ព័ត៌មានជាតិ
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
កាលពីពេលថ្មីៗនេះ បណ្ដាញផ្សព្វផ្សាយនានា ចេញផ្សាយថា សហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់ លោក ត្រាំ គ្រោងដាក់កម្ពុជាចូលទៅក្នុងបញ្ជីលឿងរិតត្បិត ឬហាមឃាត់ការចេញចូល។ ការណ៍នេះ នាំឱ្យពលរដ្ឋកម្ពុជាម្នាក់ បង្ហាញការព្រួយបារម្ភនៅក្នុងការបង្ហោះសាររបស់សម្ដេចតេជោ លើទំព័រហ្វេសប៊ុក តែត្រូវបានសម្ដេចតេជោ ហ៊៊ុន សែន តបវិញថា ការដាក់កម្ពុជាទៅក្នុងបញ្ជីលឿងរិតត្បិតការចេញចូល ជាសិទ្ធិរបស់សហរដ្ឋអាមេរិក សម្រាប់កម្ពុជា គ្មានអ្វីត្រូវឈឺក្បាលវិលមុខ ឬខ្វាយខ្វល់ឡើយ ប៉ុន្តែត្រូវប្រឹងអភិវឌ្ឍនប្រទេសឱ្យរីកចម្រើនខ្លាំង។

គួរជ្រាបថា នៅរាត្រីថ្ងៃទី១៧ ខែមីនា សម្ដេច ហ៊ុន សែន សរសេរលើទំព័រហ្វេសប៊ុក កោតសរសើរ និងចាត់ទុកថាលោក ត្រាំ ជាមេដឹកនាំក្លាហានចេញដឹកនាំពិភពលោក ដើម្បីប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដោយចាប់ផ្តើមពីបណ្តាញព័ត៌មានដែលផ្តល់ថវិកាដោយរដ្ឋាភិបាលអាមេរិកជាមុន។ ខណៈនោះគណនីហ្វេសប៊ុក DY Peou Mealea ចូលទៅបញ្ចេញមតិចោទសួរអំពីករណីសហរដ្ឋអាមេរិកដាក់កម្ពុជាចូលទៅក្នុងបញ្ជីលឿងរិតត្បិត ឬហាមឃាត់ការចេញចូល។

ជុំវិញការចោទសួរបែបនេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ឆ្លើយតបក្នុងន័យដើមដូច្នេះ៖«នេះជាសិទ្ធរបស់រដ្ឋមួយដែលគេកំណត់ដោយខ្លួនគេ។សម្រាប់យើងមិនចាំបាច់កើតទុក្ខទេសំខាន់យើងប្រឹងកសាងប្រទេសយើងឲ្យរឹងមាំឡើង »។
ជុំវិញការផ្សាយថា រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ កំពុងពិចារណារឹតត្បិត ឬហាមឃាត់ការធ្វើដំណើរចូលទឹកដីអាមេរិក ចំពោះប្រជាពលរដ្ឋមកពីជាង៤០ប្រទេស ដោយក្នុងនោះកម្ពុជា ក៏ស្ថិតនៅក្នុងបញ្ជីពណ៌លឿង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ឱ្យដឹងថា រដ្ឋាភិបាលកម្ពុជាមិនទាន់ទទួលបានដំណឹងជាផ្លូវការឡើយ ប៉ុន្តែកម្ពុជាកំពុងរកព័ត៌មានបន្ថែមទៀត៕


-
KPT+២ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ២ ម៉ោង ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)