Connect with us

ព័ត៌មានជាតិ

សហគមន៍ដាំបន្លែក្នុងស្រុកមួយគ្រោងនាំចេញបន្លែចម្រុះឱ្យបាន ៥ តោនក្នុងមួយថ្ងៃលក់លើ ទីផ្សារ

បានផុស

នៅ

លោក ហ៊ុន វត្ថា ប្រធាន​សហគមន៍​កសិកម្មពន្លឺថ្មីពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្ត​បាត់ដំបង មាន​ផែនការ​គ្រោង​នាំ​ចេញ​បន្លែ​ចម្រុះ​ក្នុង​ផ្ទះ​សំណាញ់​ឱ្យ​បាន ៥ តោន ក្នុង​មួយ​ថ្ងៃ​លក់​លើ​ទីផ្សារ ដើម្បីចូលរួមកាត់បន្ថយការនាំចូលពីបរទេស​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​មក​កាន់​កម្ពុជា​ថ្មី លោក ហ៊ុន វត្ថា បាន​ឱ្យ​ដឹង​ថា បច្ចុប្បន្ន សហគមន៍​របស់​លោក ក្នុង​មួយ​ថ្ងៃ អាច​ផ្គត់ផ្គង់​បន្លែ​ចម្រុះ​បាន​ប្រមាណ ២ តោន ទៅ ២ តោន​ កន្លះ ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ។ ដូច្នេះ ដើម្បី​ឱ្យ​ស្រប​ទៅ​តាម​តម្រូវ​ការ​ទីផ្សារ លោក មាន​ផែនការ​ ធ្វើ​យ៉ាង​ណា​នៅ​ដើម ឬ​ចុង​ឆ្នាំ​២០២៦ នឹង​នាំ​ចេញ​បន្លែ​ចម្រុះ​ក្នុង​ផ្ទះ​សំណាញ់​ឱ្យ​បាន​ ៥ តោន​ក្នុង​មួយ​ថ្ងៃ​។

លោក​ថា ដោយ​សារ​តែ​បច្ចុប្បន្ន​សហគមន៍​ពន្លឺថ្មីពេជ្រចិន្តា មាន​ផ្ទះ​សំណាញ់​ប្រមាណ​ជាង ៥០០ ខ្នង​ប៉ុណ្ណោះ​សម្រាប់​ដាំ​បន្លែ​ចម្រុះ​ដែល​មាន​ប្រមាណ​ជាង ១០ មុខ ដែលធ្វើឱ្យការនាំចេញនៅមានកម្រិតនៅឡើយ។ ដូចេ្នះ ដើម្បីបង្កើនការនាំចេញលោក​គ្រោង​ធ្វើ​ផ្ទះ​សំណាញ់​បន្ថែម​ឱ្យ​បាន​ប្រមាណ ១​ ពាន់​ខ្នង សំដៅ​ធ្វើ​យ៉ាង​ណា​ ឱ្យសហគមន៍អាចនាំ​ចេញ​បន្លែ​បាន ៥ តោន​ក្នុង​មួយ​ថ្ងៃ​ដើម្បី​លក់​លើ​ទីផ្សារ​ ព្រោះ​​ប្រសិន​បើ​ផ្ទះ​សំណាញ់​ អាច​ពង្រីក​បន្ថែម​ឱ្យ​បាន ១ ពាន់​ខ្នង​មែន​នោះ​សហគមន៍​នឹង​អាច​រ៉ាប់រង​បន្លែ​បាន ៥ តោន​ក្នុង​មួយ​​ថ្ងៃ​លក់​លើ​ទីផ្សារ​។

គម្រោង​ពង្រីក​ផ្ទះ​សំណាញ់​ឱ្យ​បាន ១ ពាន់​ខ្នង​នេះ ​ម្ចាស់​សហគមន៍​រូប​នេះ បាន​បញ្ជាក់​ថា អាច​នឹង​សម្រេច​តាម​ផែនការ​នៅ​ដើម​​ ឬ​ចុង​ឆ្នាំ​២០២៦ ប្រសិន​បើ​សហគមន៍​ទទួល​ការ​សហការ​គម្រោង ហើយ​​កសិករ​ក៏​មាន​ភាព​មុតមាំ​នៅ​ក្នុង​ការ​ដាំ​ដុះ​ ព្រោះ​សហគមន៍​ក៏​ត្រូវ​ការ​​ពឹង​ផ្នែក​លើ​ចំនួន​កសិករ​ដែល​ចូលរួម​ដែរ​។

កសិករ​ខ្លះ​ ដោយ​បាន​មើល​ឃើញ​ផល​ចំណេញ​ពី​ការ​បន្លែ​ធៀប​ទៅ​និង​ដំណាំ​ផ្សេង​ៗ ក៏បាននាំគ្នា​បង្កើន​ការ​ធ្វើ​រោង​ដាំ​បន្លែ​បន្ថែម​ និង​កសិករ​ខ្លះ​ទៀត ​ក៏​បាន​ផ្លាស់​ប្តូរ​ និង​កាត់​បន្ថយ​ពី​ការ​​ដាំ​ដុះ​ដំឡូង​ម៉ី ពោត​ មួយ​ចំណែក យក​មក​ដាំ​ដុះ​បន្លែ ​វិញ​​។

បើយោងតាមក្រសួងកសិកម្ម ប្រទេសកម្ពុជាបានធ្វើការចំណាយប្រាក់ប្រមាណជា២០០​លានដុល្លារលើការនាំចូលបន្លែពីបរទេសក្នុង១ឆ្នាំៗ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។

លោក​ ហ៊ុន វត្ថា បាន​បន្ត​ថា ជា​គោលដៅ​បច្ចុប្បន្ន​ សហគមន៍​បាន​និង​កំពុង​អនុវត្ត​គម្រោង ដោយ​មាន​ប្រមាណ ២១០ ខ្នង សម្រាប់​ពលរដ្ឋ ៧០​គ្រួសារ ដូច្នេះ​អាច​ថា​ឆ្នាំ​២០២៥ នេះ ផ្ទះ​សំណាញ់​នឹង​កើន​ដល់ ៧០០​ខ្នង ហើយ​នៅ​ឆ្នាំ​២០២៦ និង​ថែម​ប្រមាណ ៣០០​ខ្នង​បន្ថែម​ទៀត ដើម្បី​ឱ្យ​គ្រប់​ចំនួន​ ១ពាន់​ខ្នង​។

ក្នុងការដាំដុះបន្លែម្ចាស់​សហគមន៍​រូប​នេះ​បាន​មើល​ឃើញ​ថា​ ដំណាំ​ល្អ​ដែល​នឹង​មាន​តម្រូវ​ការ​ទីផ្សារ​ ហើយ​ពលរដ្ឋ​គួរ​ដាំ មាន​ដូច​ជា ស្ពៃ​ក្តោប ខាត់ណា​ដើម ផ្កា​ខាត់ណា​ស, ផ្កា​ខាត់ណា​ខៀវ ស្ពៃ​ក្រញាញ់ ស្ពៃ​តឿ ជា​ដើម។ បើ​ទោះ​បី​ជា​ នៅ​ក្នុង​ចំណោម​បន្លែ​ខ្លះ មិន​សូវ​លក់​បាន​តម្លៃ​ថ្លៃ​ពិត​មែន តែ​វា​មាន​តម្រូវ​ការ​ទីផ្សារ​ល្អ ហើយ​ជា​តម្លៃ​មួយ​ដែល​កសិករ​អាច​ទទួល​យក​​បាន​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៧ វិនាទី មុន

សហគមន៍ដាំបន្លែក្នុងស្រុកមួយគ្រោងនាំចេញបន្លែចម្រុះឱ្យបាន ៥ តោនក្នុងមួយថ្ងៃលក់លើ ទីផ្សារ

ព័ត៌មានជាតិ២ នាទីutes មុន

កម្ពុជាប្រកាសបើកចំហឱ្យនាវាប្រទេសជាមិត្តចូលចតនៅផែរាម ពេលសាងសង់រួច

សន្តិសុខសង្គម៤ នាទីutes មុន

ឃាត់ខ្លួនក្រុមក្មេងទំនើង ៥ នាក់ ក្រោយបង្កហិង្សាបំផ្លិចបំផ្លាញម៉ូតូ

ព័ត៌មានជាតិ៤ នាទីutes មុន

សិស្សវិទ្យាល័យម្នាក់ ​ចេះបង្កើតមុខរបរ​ខ្លួន​ឯង មិន​រំពឹងលុយ​ពី​​ឪពុកម្តាយ យក​ផ្គត់ផ្គង់​ការ​​សិក្សា​

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

រង់ចាំ​ប្តី​អស់​ជាង​៨០​ឆ្នាំ ទីបំផុតស្ត្រី​ចិនវ័យ​១០៣​ឆ្នាំ​ម្នាក់ ទទួលមរណភាពទាំងមិនអស់អាល័យ

ព័ត៌មានជាតិ២ ម៉ោង មុន

អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង

ព័ត៌មានជាតិ៤ ម៉ោង មុន

ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥

ក្រុងបាត់ដំបង
សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាលស្រុកគាស់ក្រឡ ឃាត់ខ្លួនមន្ត្រីសាលាក្រុងបាត់ដំបងម្នាក់ ពាក់ព័ន្ធករណីចោរកម្ម

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អាមេរិក ឆ្លើយតបចុកៗ ទៅអ្នកនយោបាយបារាំង​ ដែលទាមទារ​ឲ្យ​​ប្រគល់​រូប​សំណាក​សេរីភាព​មកវិញ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ចំណាប់ខ្មាំង​អ៊ីស្រាអែល៖ ហាម៉ាសបន្ត​​ជីក​រូង​ក្រោម​ដីមិន​លោះ​សូម្បីតែ​មួយ​ថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម