Connect with us

ព័ត៌មានជាតិ

ផ្លូវ​ទៅ​កំពង់ភ្លុក​ តំបន់​ទេសចរណ៍​​មាត់​បឹងទន្លេសាប ​គ្រោង​​បញ្ចប់​​នៅ​ចុង​រដូវ​ប្រាំង ខណៈ​សម្រេច​សាងសង់​បាន​ជិត ៤០%

បានផុស

នៅ

បើ​តាម​ការ​គូស​បញ្ជាក់​ពី​អភិបាល​ស្រុក​ប្រាសាទបាគង​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា ផ្លូវ​ទៅ​កំពង់ភ្លុក​ដែល​ជា​តំបន់​សក្ដានុពល​ទេសចរ​ដ៏​ទាក់ទាញ​នៅ​បឹងទន្លេសាប នឹង​​ប្រែក្លាយ​ពី​ផ្លូវ​ដី​តូច​ចង្អៀត​ទៅ​ជា​ផ្លូវ​កៅស៊ូឆាប់ៗ​ខាងមុខ​នេះ ខណៈ​ដែល​កង​វិស្វកម្ម​កំពុង​តែ​សម្រុក​ស្ថាបនា​ឲ្យ​រួចរាល់​នៅ​ចុង​រដូវ​ប្រាំង​នេះ។

លោក សូរ ប្លាតុង អភិបាល​ស្រុក​ប្រាសាទ​បាគង​ ខេត្ត​សៀមរាប​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា ផ្លូវ​ទៅ​កំពង់ភ្លុក​មាន​ប្រវែង​សរុប​ជាង ១៥ គីឡូម៉ែត្រ។ ផ្លូវ​នេះ​ចាប់​ពី​ផ្លូវ​ជាតិ​លេខ ៦ ឆ្លង​កាត់​ឃុំ​ចំនួន ៣ មាន​ឃុំ​រលួស ឃុំ​មានជ័យ ដល់​ឃុំ​កំពង់ភ្លុក​មាត់​បឹង​ទន្លេសាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សូរ ប្លាតុង អភិបាល​ស្រុក​ប្រាសាទ​បាគង

បើ​តាម​លោក​អភិបាល​ស្រុក កន្លងទៅ​ផ្លូវ​នេះ​មួយ​កំណាត់​ជា​ផ្លូវ​បេតុង ​ដែល​បាន​សាងសង់​ចេញ​ពី​ផ្លូវ​ជាតិ​លេខ ៦ បាន​ប្រវែង​ជាង ២ គីឡូម៉ែត្រ ខណៈ​កំណាត់​ផ្លូវ​នៅ​សល់​ជា​ផ្លូវ​ដី ដែល​ខែ​ប្រាំង​ហ៊ុយ​ពិបាក​ធ្វើ​ដំណើរ​ និង​​ខែ​វស្សា​រង​ការ​ជន់​លិច​ថែម​ទៀត។

យ៉ាងណាមិញ ប្រមុខ​រដ្ឋាភិបាល​សម្ដេច​ធិបតី បាន​ណែនាំ​ឲ្យ​កង​វិស្វកម្ម​សាងសង់​បន្ត​ប្រវែង​ជាង ៨ គីឡូម៉ែត្រ​ទៀត​ ពង្រីក​ទទឹង ៨ ម៉ែត្រ ចាប់​ពី​ឃុំ​មានជ័យ​បន្ត​រហូត​ដល់​ឃុំ​កំពង់ភ្លុក​ជាប់​មាត់​បឹង​ទន្លេសាប​ជា​ផ្លូវ​កៅស៊ូ។

តាមរយៈ​ការ​បន្ត​ស្ថាបនា​​ផ្លូវ​នេះ​ អភិបាល​ស្រុក​ប្រាសាទ​បាគង​បាន​បញ្ជាក់ថា នឹង​ផ្តល់​ប្រយោជន៍​សម្រាប់​ពលរដ្ឋ​ក្នុង​ការ​ធ្វើ​ដំណើរ​ និង​ដឹកជញ្ជូន​ផលិត​ផល​កសិកម្ម​ផ្សេងៗ ជាពិសេស​ក៏​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​នៅ​តំបន់​កំពង់ភ្លុក ដែល​ជា​តំបន់​គោលដៅ​ទេសចរណ៍​ដ៏​ល្បី​ទាក់ទាញ​នៅ​ខេត្ត​សៀមរាប ដែល​នឹង​ជួយ​ដល់​ជីវភាព​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​កាន់​តែ​ល្អ​ប្រសើរ ដោយសារ​កំណើន​ទេសចរ​មក​កម្សាន្ត​ច្រើន នៅ​ពេល​មាន​ផ្លូវ​ល្អ​ស្អាត​ងាយស្រួល​ធ្វើ​ដំណើរ។

បន្ទាប់​ពី​ចូលរួមកម្មវិធីរត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងអង្គរវត្ត លើកទី២៩ តាម​រយៈ​បណ្ដាញ​សង្គម នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា សម្តេច​បាន​ឆ្លៀត​ឱកាស​ចុះមក​ពិនិត្យ​ស្ថានភាព និង​ទស្សនា​សហគមន៍​ទេសចរណ៍​ធម្មជាតិ​កំពង់ភ្លុក នៅ​ស្រុក​ប្រាសាទ​បាគង ខេត្តសៀមរាប។

ក្នុង​ការ​ចុះពិនិត្យមើល​ស្ថានភាព និង​ជួបសំណេះ​សំណាលផ្ទាល់ជាមួយសហគមន៍ ពិសេស​អ្នក​ប្រកប​របរជាអ្នក​បើកបរ​កាណូត និងអុំទូកបម្រើសេវាជូនអ្នកទេសចរ សម្ដេចធិបតី ហ៊ុន ម៉ាណែត ទទួល​បាន​សំណូមពរមួយចំនួន ហើយក៏​សម្រេច​ផ្តល់ជាដំណោះស្រាយជូន​សហគមន៍​ដូចជា​៖

១. សម្រេច​ឲ្យ​កសាង​ផ្លូវ​កៅស៊ូ​ប្រវែង ៨ គីឡូម៉ែត្រ លើផ្លូវក្រាលគ្រួសក្រហមដែល​មាន​ស្រាប់ ដើម្បី​ផ្តល់​ភាព​ងាយស្រួល ក្នុង​ការ​ធ្វើដំណើរនិង​កាត់​បន្ថយ​ការ​ហុយ។

២. កសាង​បញ្ជរលក់​សំបុត្រថ្មី របស់​សហគមន៍ ដែល​នឹងជួយ​ឱ្យសហគមន៍​មិន​ចាំបាច់​ជួលដី ដើម្បី​លក់​សំបុត្រ​ដូច​បច្ចុប្បន្ន។

៣. ផ្តល់​បន្ថែមនូវធុង​សំរាម​ក្នុងសហគមន៍ ដើម្បី​ថែរក្សា​អនាម័យ និង​បរិស្ថាន​នៅក្នុងតំបន់។

សម្ដេច នាយករដ្ឋមន្ដ្រី បាន​កោតសរសើរ​ចំពោះប្រជាពលរដ្ឋនៅ​កំពង់ភ្លុក ដែលបាន​រួមគ្នាចង​ក្រង​ជា​សហគមន៍ ដើម្បីផ្តល់​ជូននូវសេវាកម្ម​យ៉ាងល្អជូនភ្ញៀវទេសច​រជាតិ និង​អន្តរជាតិ ប្រកប​ដោយ​ស្នាម​ញញឹម និង​សប្បាយរីករាយ ជាពិសេស​ក៏រួមចំណែក ក្នុង​ការលើកកម្ពស់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ និង​បង្កើត​ផលិតផល​ទេសចរណ៍​បន្ថែម​នៅក្នុងខេត្ត​សៀមរាប៕

បន្ត​ចុចអាន៖ ឃុំ​កំពង់ភ្លុក​ ជា​តំបន់​ទេសចរណ៍​មួយ ដែលធ្វើឲ្យពលរដ្ឋនៅទីនោះបង្កើតមុខរបរថ្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

អាជ្ញាធរខេត្តសៀមរាប ត្រៀមរៀបចំយុទ្ធនាការផ្សព្វផ្សាយការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធតាមថ្នាលឌីជីថល

ព័ត៌មានជាតិ១១ នាទីutes មុន

សាលាអន្តរជាតិ CIA First បាន​កៀរគរទុនប្រមាណ១០លានដុល្លារពីផ្សារហ៊ុន​ជាលើកទី២

ព័ត៌មានជាតិ២៥ នាទីutes មុន

ផ្លូវ​ទៅ​កំពង់ភ្លុក​ តំបន់​ទេសចរណ៍​​មាត់​បឹងទន្លេសាប ​គ្រោង​​បញ្ចប់​​នៅ​ចុង​រដូវ​ប្រាំង ខណៈ​សម្រេច​សាងសង់​បាន​ជិត ៤០%

ជីវិតកម្សាន្ដ២៩ នាទីutes មុន

បវរកញ្ញា ​វៀតណាម ៤រូប មានប្រវត្តិការសិក្សាមិនច្បាស់លាស់ ជាចម្ងល់ទស្សនិកជនជាច្រើន

សេដ្ឋកិច្ច៣១ នាទីutes មុន

តម្លៃមាសបន្តនិន្នាការកើនឡើងខ្ពស់ ខណៈស្ថានភាពសង្រ្គាមពាណិជ្ជកម្មកាន់តែតានតឹង

ធនាគារឯកជន
សន្តិសុខសង្គម២១ ម៉ោង មុន

ឃាត់ខ្លួនមនុស្ស៥នាក់ពាក់ព័ន្ធករណីលួចលុយពីធនាគារឯកជនមួយក្នុងទំហំទឹកប្រាក់ខ្ទង់លានដុល្លារ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

សមាជិក​សភាបារាំង ទាមទារ​ឲ្យ​អាមេរិក​ប្រគល់​រូប​សំណាក​សេរីភាព​មកវិញ

ក្រុងបាត់ដំបង
សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាលស្រុកគាស់ក្រឡ ឃាត់ខ្លួនមន្ត្រីសាលាក្រុងបាត់ដំបងម្នាក់ ពាក់ព័ន្ធករណីចោរកម្ម

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អាមេរិក ឆ្លើយតបចុកៗ ទៅអ្នកនយោបាយបារាំង​ ដែលទាមទារ​ឲ្យ​​ប្រគល់​រូប​សំណាក​សេរីភាព​មកវិញ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អ៊ុយក្រែន ធ្វើតេស្តជោគជ័យ នូវមីស៊ីលដ៏ខ្លាំង ដែលអាចបាញ់ដល់មូស្គូ និងត្រៀមដាក់ប្រយុទ្ធលើសមរភូមិ

Sokha Hotels

ព័ត៌មានពេញនិយម