កីឡា
អ្នកចង់ហាត់ប្រដាល់ជាមួយ ផល សុភ័ណ្ឌ មានឱកាសហើយ ខណៈរូបគេកំពុងប្រកាសជ្រើសរើស
ជើងខ្លាំងចាស់វស្សាកីឡាករ ផល សុភ័ណ្ឌ ប្រកាសជ្រើសរើសសិស្សយកមកបង្ហាត់នៅក្លឹបថ្មីរបស់ខ្លួនដែលទើបសាងសង់រួចមានទីតាំងក្នុងនៅ ភូមិពោធិ៍ដុះ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល (តំបន់ស្ទឹងព្រែកត្នោត)។

កីឡាករ ផល សុភ័ណ្ឌ
កីឡាករ ផល សុភ័ណ្ឌ បានប្រាប់សារព័ត៌មាន«កម្ពុជាថ្មី»ថា នៅពេលនេះក្លិបថ្មីរបស់លោកបានសាងសង់រួចរាល់ហើយ ដូច្នេះអ្នកដែលចង់ចាប់អាជីពប្រដាល់អាចទំនាក់ទំនងមកកាន់លោកផ្ទាល់បាន។ លក្ខខណ្ឌនៃការចូលហាត់គឺជាកីឡាករវ័យក្មេងចាប់ពីអាយុ ១០ឆ្នាំឡើង មានអត្តសញ្ញាណប័ណ្ណ ឬមានអាណាព្យាបាលមកធានាជាដើម។

កីឡាករ ផល សុភ័ណ្ឌ
អ្នកលេងគុនខ្មែររូបនេះបង្ហើបថវិកាចំណាយលើការសាងសង់ និងសម្ភារហ្វឹកហាត់សរុបទាំងអស់ខ្ទង់ ១ម៉ឺនដុល្លារដោយមិនទាន់បូកថ្លៃដីទេ។ ថវិកាទាំងនេះគឺបានមកពីកម្លាំងលើសឈាមរបស់ខ្លួនដែលសន្សំអំឡុងការប្រកួតនានាកន្លងទៅ។
ប្រសិនបើយុវជន ឬអាណាព្យាបាលណាចង់ឲ្យបងប្អូនកូនក្មួយហ្វឹកហាត់ជាមួយកីឡាករ ផល សុភ័ណ្ឌ អាចទំនាក់ទំនងទៅហ្វេសបុករបស់លោកដែលមានឈ្មោះថា ផល សុភ័ណ្ឌ ឬតាមតេឡេក្រាមលេខ 097 341 251 8 / 096 864 221 0 / 015 404 368៕


ក្លឹបថ្មីរបស់ សុភ័ណ្ឌ
អត្ថបទ៖ នួន ស៊ីណា

-
KPT+២ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានជាតិ៣ ម៉ោង ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ១ ម៉ោង ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង