Connect with us

ជីវិតកម្សាន្ដ

តារាកូរ៉េណាខ្លះ ​​រក​ចំណូល​បានច្រើនជាងគេក្នុងឆ្នាំ ២០២៥ នេះ

បានផុស

នៅ

ប្រាក់​ខែ​ខ្ពស់​របស់​តារា​សម្ដែង​ក្នុង​ប្រទេស​កូរ៉េខាងត្បូងនាពេល​ថ្មីៗ​នេះ ​បាន​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង ដោយ​ការ​បង្ហោះ​មួយ​បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​ជា​ពិសេស។ ព្រមជាមួយគ្នានោះ ការបង្ហោះដែលមានចំណងជើងថា អត្តសញ្ញាណរបស់តារាសម្តែងប្រុសដែលរកបាន ៥០០លានវ៉ុនក្នុងមួយភាគ ថ្មីៗនេះក៏បានលេចឡើងនៅលើសហគមន៍អនឡាញ អមដោយរូបថត និងអត្ថបទ។

ការបង្ហោះនេះបានបង្ហាញថាតារាសម្តែង Park Hyung-sik រកចំណូលបាន ៥០០លានវ៉ុន (ប្រហែល ៣៤៥,០០០ដុល្លារ) ក្នុងមួយភាគសម្រាប់តួនាទីរបស់គាត់នៅក្នុងរឿង Doctor Slump។

តារាសម្តែង Park Hyung-sik
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើមឡើយ Park Hyung-sik បានបង្ហាញខ្លួនជាលើកដំបូងក្នុងនាមជាសមាជិកនៃក្រុមក្មេងប្រុស ZE:A មុនពេលផ្លាស់ប្តូរទៅសម្តែង។ ចាប់តាំងពីពេលនោះមក គាត់បានបង្ហាញសមត្ថភាពសម្តែងតាមរយៈតួនាទីជាច្រើននៅក្នុងរឿងដូចជា «I Remember You” “The Heirs” “My Family” “High Society” “Strong Woman Do Bong-soon” “Dr Slump” និង “Buried Hearts” ។

ថ្មីៗនេះ តារាសម្ដែងវ័យ៣៣ឆ្នាំ បានដើរតួជា Seo Dong-ju ក្នុងរឿង “Buried Hearts” របស់ SBS ។ តួអង្គរបស់គាត់ត្រូវបានបង្ហាញថាជាបុគ្គលម្នាក់ដែលមានការចងចាំពិសេស និងភាពឆ្លាតវៃ ហើយគាត់ទាក់ទាញអ្នកទស្សនាជាមួយនឹងការបង្ហាញអំពីបុរសម្នាក់ដែលបន្ទាប់ពីត្រូវបានក្បត់ដោយគូស្នេហ៍ តែបែរជាវិលត្រលប់មកវិញនូវជីវិតស្វែងរកការសងសឹកប្រឆាំងនឹងអ្នកដែលធ្វើបាបគាត់។ ការសម្តែងដ៏ត្រជាក់នេះ បានរំជួលចិត្តដល់អ្នកទស្សនាព្រមទាំងបានទាក់ទាញចំណាប់អារម្មណ៍អ្នកគាំទ្រជាច្រើនយ៉ាងគគ្រឹកគគ្រេងថែមទៀតផង។

មិនតែប៉ុណ្ណោះ ការកើនឡើងប្រជាប្រិយភាពនៃមាតិកា OTT នៅក្នុងប្រទេសកូរ៉េ ក៏បាននាំឲ្យមានការយកចិត្តទុកដាក់កាន់តែខ្លាំងទៅលើប្រាក់ខែខ្ពស់របស់តារាល្បីៗផងដែរ។ ក្នុងនោះផងដែរ របាយការណ៍ក៏បង្ហាញថា Kim Soo-hyun ទទួលបាន ៥០០លានវ៉ុនក្នុងមួយភាគសម្រាប់តួនាទីនៅក្នុងរឿង “One Ordinary Day” និងប្រហែល ៣០០ លានវ៉ុនសម្រាប់ការបង្ហាញខ្លួននៅក្នុងរឿងភាគរបស់ទូរទស្សន៍ tvN “Queen of Tears” ។ យោងតាមរបាយការណ៍ Kim Soo-hyun រកបានប្រហែល ៤ ពាន់លានវ៉ុនពី One Day និងប្រហែល៥ ពាន់លានវ៉ុនពី “Queen of Tears” ។ តួលេខទាំងនេះបានធ្វើឲ្យអ្នកលេងអ៊ីនធឺណិតមានការភ្ញាក់ផ្អើល ដោយបង្ហាញពីរបៀបដែលតួនាទីរកកម្រៃនៅក្នុងរឿងភាគខ្ពស់អាចជាតួសម្តែងកំពូលៗ។

លើសពីនេះ Park Bo-gum និង IU ត្រូវបានគេនិយាយថារកបាន ៥០០ លានវ៉ុនក្នុងមួយភាគ សម្រាប់រឿងភាគរបស់ Netflix ដែលមានចំណងជើងថា «When Life Gives You Tangerines» ខណៈពេលដែលតារាសម្តែង Choi Min-sik ទទួលបាន ៣៥០ លានវ៉ុនក្នុងមួយភាគ សម្រាប់តួនាទីរបស់គាត់នៅក្នុងរឿង Disney+ “Casino” ។ តារាសម្តែង Song Joong-ki ដែលត្រូវបានគេស្គាល់ថាជាតួនៅក្នុងរឿង JTBC រឿង “Reborn Rich” ត្រូវបានគេរាយការណ៍ថាទទួលបាន ៣០០លានវ៉ុនក្នុងមួយភាគ។

ដ្បិតតែថាតារាខាងលើរកចំណូលបានច្រើនក៏ពិតមែន តែតារាប្រុសដែលមានចំណូលខ្ពស់ជាងគេបង្អស់ក្នុងចំណោមតារាកូរ៉េបច្ចុប្បន្នជារបស់ Lee Jung-jae ដែលត្រូវគេនិយាយថា លោករកបាន ១ពាន់លានវ៉ុនក្នុងមួយវគ្គសម្រាប់តួនាទីនៅក្នុង “Squid Game Season 2” នៅលើ Netflix ។ ជាលទ្ធផល ប្រាក់ខែរបស់ Lee Jung-jae បានធ្វើឲ្យគាត់ក្លាយជាតារាដែលរកចំណូលបានច្រើនជាងគេនៅក្នុងប្រទេសកំណើតថែមទៀតផង។

ព័ត៌មាន​អំពី​ប្រាក់​ខែ​របស់​តារា​សម្ដែង ​បាន​បង្កើត​ប្រតិកម្ម​ជា​ច្រើន​ពី​សំណាក់​អ្នក​លេង​អ៊ីនធឺណិត។ មតិមួយចំនួនបានសម្តែងការភ្ញាក់ផ្អើល និងកោតសរសើរថា នេះជាមូលហេតុដែលតារាល្បីៗធ្វើអ្វីដែលពួកគេធ្វើ។ អ្នកខ្លះថែមទាំងបង្ហាញការច្រណែននឹងតារាល្បីៗ ដែលពួកគេម្នាក់ៗឆ្លុះបញ្ចាំងពីការទទួលស្គាល់កាន់តែច្រើនឡើងនៃចំនួនប្រាក់ដ៏ច្រើនដែលតារារកបានពីការសម្ដែងក្នុងរឿងភាគជោគជ័យរៀងៗខ្លួន។

យ៉ាងណាមិញ ប្រាក់ខែខ្ពស់ទាំងនេះមិនត្រឹមតែឆ្លុះបញ្ចាំងពីប្រជាប្រិយភាព និងតម្លៃពាណិជ្ជកម្មរបស់តារារឿងកូរ៉េប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីឥទ្ធិពលដែលកំពុងកើនឡើងនៃវេទិកា OTT ក្នុងការបង្កើតឧស្សាហកម្មកម្សាន្តផងដែរ។ នៅពេលដែលសេវាផ្សាយបន្តពង្រីក ប្រាក់ខែតារាសម្តែងទំនងជានឹងបន្តកើនឡើង ដែលជួយធ្វើឲ្យកូរ៉េខាងត្បូងក្លាយជាទីផ្សាររឿងភាគទូរទស្សន៍ដែលរកចំណូលបានច្រើនបំផុតក្នុងពិភពលោក៕

IU និង Park Bo Gum

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖អតីតបុគ្គលិកថា Seo Ye Ji ជាជនរងគ្រោះដែលប្រើជាខែល ហើយ Kim Sae Ron ក៏ដឹងរឿងរសើបនោះដែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង

ព័ត៌មានជាតិ៥ ម៉ោង មុន

ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥

ក្រុងបាត់ដំបង
សន្តិសុខសង្គម៨ ម៉ោង មុន

នគរបាលស្រុកគាស់ក្រឡ ឃាត់ខ្លួនមន្ត្រីសាលាក្រុងបាត់ដំបងម្នាក់ ពាក់ព័ន្ធករណីចោរកម្ម

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អាមេរិក ឆ្លើយតបចុកៗ ទៅអ្នកនយោបាយបារាំង​ ដែលទាមទារ​ឲ្យ​​ប្រគល់​រូប​សំណាក​សេរីភាព​មកវិញ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ចំណាប់ខ្មាំង​អ៊ីស្រាអែល៖ ហាម៉ាសបន្ត​​ជីក​រូង​ក្រោម​ដីមិន​លោះ​សូម្បីតែ​មួយ​ថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម