ព័ត៌មានជាតិ
សិស្សវិទ្យាល័យម្នាក់ ចេះបង្កើតមុខរបរខ្លួនឯង មិនរំពឹងលុយពីឪពុកម្តាយ យកផ្គត់ផ្គង់ការសិក្សា
សិស្សវិទ្យាល័យ នេត យ៉ង់ យុវជន គឹម សុង ដែលរស់នៅក្នុងសង្កាត់ រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានឆ្លៀតរកចំណូលពីការចិញ្ចឹមត្រី ដើម្បីជួយទប់ទល់កម្រិតជីវភាពក្នុងគ្រួសារ ដោយសារមិនចង់រំពឹងលើឪពុកម្តាយទាំងស្រុងពេក ខណះការចំណាយការសិក្សាក៏ច្រើន រួមទាំងក្នុងគ្រួសារក៏មានបងប្អូនច្រើនកំពុងនៅសិក្សានៅឡើយ ដែលបង្កើនបន្ទុកចំណាយដល់ឪពុកម្តាយថែមទៀត។
ការរកចំណូលបន្ថែមពីការចិញ្ចឹមត្រីនេះ មិនប៉ះពាល់ក្នុងការសិក្សានោះទេ ដែលការងារនេះបានអនុវត្តបានជាង ២ ឆ្នាំមកហើយ។ នេះបើតាម គឹមសុង។


គីមសុង បានរៀបរាប់ថា ការចាប់ផ្តើមចិញ្ចឹមដំបូងដោយសារបានពីការសន្សំលុយ ដែលឪពុកម្តាយទុកឲ្យរៀនម្តងៗទើប ខ្លួនយល់ឃើញពីមុខរបរចិញ្ចឹមត្រី ដែលអាចជាប្រភពចំណូលមួយសម្រាប់ទ្រទ្រង់ការសិក្សារបស់ខ្លួនមិនឲ្យប្រឈម ខណះគ្រួសារក៏មានការខ្វះខាតលើការចំណាយក្នុងជីវិភាពរស់នៅប្រចាំថ្ងៃ។
ពាក់ព័ន្ធការចិញ្ចឹមវិញ គឹមសុង បានរៀបរាប់បង្ហាញថា «ព្រឹកឡើងខ្ញុំដាក់ចំណីម្តង មុនទៅសាលារៀន ហើយនៅពេលល្ងាច ពេលចេញពីរៀនគួរនៅម៉ោង ៧ កន្លះយប់ ដាក់ចំណីម្តងទៀត។ ក្រៅពីនេះវាសុីឫសកំប្លោក និងកាកសំណល់ផ្ទះបាយ»។
ខណៈការប្រមូលផលនៅឆ្នាំទី ៣ ត្រូវប្រមូលក្នុងខែ ៤ ខាងមុខ បើតាម គឹមសុង «ការប្រមូលទិន្នផលត្រីអណ្ដែងនៅក្នុងខែ ៤ ខាងមុខនេះ អាចមានចំនួនច្រើនជាងកន្លងទៅ ដោយលើកនេះ ជាឆ្នាំទី ៣ នៃការចិញ្ចឹម ខ្ញុំបានទិញកូនត្រីចំនួន ៦ ពាន់កូន បើធៀបឆ្នាំមុនៗ ខ្ញុំចិញ្ចឹមត្រឹមតែ ៣ ឬ ៤ ពាន់កូនប៉ុណ្ណោះ ដោយសារតែខ្វះលុយទិញកូនត្រី«។

តាមរយៈមុខរបរចិញ្ចឹមត្រីបន្ថែមនេះ គីម សុង បានអះអាងថា បានជួយដោះបន្ទុកជីវភាពគ្រួសារបានមួយចំណែកធំ ដែលជួយបន្ធូរបន្ថយភាពតានតឹងផ្នែកសេដ្ឋកិច្ចគ្រួសារ មិនមានការប្រឈមដូចគ្រាមុន។

ការចិញ្ចឹមត្រីរបស់សិស្សវិទ្យាល័យ គីមសុង ក៏ទទួលបានការកោតសរសើរពីនលោកគ្រូអ្នកគ្រូបង្រៀននៅវិទ្យាល័យ នេត យ៉ង់ ដោយលើកឡើងប្រហាក់ប្រហែលគ្នាថា គឹមសុង ជាសិស្សស្លូតបូត ឧស្សាហ៍ និងតស៊ូរៀនសូត្រ បន្ថែមពីការចេះបង្កើតមុខរបរបន្ថែមសម្រាប់រកលុយផ្គត់ផ្គង់ការសិក្សា។
ដោយលើកពីគំរូ គីម សុង លោកគ្រូអ្នកគ្រូបង្រៀននៅវិទ្យាល័យ នេត យ៉ង់ បានណែនាំដល់សិស្សក្នុងវិទ្យាល័យទាំងអស់ ត្រូវចេះឆ្លៀតឱកាសបង្កើតសេដ្ឋកិច្ចដោយខ្លួនឯងដូច គឹមសុង ចៀសវាងការដើរលេង មានបក្សពួកបង្កធ្វើរឿងមិនល្អ បង្កបញ្ហាក្នុងគ្រួសារ ក៏ដូចជាក្នុងសង្គម ហើយដែលអាចរកចំណូលជួយសេដ្ឋកិច្ចដល់គ្រួសារ ដោយមិនរំពឹងការផ្គត់ផ្គង់តែលើឪពុកម្តាយទាំងស្រុង៕
អត្ថបទ៖ សៅ សារិទ្ធ

-
KPT+២ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ៤ ម៉ោង ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានជាតិ៥ ម៉ោង ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង