Connect with us

ព័ត៌មានអន្ដរជាតិ

រង់ចាំ​ប្តី​អស់​ជាង​៨០​ឆ្នាំ ទីបំផុតស្ត្រី​ចិនវ័យ​១០៣​ឆ្នាំ​ម្នាក់ ទទួលមរណភាពទាំងមិនអស់អាល័យ

បានផុស

នៅ

លោកយាយ Du Huzhen អ្នកស្រុកនៃខេត្ត Guizhou ភាគនិរតីនៃប្រទេសចិន បានទទួលមរណភាពក្នុងជន្មាយុ ១០៣ឆ្នាំ កាលពីថ្ងៃទី ៨ ខែមីនា។ សារព័ត៌មាន SCMP បានរាយការណ៍កាលពីថ្ងៃទី ១៧ ខែមីនាថា អស់រយៈពេលជាង៨០ ឆ្នាំមកហើយ ដែលគាត់បានរស់នៅរង់ចាំប្តីទៅធ្វើការនៅឆ្ងាយ ប៉ុន្តែមិនបានត្រឡប់មកវិញដូចការសន្យា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​គ្រួសារ​បាន​និយាយ​ថា គាត់​បាន​លាចាក​លោក​ទៅ​ដោយ​សុខសាន្ត ដោយ​មិន​មាន​ការ​ព្រួយ​បារម្ភ​ពីគ្រួសាឡើយ ហើយនេះក៏ជាថ្ងៃដែល​ទន្ទឹង​រង់ចាំ​ជា​យូរ​មក​ហើយ។ យ៉ាងណា នៅមុនពេលលាចាកលោក គាត់បានកាន់ស្រោមខ្នើយចាស់មួយ ដែលធ្លាប់ប្រើតាំងពីរៀបការនៅឆ្នាំ ១៩៤០។ គ្រួសាររបស់លោកយាយបាននិយាយថា នេះជានិមិត្តរូបនៃក្តីសង្ឃឹមដែលមិនរលត់នៅក្នុងខ្លួនគាត់ ទោះបីជាប៉ុន្មានឆ្នាំកន្លងផុតទៅក៏ដោយ។

តាមដឹងពីគ្រួសារថា លោកយាយមាន​អាយុ​ច្រើន​ជាង​ប្តី​គាត់ ​៣​ឆ្នាំ ។ បន្ទាប់ពីរៀបការរួច លោកតា Huang Junfu បានធ្វើការនៅឆ្ងាយពីផ្ទះ។ នៅឆ្នាំ ១៩៤៣ ស្ត្រីចំណាស់បានស្នាក់នៅជាមួយប្តីរបស់គាត់ រហូតដល់មានផ្ទៃពោះ ហើយបន្ទាប់មកបានត្រឡប់ទៅផ្ទះតែម្នាក់ឯង។ ក្រោយមកគាត់​សម្រាល​បាន​កូន​ប្រុស​មួយ​ឈ្មោះ Huang Fachang នៅ​ខែ​មករា ឆ្នាំ ១៩៤៤។ នៅឆ្នាំដដែលនោះ ម្តាយក្មេករបស់លោកយាយ បានទទួលមរណភាព ប្តី​គាត់​ត្រឡប់​មក​ផ្ទះ​វិញ​មួយ​ភ្លែត​ដើម្បី​កាន់​ទុក្ខ​ក៏​ត្រឡប់​ទៅ​ធ្វើ​ការ​វិញ។

ជា​យូរ​មក​ហើយ ​បុរស​ចំណាស់​នៅ​តែ​ផ្ញើ​សំបុត្រ​ទៅ​ផ្ទះ​ប្រពន្ធ​ជា​ប្រចាំ។ សំបុត្រចុងក្រោយដែលលោកយាយបានទទួលពីប្តីត្រូវបានសរសេរនៅថ្ងៃទី ១៥ ខែមករាឆ្នាំ ១៩៥២។ នៅក្នុងសំបុត្រនោះ ស្វាមីបានសរសេរថា «មិនថាគ្រួសារក្រីក្រយ៉ាងណាទេ សូមយកចិត្តទុកដាក់លើការអប់រំរបស់កូនប្រុស Fachang ។ ថ្ងៃណាមួយយើងនឹងជួបគ្នាម្តងទៀត» ។

បុរស​ចំណាស់​រូប​នេះ​ក៏​បាន​លាតត្រដាង​ថា គាត់​កំពុង​ធ្វើ​ការឲ្យក្រុមហ៊ុន​សំណង់​ចិន​ក្នុង​ប្រទេស​ម៉ាឡេស៊ី​នៅ​ពេល​នោះ។ ដោយ​គ្មាន​ប្តី​នៅ​ក្បែរ​នោះ ស្ត្រី​ចំណាស់​ត្រូវ​មើល​ថែ​គ្រួសារ​ទាំង​មូល ដោយ​ធ្វើ​ស្រែ​ចម្ការ​ពេល​ថ្ងៃ និង​ត្បាញ​ស្បែកជើង​ស្មៅ និង​ក្រណាត់​ពេល​យប់។

ជីវិត​លំបាក​វេទនា​មិន​បាន​ធ្វើ​ឲ្យស្ត្រី​ចំណាស់​បោះបង់​ក្តី​សង្ឃឹម​ថ្ងៃ​ណា​មួយ​បាន​ជួប​ប្តី​វិញ ។ ក្នុងរយៈពេលជាច្រើនឆ្នាំ ស្ត្រីចំណាស់បានបដិសេធរាល់សំណើរផ្គូរផ្គង និងអាពាហ៍ពិពាហ៍ផ្សេងទៀត ដោយគ្រាន់តែរង់ចាំប្តីរបស់គាត់ប៉ុណ្ណោះ។ ក្រោយមក នៅចុងទសវត្សរ៍ឆ្នាំ ១៩៧០ កូនប្រុសរបស់គាត់ បានក្លាយជាគ្រូបង្រៀននៅវិទ្យាល័យ។ មិនយូរប៉ុន្មាន គាត់បានទទួលមរណភាពនៅឆ្នាំ ២០២២។

យោងតាមឯកសារមួយចំនួនពីខោនធី Zunyi ខេត្ត Guizhou លោកតា Huang Junfu បានតាំងទីលំនៅនៅប្រទេសម៉ាឡេស៊ីក្នុងឆ្នាំ ១៩៥០ មុនពេលផ្លាស់ទៅប្រទេសសិង្ហបុរីប៉ុន្មានឆ្នាំក្រោយមក។ អាជ្ញាធរមិនមានព័ត៌មានបន្ថែមអំពីបុរសចំណាស់នេះទេ។ គ្រួសារនេះបានព្យាយាមវិធីជាច្រើនដើម្បីស្វែងរកលោកតា Huang ដោយបានបង្ហោះការផ្សាយពាណិជ្ជកម្មនៅក្នុងកាសែត និងជួលក្រុមហ៊ុនបរទេស ប៉ុន្តែការខិតខំប្រឹងប្រែងទាំងអស់មិនទទួលបានជោគជ័យឡើយ។

ទោះបីជាយ៉ាងណាក៏ដោយ Huang Liying ដែលជាចៅស្រីរបស់ស្ត្រីចំណាស់បាននិយាយថា ស្ត្រីចំណាស់បានទទួលមរណភាពដោយសុខសាន្ត ហាក់បីដូចជាគាត់បានឃើញនិមិត្តនៃការជួបជុំជាមួយស្វាមីរបស់គាត់ឡើងវិញ។ ប៉ុន្តែក្រុមគ្រួសារនៅតែបន្តស្វែងរកលោកតា​ ដើម្បីឲ្យសមនឹងបំណងប្រថ្នាលោកយាយទោះជាគាត់លែងមានវត្តមានលើលោកនេះក៏ដោយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ម្ហូបមួយមុខអធិរាជ ឈានឡុង តែងសោយរាល់ព្រឹក ដើម្បីពន្យារព្រះជន្មឲ្យនៅជាអមតៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

រង់ចាំ​ប្តី​អស់​ជាង​៨០​ឆ្នាំ ទីបំផុតស្ត្រី​ចិនវ័យ​១០៣​ឆ្នាំ​ម្នាក់ ទទួលមរណភាពទាំងមិនអស់អាល័យ

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

ថៃ គ្រោងកាត់បន្ថយរយៈពេលស្នាក់នៅគ្មានទិដ្ឋាការមកត្រឹម ៣០ ថ្ងៃ

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

ចិន៖ អាមេរិកកុំ​ចេះលូក​ដៃ ​ក្នុង​កិច្ចសហ​ប្រតិបត្តិការ​ចិន-ថៃ

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

មនុស្ស​៧​នាក់​បាន​ស្លាប់​ក្នុងការ​​ប្រយុទ្ធ​​គ្នា​​នៅ​ព្រំដែនរវាង​យោធា​លីបង់​និង​ស៊ីរី​​​

សន្តិសុខសង្គម១៨ នាទីutes មុន

សុំអង្វរនៅធ្វើការបន្តមិនបាន ទាស់សម្ដីគ្នា ឈានដល់ចាក់សម្លាប់ ប្លន់យកទូរស័ព្ទ និងបង្ខំជនរងគ្រោះប្រាប់លេខកូដធនាគារ

ព័ត៌មានជាតិ២ ម៉ោង មុន

អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង

ព័ត៌មានជាតិ៤ ម៉ោង មុន

ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥

ក្រុងបាត់ដំបង
សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាលស្រុកគាស់ក្រឡ ឃាត់ខ្លួនមន្ត្រីសាលាក្រុងបាត់ដំបងម្នាក់ ពាក់ព័ន្ធករណីចោរកម្ម

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អាមេរិក ឆ្លើយតបចុកៗ ទៅអ្នកនយោបាយបារាំង​ ដែលទាមទារ​ឲ្យ​​ប្រគល់​រូប​សំណាក​សេរីភាព​មកវិញ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ចំណាប់ខ្មាំង​អ៊ីស្រាអែល៖ ហាម៉ាសបន្ត​​ជីក​រូង​ក្រោម​ដីមិន​លោះ​សូម្បីតែ​មួយ​ថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម