Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោជំរុញដល់អឺរ៉ុបជួយកម្ពុជាលើសពីក្របខណ្ឌហិរញ្ញវត្ថុ

បានផុស

នៅ

ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បាន​ប្រាប់កុងស៊ុលកិត្តិយសអឺរ៉ុបប្រចាំនៅកម្ពុជាពីបំណងរបស់កម្ពុជាក្នុងការពង្រឹងគុណភាពធនធានមនុស្សឱ្យកាន់តែច្រើន។ សម្ដេចថ្លែងបែបនេះក្នុងជំនួបជាមួយប្រតិភូបណ្ដាកុងស៊ុលកិត្តយសអឺរ៉ុបចំនួន១១ប្រទេសនៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យព្រឹទ្ធសភា លោក ជា ធីរិទ្ធ បានប្រាប់ក្រុមអ្នកយកព័ត៌មានថាក្នុងជំនួបនោះសម្ដេចតេជោបានរំលេចពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងប្រទេសទាំង១១ ទាក់ទងនឹងពាណិជ្ជកម្ម វិនិយោគទេសចរណ៍ ជាមួយប្រទេសទាំងនោះដែលសម្ដេចចង់ឱ្យបង្កើនឡើងបន្ថែមទៀត។ ជាមួយគ្នានេះសម្ដេចក៏ចង់ឱ្យប្រទេសទាំង១១នោះជួយដល់កម្ពុជាឱ្យលើសពីក្របខណ្ឌហិរញ្ញវត្ថុ ដែលទាក់ទងនឹងការជួយបណ្ដុះបណ្ដាលនូវធនធានមនុស្សរបស់កម្ពុជា។

លោក ជា ធីរិទ្ធ៖ «សម្ដេចក៏ចង់ឱ្យបណ្ដាប្រទេសទាំង១១នោះជួយបន្ថែមទៀតដល់ប្រទេសកម្ពុជាមិនត្រឹមតែក្នុងក្របខណ្ឌហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្ដែអ្វីដែលកម្ពុជាចង់បាននោះគឺការបណ្ដុះបណ្ដាលធនធានខួរក្បាលគឺសំដៅលើធនធានមនុស្សរបស់កម្ពុជាឱ្យមានភាពល្អប្រសើរនិងមានការកើនឡើងបន្ថែមទៀតសម្រាប់ជាការចង់បានរបស់កម្ពុជាទាំងមូល»។

ក្នុងជំនួបនោះតំណាងឱ្យកុងស៊ុលកិត្តិយសអឺរ៉ុបទាំង១១ប្រទេសប្រចាំកម្ពុជាលោក Salah A Essa បានថ្លែងថា លោកនិងតំណាងកុងស៊ុលទាំង១១នឹងជំរុញការនិយោគ កសិកម្ម ទេសចរណ៍ ជាមួយកម្ពុជាបន្ថែមទៀត ជាពិសេសនឹងទាក់ទាញអ្នកវិនិយោគពីបណ្ដាប្រទេសនៅអឺរ៉ុបមកកម្ពុជាបន្ថែមទៀតដែរ។ លោកបានលើកឡើងពីកត្តាសន្ដិភាព និងសន្ដិសុខរបស់កម្ពុជាដែលជាមូលដ្ឋានគ្រឹះមួយនៃទំនុកចិត្តរបស់អ្នកវិនិយោគ និងទេសចរណ៍។

គួរឱ្យដឹងផងដែរថាប្រតិភូបណ្តាកុងស៊ុលកិត្តិយសអឺរ៉ុបនៅកម្ពុជាដែលបានជួបសម្ដេចតេជោនៅព្រឹកនេះមានដូចជាកុងស៊ុលកិត្តយស អ៊ីតាលី អាល្លឺម៉ង់ ន័រវេស អេស្ប៉ាញ ចក្រភពអង់គ្លេស់ និងស៊ីបជាដើម។

គិតត្រឹមឆ្នាំ២០២៤ ការវិនិយោគរបស់សហភាពអឺរ៉ុបនៅកម្ពុជា មានទឹកប្រាក់ប្រមាណ៥៤០លានដុល្លារ បានពីគម្រោងជាង៦០គម្រោង ទោះជាយ៉ាងណាកម្ពុជាទទួលជំនួយជាច្រើនពីសហភាពមួយនេះដែលមានជំនួយហិរញ្ញប្បទាន និងជំនួយឥតសំណង។ កាលពីចុងសប្ដាហ៍មុនធនាគារវិនិយោគអឺរ៉ុបសកល (EIB Global)ទើបតែបានផ្ដល់ជំនួយឥតសំណងចំនួន១៥លានអឺរ៉ូ ឬប្រមាណ១៦,២៦លានដុល្លារអាមេរិកបន្ថែមទៀតដល់កម្ពុជា ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ចកិច្ចជនបទ និងពាណិជកម្មផលិតផលកសិកម្ម ក្នុងនោះក៏មានជំនួយសម្រាប់សាងសង់ស្ពានកោះទន្លាផងដែរ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥

ធនាគារឯកជន
សន្តិសុខសង្គម២២ ម៉ោង មុន

ឃាត់ខ្លួនមនុស្ស៥នាក់ពាក់ព័ន្ធករណីលួចលុយពីធនាគារឯកជនមួយក្នុងទំហំទឹកប្រាក់ខ្ទង់លានដុល្លារ

ក្រុងបាត់ដំបង
សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាលស្រុកគាស់ក្រឡ ឃាត់ខ្លួនមន្ត្រីសាលាក្រុងបាត់ដំបងម្នាក់ ពាក់ព័ន្ធករណីចោរកម្ម

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អាមេរិក ឆ្លើយតបចុកៗ ទៅអ្នកនយោបាយបារាំង​ ដែលទាមទារ​ឲ្យ​​ប្រគល់​រូប​សំណាក​សេរីភាព​មកវិញ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អ៊ុយក្រែន ធ្វើតេស្តជោគជ័យ នូវមីស៊ីលដ៏ខ្លាំង ដែលអាចបាញ់ដល់មូស្គូ និងត្រៀមដាក់ប្រយុទ្ធលើសមរភូមិ

Sokha Hotels

ព័ត៌មានពេញនិយម