Connect with us

សន្តិសុខសង្គម

ឃាត់ខ្លួនក្រុមក្មេងទំនើង ៥ នាក់ ក្រោយបង្កហិង្សាបំផ្លិចបំផ្លាញម៉ូតូ

បានផុស

នៅ

នគរបាល​ខណ្ឌ​ឫស្សីកែវ ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​ចំនួន ៥ នាក់ ដែល​មាន​រហស្សនាម​ក្រុម​ឫស្សីកែវ(RSK) ក្រោយ​យក​ដាវ​កែច្នៃ និង​មួក​សុវត្ថិភាព​ដេញ​វាយ​លើ​ជនរងគ្រោះ និង​កាប់​បំផ្លិចបំផ្លាញ​ម៉ូតូ​ខូចខាត​យ៉ាង​ដំណំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​កើត​ឡើង​កាលពី​វេលា​ម៉ោង ០៣ និង ១៧ នាទី​ទៀបភ្លឺ ថ្ងៃ​ទី ១៧ ខែ​មីនា ឆ្នាំ ២០២៥ នៅ​ចំណុច​ផ្លូវ​បេតុង ក្រុម ៤ ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ​ទី ១ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ។

ករណី​ហិង្សា​នេះ​ជនសង្ស័យ​បាន​ប្រើ​ដាវ​កែច្នៃ និង​មួក​សុវត្ថិភាព​ដេញ​វាយ​ជនរងគ្រោះ ព្រមទាំង​កាប់​បំផ្លាញ​ម៉ូតូ​ចំនួន ០២ គ្រឿង។ ដោយឡែក​ជនរងគ្រោះ​បាន​រត់​គេច​ខ្លួន​ទាន់​ពេល។

នគរបាល​បាន​ឱ្យ​ដឹង​ថា ក្រោយ​ទទួល​បាន​ព័ត៌មាន​ភ្លាម​កម្លាំង​នគរបាល​ខណ្ឌ​ឫស្សីកែវ ដឹកនាំ​ដោយ​លោក ហ៊ាង ថា​រ៉េត អធិការ​នគរបាល​ខណ្ឌ បាន​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង និង​កំណត់​មុខ​សញ្ញា​ឃាត់​បាន​ជនសង្ស័យ​ចំនួន ៥ នាក់ រួមមាន ៖ ទី​១-​ឈ្មោះ ម៉ី សីហា អាយុ ១៦ ឆ្នាំ ទីលំនៅ​ផ្ទះ​ជួល ផ្លូវ​បេតុង ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល មុខរបរ​កម្មករ​រោងចក្រ។ ២-​ឈ្មោះ ថុន ប៊ុន​ផាត អាយុ​ ១៧ ​ឆ្នាំ ទីលំនៅ​ផ្ទះជួល ផ្លូវ​លេខ ​១៩ សង្កាត់​ផ្សារកណ្ដាល​ ២ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ មុខរបរ​ដឹកជញ្ជូន។ ៣-​ឈ្មោះ បូ​រិ​ន រ៉ុង​និ​ត ភេទ​ប្រុស អាយុ​ ១៧​ ឆ្នាំ មាន​ទីលំនៅ​ផ្ទះជួល ផ្លូវ​បេតុង ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល មុខរបរ​កម្មករ​រោងចក្រ។ ទី​៤-ឈ្មោះ តេង ហ្សា​ក់ អាយុ ១៥ ឆ្នាំ ភូមិក សង្កាត់​ច្រាំង​ចំរេះ​ទី ២ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ មុខរបរ​កម្មករ​រោងចក្រ។ ទី៥-​ឈ្មោះ រ៉េ​ន ច​ន អាយុ ​១៥ ​ឆ្នាំ ភូមិ​ក ​សង្កាត់​ច្រាំង​ចំរេះ​ទី ​២ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ មុខរបរ​កម្មករ​រោងចក្រ។

នគរបាល​បញ្ជាក់​ថា កាលពី​វេលា​ម៉ោង​ចំណុច​កើតហេតុ​ខាងលើ ជនរងគ្រោះ​ឈ្មោះ គុណ មករា អាយុ​ ១៨ ​ឆ្នាំ ស្នាក់នៅ​បន្ទប់​ជួល ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ​ទី​ ១ ខណ្ឌ​ឫស្សីកែវ​ រាជធានី​ភ្នំពេញ កំពុង​អង្គុយលេង​នៅ​ក្រោម​ផ្លូវ​ឡើង​បន្ទប់​ជួល ​ស្រាប់​តែ​មាន​ក្រុម​ជនសង្ស័យ​រហស្សនាម​ក្រុម​ឫស្សី​កែវ​(RSK)​ ចំនួន ​០៨ ​នាក់ ​ជិះ​ម៉ូតូ​ ៤ ​គ្រឿង ដែល​ធ្លាប់​មាន​ទំនាស់​ជាមួយគ្នា​បាន​យក​ដាវ​កែច្នៃ ​និង​មួក​សុវត្ថិភាព​ មក​ដេញ​វាយ​លើ​ជនរងគ្រោះ​ និង​កាប់​បំផ្លិចបំផ្លាញ​ម៉ូតូ​​ខូចខាត​យ៉ាង​ដំណំ តែ​ពុំ​បង្ក​របួស​ស្នាម​ដល់​ជនរងគ្រោះ​ទេ ត្រូវ​បាន​ជនរងគ្រោះ​រត់គេច​យករួចខ្លួន​។ ក្រោយ​ធ្វើ​សកម្មភាព​រួច ក្រុម​ជនសង្ស័យ​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​រត់​គេច​ខ្លួន​បាត់។

ប្រភព​ដដែល​បាន​បន្តថា បន្ទាប់មក​នៅវេលា​ម៉ោង​ ១៧​ និង ​០០ ​នាទី ​ថ្ងៃខែ​ឆ្នាំ​ដដែល ​អធិការដ្ឋាន​ខណ្ឌ​ឫស្សីកែវ បាន​ឲ្យ​កម្លាំង​ជំនាញ​ខណ្ឌ​ធ្វើការ​ស្រាវជ្រាវ​ដល់​កន្លែង​កើតហេតុ​ទាក់ទង​ជនរងគ្រោះ​មក​ដាក់ពាក្យ​បណ្តឹង​ និង​បើក​ការស្រាវជ្រាវ​លើ​ករណី​នេះ​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០២ ​នាក់ ​នៅ​កោះ​ពេជ្រ​ និង​បន្ត​ស្រាវជ្រាវ​សហការ​ជាមួយ​អធិការ​នគរបាល​ស្រុក​ទ្រាំង​ ខេត្តតាកែវ ឈានដល់​ការឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន ​០៣ ​នាក់​ បន្ថែមទៀត​ យក​មក​អធិការដ្ឋាន​ខណ្ឌ​ឫស្សី​កែវ​ធ្វើការ​សាកសួរ​ និង​ចាត់ការ​តាម​ផ្លូវ​ច្បាប់។ បច្ចុប្បន្ន​កម្លាំង​ជំនាញ​ កំពុង​បន្ត​ស្រាវជ្រាវ​បក្ខពួក​សេសសល់​ ដើម្បី​ចាត់ការ​តាម​នីតិវិធី៕

អត្ថបទ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣៥ វិនាទី មុន

ឃាត់ខ្លួនក្រុមក្មេងទំនើង ៥ នាក់ ក្រោយបង្កហិង្សាបំផ្លិចបំផ្លាញម៉ូតូ

ព័ត៌មានជាតិ៤១ វិនាទី មុន

សិស្សវិទ្យាល័យម្នាក់ ​ចេះបង្កើតមុខរបរ​ខ្លួន​ឯង មិន​រំពឹងលុយ​ពី​​ឪពុកម្តាយ យក​ផ្គត់ផ្គង់​ការ​​សិក្សា​

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

រង់ចាំ​ប្តី​អស់​ជាង​៨០​ឆ្នាំ ទីបំផុតស្ត្រី​ចិនវ័យ​១០៣​ឆ្នាំ​ម្នាក់ ទទួលមរណភាពទាំងមិនអស់អាល័យ

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

ថៃ គ្រោងកាត់បន្ថយរយៈពេលស្នាក់នៅគ្មានទិដ្ឋាការមកត្រឹម ៣០ ថ្ងៃ

ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

ចិន៖ អាមេរិកកុំ​ចេះលូក​ដៃ ​ក្នុង​កិច្ចសហ​ប្រតិបត្តិការ​ចិន-ថៃ

ព័ត៌មានជាតិ២ ម៉ោង មុន

អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង

ព័ត៌មានជាតិ៤ ម៉ោង មុន

ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥

ក្រុងបាត់ដំបង
សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាលស្រុកគាស់ក្រឡ ឃាត់ខ្លួនមន្ត្រីសាលាក្រុងបាត់ដំបងម្នាក់ ពាក់ព័ន្ធករណីចោរកម្ម

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អាមេរិក ឆ្លើយតបចុកៗ ទៅអ្នកនយោបាយបារាំង​ ដែលទាមទារ​ឲ្យ​​ប្រគល់​រូប​សំណាក​សេរីភាព​មកវិញ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ចំណាប់ខ្មាំង​អ៊ីស្រាអែល៖ ហាម៉ាសបន្ត​​ជីក​រូង​ក្រោម​ដីមិន​លោះ​សូម្បីតែ​មួយ​ថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម