Connect with us

ព័ត៌មានអន្ដរជាតិ

យន្តហោះ​ធ្លាក់​ចូល​ទឹកសមុទ្រ​​នៅ​​ហុងឌូរ៉ាស​ សម្លាប់មនុស្ស៧​នាក់

បានផុស

នៅ

យន្តហោះមួយគ្រឿងរបស់ប្រទេសហុងឌូរ៉ាស​តំបន់់​អាមេរិក​​កណ្តាល​ បានធ្លាក់ចូលទឹកសមុទ្រកាលពីយប់ថ្ងៃចន្ទ ​ដោយបាន​បណ្តាល​ឲ្យ​មនុស្ស​៧នាក់ស្លាប់​ ខណៈ១០នាក់ផ្សេងទៀតនៅមានជីវិត។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១៨ខែមីនានេះ។

(រូបភាព៖​ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរដ្ឋមន្ត្រីដឹកជញ្ជូនរបស់ប្រទេសហុងឌូរ៉ាស យន្តហោះ Jetstream ដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ Honduran Airline Lanhsa បានដឹកអ្នកដំណើរ ១៤នាក់ និងសមាជិកនាវិក៣នាក់។ អ្នកដំណើររួមមានជនជាតិអាមេរិកម្នាក់ ជនជាតិបារាំងម្នាក់ និងអនីតិជន២នាក់។ យន្តហោះនេះគ្រោងនឹងហោះហើរទៅកាន់អាកាសយានដ្ឋាន La Ceiba តែវាបានធ្លាក់ភ្លាមៗបន្ទាប់ពីហោះបានចម្ងាយប្រហែល ១គីឡូម៉ែត្រពីឆ្នេរសមុទ្ររបស់កោះ Roatan។

មន្ត្រីពន្លត់អគ្គីភ័យ បានឱ្យដឹងថា តន្ត្រីករ Garifuna ដ៏ល្បីល្បាញលោក Aurelio Martinez Suazo ស្ថិតក្នុងចំណោមអ្នកស្លាប់​ទាំងនោះដែរ​។ ជាមួយគ្នានេះ ខណៈលក្ខខណ្ឌមិនល្អនៅទីកន្លែងកើតហេតុ បានធ្វើឲ្យការជួយ​សង្គ្រោះ​មានការលំបាក។ ចំណែកមូលហេតុ​នៃ​ការ​ធ្លាក់​យន្តហោះ​នេះ​មិន​ទាន់​ដឹងមូលហេតុ​​នៅឡើយ​ទេ​ ខណៈក្រុមហ៊ុនអាកាសចរណ៍មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ។

គួរបញ្ជាក់ថា Roatan ដែលជាកោះដ៏ធំបំផុតនៃប្រជុំកោះ Bay ប្រទេសហុងឌូរ៉ាស​ គឺជាកន្លែងទាក់ទាញទេសចរណ៍ដ៏ពេញនិយម និងល្បីល្បាញដោយសារថ្មប៉ប្រះទឹក និងផ្កាថ្មដ៏ស្រស់ស្អាតរបស់កោះនេះ៕

(រូបភាព៖​ Xinhua)
(រូបភាព៖​ Reuters)
(រូបភាព៖​ Reuters)
(រូបភាព៖​ Reuters)
(រូបភាព៖​ Xinhua)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣២ វិនាទី មុន

យន្តហោះ​ធ្លាក់​ចូល​ទឹកសមុទ្រ​​នៅ​​ហុងឌូរ៉ាស​ សម្លាប់មនុស្ស៧​នាក់

ព័ត៌មានជាតិ២ នាទីutes មុន

រដ្ឋនឹងបង្កើតច្រកចេញចូលតែមួយ​នៅសួនកសិ-ឧស្សាហ​កម្ម​នៃខេត្តព្រះសីហនុ​ឆាប់ៗនេះ

កីឡា៥ នាទីutes មុន

Liverpool នឹងលក់ខ្សែប្រយុទ្ធឆ្នើម​ ២នាក់ចេញ នៅរដូវក្តៅខាងមុខ

ព័ត៌មានជាតិ៦ នាទីutes មុន

អាជ្ញាធរខណ្ឌឫស្សីកែវ ចុះណែនាំម្ចាស់ស្រះចិញ្ចឹមត្រី និងទីតាំងអាជីវកម្មមាន់បោច ដើម្បីរក្សាបរិស្ថានអនាម័យឲ្យល្អប្រសើរ

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

​​​អ៊ុយក្រែន​​​​​ធ្វើតេស្ត​ជោគជ័យ​លើ​ដ្រូនថ្មី​អាច​បញ្ជា​ហោះបាន​៣០០០​គីឡូម៉ែត្រ​ចូលដី​រុស្ស៊ី​

ព័ត៌មានជាតិ៣ ម៉ោង មុន

អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង

ព័ត៌មានជាតិ៥ ម៉ោង មុន

ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥

ក្រុងបាត់ដំបង
សន្តិសុខសង្គម៨ ម៉ោង មុន

នគរបាលស្រុកគាស់ក្រឡ ឃាត់ខ្លួនមន្ត្រីសាលាក្រុងបាត់ដំបងម្នាក់ ពាក់ព័ន្ធករណីចោរកម្ម

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អាមេរិក ឆ្លើយតបចុកៗ ទៅអ្នកនយោបាយបារាំង​ ដែលទាមទារ​ឲ្យ​​ប្រគល់​រូប​សំណាក​សេរីភាព​មកវិញ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ចំណាប់ខ្មាំង​អ៊ីស្រាអែល៖ ហាម៉ាសបន្ត​​ជីក​រូង​ក្រោម​ដីមិន​លោះ​សូម្បីតែ​មួយ​ថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម