សន្តិសុខសង្គម
សុំអង្វរនៅធ្វើការបន្តមិនបាន ទាស់សម្ដីគ្នា ឈានដល់ចាក់សម្លាប់ ប្លន់យកទូរស័ព្ទ និងបង្ខំជនរងគ្រោះប្រាប់លេខកូដធនាគារ
ជនសង្ស័យម្នាក់ ខឹង ព្រោះសុំអង្វរជនរងគ្រោះនៅធ្វើការបន្តមិនបាន ក៏ទាស់សម្ដីគ្នា រហូតឈានដល់ចាក់សម្លាប់ ប្លន់យកទូរស័ព្ទ និងបង្ខំឲ្យប្រាប់លេខកូដធនាគារ។

ករណីចាក់សម្លាប់នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ០៩ និង ៣០ នាទីព្រឹក ថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៥ នៅចំណុចផ្ទះម៉ាស្សាយីហោ «គេណេស» តាមបណ្ដោយផ្លូវលេខ ៤២០ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ ពៅ ភេទប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាមេការ(ស្លាប់ពេលនៅមន្ទីរពេទ្យ)។ ចំណែកឯជនសង្ស័យភេទប្រុស មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថា មុនកើតហេតុ កាលពីវេលាម៉ោង ០៩ យប់ ថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២៥ បុរសរងគ្រោះបានហៅជនសង្ស័យមកជួប ដើម្បីនិយាយពីរឿងការងារ និងប្រាប់ទៅកាន់ជនសង្ស័យថា «គាត់ឈប់ឲ្យនៅធ្វើការទៀតហើយ ដោយសារតែជនសង្ស័យមានដៃមានជើងលួចអីវ៉ាន់»។ ខណៈនោះ ជនសង្ស័យបានសុំអង្វរទៅកាន់ជនរងគ្រោះ ប៉ុន្តែជនរងគ្រោះមិនព្រមឲ្យនៅបន្ត ក៏កើតមានការទាស់សម្តីគ្នា រហូតឈានដល់ជនសង្ស័យយកកូនកាំបិតចិតផ្លែឈើចាក់ទៅលើបុរសរងគ្រោះជាច្រើនកាំបិត បណ្តាលឲ្យរងរបួសធ្ងន់។ ស្របពេលនោះ ឆ្លៀតឱកាសល្អ ជនសង្ស័យបានលួចយកទូរស័ព្ទដៃចំនួន ០១ គ្រឿង និងជំរិតបង្ខំបុរសរងគ្រោះឲ្យប្រាប់លេខកូដធនាគារ ហើយក៏រត់គេចខ្លួនបាត់ស្រមោល។ ភ្លាមៗ បង្កឲ្យមានការឆោឡោផ្អើលបុគ្គលិកដូចគ្នាទាក់ទងហៅរថយន្តសង្គ្រោះបញ្ជូនទៅកាន់មន្ទីរពេទ្យ ប៉ុន្តែជាអកុសលបុរសរងគ្រោះបានស្លាប់បាត់បង់ជីវិតនៅមន្ទីរពេទ្យកាលពីម្សិលមិញនេះបាត់ទៅហើយ។

បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកោសល្យវិច័យ រួចតម្កល់នៅមន្ទីរពេទ្យរុស្សី រង់ចាំប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ៕
អត្ថបទ ៖ រដ្ឋា

-
KPT+២ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានជាតិ៣ ម៉ោង ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ២ ម៉ោង ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង