តម បានលើកពីការតស៊ូរបស់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋកម្ពុជាពេលនោះ បានប្រឹងប្រែង ខាំមាត់សង្កត់ចិត្ត អត់ធ្មត់ខ្ពស់បំផុត ខិតខំការពារជាតិក្នុងកាលៈទេសៈដ៏លំបាកនោះ ព្រមទាំងពុះពារ លះបង់សព្វបែបយ៉ាង ដើម្បីទទួលបានមកវិញនូវសុខសន្តិភាព។

ឯកឧត្តម អះអាងថា «យើងត្រូវការពេលវេលាជិត ២ទសវត្សរ៍ទៀត ទើបយើងទទួលបានផ្លែផ្កានៃសន្តិភាពពេញលេញ ចាប់ផ្តើមការកសាងអភិវឌ្ឍជាតិលើគ្រប់វិស័យ»

ផ្អែកលើកង់ប្រវត្តិសាស្ត្រដូចបានរៀបរាប់ខាងលើ ឯកឧត្តម ហ៊ុន ម៉ានី ក្នុងនាមជាយុវជនម្នាក់ បានចាត់ទុកថា នេះជាមេរៀនប្រវត្តិសាស្រ្តមួយ សម្រាប់ដាស់ស្មារតីដល់អ្នកជំនាន់ក្រោយឱ្យស្វែងយល់ពីភាពផុយស្រួយនៃសន្តិភាព និងការបំផ្លិចបំផ្លាញនៃសង្រ្គាម។ «ព្រឹត្តិការណ៍នេះ ក៏បានបង្រៀនយើងផងដែរថា គ្មានអ្នកណាស្រលាញ់ជាតិយើងជាងជនជាតិយើង ដែលមានកំណើត និងបានរស់រានមានជីវិតលើទឹកដីយើងនោះទេ»។ នេះជាសំណេររបស់ឯកឧត្តម ហ៊ុន ម៉ានី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ វិនាទី មុន

១៨មីនា កាលពី៥៥ឆ្នាំមុន ឯកឧត្តម ហ៊ុន ម៉ានី ថា ជាមេរៀនប្រវត្តិសាស្រ្តដាស់កូនខ្មែរឱ្យស្គាល់ពីភាពផុយស្រួយនៃសន្តិភាព

សេចក្ដីជូនដំណឹង៤ នាទីutes មុន

Smart Axiata និង Huawei ចុះអនុស្សារណៈ សហការអភិវឌ្ឍដំណោះស្រាយឌីជីថល ដើម្បីគាំទ្រអាជីវកម្ម និងឧស្សាហកម្មក្នុងស្រុក

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

ចំណាប់ខ្មាំង​អ៊ីស្រាអែល៖ ហាម៉ាសបន្ត​​ជីក​រូង​ក្រោម​ដីមិន​លោះ​សូម្បីតែ​មួយ​ថ្ងៃ

សេចក្ដីជូនដំណឹង១៤ នាទីutes មុន

មិនគួរឱ្យជឿ! គ្រុឌ​ផ្លាស់ប្ដូរជីវិតអ្នកស្រុករមាសហែក! ទើប​បញ្ចេញ​រង្វាន់​ធំ (១០០​លាន​រៀល ៥០​លាន ២០​លាន) ថ្ងៃ​មុន​សោះ បងស្រី​កសិករ​កម្សត់​ក្លាយ​ជា​ម្ចាស់​សំណាង ២០​លាន​រៀល

ជីវិតកម្សាន្ដ២៨ នាទីutes មុន

អតីតបុគ្គលិកថា Seo Ye Ji ជាជនរងគ្រោះដែលប្រើជាខែល ហើយ Kim Sae Ron ក៏ដឹងរឿងរសើបនោះដែរ

ធនាគារឯកជន
សន្តិសុខសង្គម២០ ម៉ោង មុន

ឃាត់ខ្លួនមនុស្ស៥នាក់ពាក់ព័ន្ធករណីលួចលុយពីធនាគារឯកជនមួយក្នុងទំហំទឹកប្រាក់ខ្ទង់លានដុល្លារ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

សមាជិក​សភាបារាំង ទាមទារ​ឲ្យ​អាមេរិក​ប្រគល់​រូប​សំណាក​សេរីភាព​មកវិញ

ក្រុងបាត់ដំបង
សន្តិសុខសង្គម២ ម៉ោង មុន

នគរបាលស្រុកគាស់ក្រឡ ឃាត់ខ្លួនមន្ត្រីសាលាក្រុងបាត់ដំបងម្នាក់ ពាក់ព័ន្ធករណីចោរកម្ម

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អាមេរិក ឆ្លើយតបចុកៗ ទៅអ្នកនយោបាយបារាំង​ ដែលទាមទារ​ឲ្យ​​ប្រគល់​រូប​សំណាក​សេរីភាព​មកវិញ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អ៊ុយក្រែន ធ្វើតេស្តជោគជ័យ នូវមីស៊ីលដ៏ខ្លាំង ដែលអាចបាញ់ដល់មូស្គូ និងត្រៀមដាក់ប្រយុទ្ធលើសមរភូមិ

Sokha Hotels

ព័ត៌មានពេញនិយម